Connect with us

កីឡា

វគ្គ​ក្នុង​ពូលជា​ឱកាស ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បង្ហាញ​សមត្ថភាព​លើ​ឆាកអន្តរជាតិ

បានផុស

នៅ

ក្លិបព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គសន្សំពិន្ទុ​ក្នុង​ពូល​ ពានរង្វាន់ ASEAN Club Championship ក្រោយឈ្នះក្លិបឡាវ​ Young Elephants ទាំង២ជើងក្នុងលទ្ធផល ៨-៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល A រួមមានក្រុមខ្លាំងរបស់ថៃ BG Pathum United ក្រុមខ្លាំងម៉ាឡេសុី Terengganu ក្រុមឥណ្ឌូណេសុី PSM Makassar ក្រុមវៀតណាម Dong A Thanh Hoa និងក្រុមមីយ៉ាន់ម៉ា Shan United។

គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Muñoz យល់ឃើញថា ការប៉ះក្រុមខ្លាំងៗ​នៅវគ្គសន្សំពិន្ទុក្នុងពូល​គឺ​ ជាឱកាស​ល្អដើម្បីបង្ហាញសមត្ថភាពរបស់​ក្រុម​តំណាង​កម្ពុជា​ក្នុងនាមជាម្ចាស់ជើងលីគកំពូល​កម្ពុជា​ និងជាការបង្ហាញកម្រិតបាល់ទាត់​របស់​កម្ពុជាទៅបណ្ដាលប្រទេសក្នុងតំបន់។

លោក Pep Muñoz បាននិយាយថា ៖«ក្រុម​នៅ​វគ្គសន្សំពិន្ទុក្នុងពូលសុទ្ធតែក្រុមខ្លាំងៗ។ ពួកគេមានកីឡាករល្អ តែយើងត្រូវលេង​១១ទល់១១ ដូចគ្នា។ យើងឡើងទៅវគ្គសន្សំពិន្ទុពូល គឺ​មិន​មែន​ទៅ​លេងបាល់ធម្មតាទេ។ យើង​ត្រូវ​បង្ហាញ​ពីកម្រិតបាល់ទាត់របស់យើង។ ពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីស្វែងរកជ័យជម្នះ»។

ចំពោះការប្រកួតវគ្គសន្សំពិន្ទុនឹងចាប់ផ្ដើម​នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដែល​ប្រកួត​តែមួយជើងប៉ុណ្ណោះ ដូច្នេះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​២​ប្រកួត​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​គឺ ទទួល​ក្រុមឥណ្ឌូណេស៊ី PSM Makassar នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២៥ និង​ទទួល​ក្រុមមីយ៉ាន់ម៉ា​ Shan United នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ខណៈ​៣​ប្រកួត​ផ្សេង​ទៀត​នៅ​ទឹក​ដី​​ម៉ាឡេស៊ី ថៃ និង​វៀតណាម។

ក្រោយ​ចប់​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល ក្រុមលេខ១និងលេខ២ ក្នុងពូលនឹង​ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

កាលវិភាគប្រកួតសន្សំ​ពិន្ទុ​ក្នុង​ពូល

  • ថ្ងៃទី២១ សីហា ២០២៤៖ Terengganu vs ព្រះខ័នរាជស្វាយរៀង (នៅ​ម៉ាឡេស៊ី)
  • ថ្ងៃទី២៥ កញ្ញា ២០២៤៖ BG Pathum United vs ព្រះខ័នរាជស្វាយរៀង (នៅថៃ)
  • ថ្ងៃទី៨ មករា ២០២៥៖ ព្រះខ័នរាជស្វាយរៀង vs PSM Makassar (នៅ​កម្ពុជា)
  • ថ្ងៃទី២២ មករា ២០២៥៖ Dong A Thanh Hoa vs ព្រះខ័នរាជស្វាយរៀង (នៅវៀតណាម)
  • ថ្ងៃទី៥ កុម្ភៈ ២០២៤៖ ព្រះខ័នរាជស្វាយរៀង vs Shan United (នៅ​កម្ពុជា)

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៥ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៧ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៧ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម