Connect with us

កីឡា

ទស្សនាប្រណីតភាព​«ភូមិកីឡា​អូឡាំពិក»នៅទីក្រុងបារីស

បានផុស

នៅ

ភូមិកីឡា​អូឡាំពិក​​ត្រូវ​បាន​កសាង​យ៉ាង​ទំនើប​ទាន់​សម័យ​ដែល​ទទួល​គណៈ​ប្រតិភូកីឡា​ និង​អត្តពលិក​​រាប់​ម៉ឺន​នាក់​មក​ពី​ទូទាំង​ពិភព​លោក​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​បារីស ប្រទេស​បារាំង។ ក្នុង​នោះ​អត្តពលិក​១៤២៥០​នាក់​សម្រាប់​កីឡា​អូឡាំពិក និង​៨០០០​នាក់​សម្រាប់​ប៉ារ៉ាឡាំពិក។ អាហារ​​ចាប់​ពី​៦​ម៉ឺន​មុខ​ឡើង​ដែល​ត្រូវ​បម្រើ​ជា​រៀង​រាល់​ថ្ងៃ និង​មាន​គ្លិនិក​​មួយ​បើក២៤​ម៉ោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិ​កីឡា​អូឡាំពិក​មាន​លក្ខណៈ​ពិសេស​សំខាន់​ៗ​ដូច​ជា៖

  • ​ផ្ទះ​​ចំនួន​២៥០០​ខ្នង
  • កន្លែង​សិស្ស​និស្សិត​១
  • សណ្ឋាគារ​១
  • ចំណត​យានយន្ត​១​ទំហំ​៣ហិចតា
  • សួន​ច្បារនិង​ឧទ្យានទំហំ​៧​ហិចតា
  • ការិយាល័យ​សេវាកម្ម​ទំហំ​១២០០០០​ម៉ែត្រ​ការ៉េ
  • ​ហាងជា​ច្រើន​លើ​ទំហំ​​៣២០០​ម៉ែត្រ​ការ៉េ

ការកសាង«ភូមិកីឡាអូឡាំពិក ស្រប​ទៅ​នឹង​ចក្ខុវិស័យ​នៃ​កីឡា​អូឡាំពិក​ឆ្នាំ២០២៤​ដែលផ្តោត​លើព្រឹត្តិការណ៍​ប្រកួត​កីឡា​ដែលមានសារធាតុ​កាបូនទាប និងគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព។

ភូមិ​កីឡា​អូឡាំពិក​បារីស​២០២៤ ផ្តោត​លើ​ឧត្តមភាព​បរិស្ថាន និង​​ឆ្លុះ​បញ្ចាំង​ពី​ភាព​លេច​ធ្លោ​ដ៏​​ប្រណីត​របស់​ទី​ក្រុង​​ឲ្យ​ស្រប​ទៅ​តាម​​​ផែន​ការ​​ឆ្នាំ​២០៥០​របស់​ទី​ក្រុង​បារីស​​គឺ

  • ការពារ និងលើក​កម្ពស់​ជីវជម្រុះ​​ដោយ​នៅ​ដំបូល​​មាន​​កន្លែង​សត្វ​ល្អិត និង​សត្វ​ស្លាប ​អាច​រស់​នៅ​​តាម​រន្ធ ​ប្រហោង និង​ប្រអប់។
  • ថវិកា​កាត់​បន្ថយ​កាបូន​នឹង​សម្រេច​​​​គោល​ដៅ​តាម​​ផែន​ការ​អាកាស​ធាតុ​ទី​ក្រុង​បារីស និង​រក្សាអព្យាក្រឹតភាពកាបូន​នៅ​ក្នុង​ឆ្នាំ​២០៥០។ ឧទាហរណ៍ ការ​ប្រើ​ប្រាស់​ឈើ និង​វត្ថុធាតុ​ដើម​​ដែល​មាន​ប្រភព​សរីរាង្គ​ផ្សេងៗ។
  • វា​នឹង​ជួយ​សម្រប​​​ដល់​ទី​ក្រុង​​ទៅ​នឹង​ផែន​ការ​អាកាស​ធាតុ ឆ្នាំ​២០៥០​ ដែល​មាន​​លក្ខណៈ​ពិសេស​​ និង​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ (​ផ្ទៃខាង​លើ​មាន រុក្ខជាតិ និងទឹក​នៅ​​ទី​សាធារណៈ)​ជា​ដើម។

សូម​បញ្ជាក់​ថា ពិធី​បើក​កីឡា​អូឡាំពិក​ជា​ផ្លូវ​ការ​នឹង​ធ្វើ​នៅ​ថ្ងៃ​​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​លើ​ទឹក​ទន្លេ​សែន​ដែល​នឹង​មាន​​ក្បួន​ដង្ហែ​​លើ​ទូក​ធ្វើ​ដំណើរ​ចម្ងាយ​៦គីឡូម៉ែត្រ​ទៅ​កាន់​ម៉ម Eiffel Tower៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៧ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

សេដ្ឋកិច្ច១៤ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

Sokha Hotels

ព័ត៌មានពេញនិយម