កីឡា
ដៃគូរបស់ ពេជ្រ សម្បត្តិ ថ្ងៃអាទិត្យក្រោយជាជើងខ្លាំងជប៉ុនមួយរូប
ក្របីព្រៃ ពេជ្រ សម្បត្តិ ទទួលបានឱកាសទៅប្រកួតនៅក្រៅប្រទេសលើកទី៣ក្នុងអាជីពប្រដាល់របស់ខ្លួនដោយត្រូវប្រឈមនឹងម្ចាស់ផ្ទះជប៉ុន Komori Reiya នៅសង្វៀន Knock Out-Kun Khmer នាថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤។

ការជួបដៃគូលើកនេះអាចតឹងតែងខ្លាំងសម្រាប់កីឡាករកម្ពុជា ពីព្រោះកីឡាករជប៉ុនម្នាក់ៗមុនពេលក្លាយជាកីឡាករប្រដាល់អាជីព ពួកគេបានប្រកួតលក្ខណៈស្ម័គ្រចិត្តច្រើនណាស់ ដូច្នេះហើយបានជាប្រវត្តិនៃការប្រកួតអាជីពរបស់ពួកគេមិនច្រើនដូចកីឡាករកម្ពុជាដែលមានប្រវត្តិរាប់រយដង ប៉ុន្តែលាយចម្រុះគ្នារវាងអាជីព និងស្ម័គ្រចិត្ត។
កីឡាករជប៉ុន Komori Reiya អាយុ២៧ឆ្នាំ មានកម្ពស់១.៧៣ម៉ែត្រ ធ្លាប់មានបទពិសោធច្រើនក្នុងការប្រកួតលក្ខណៈស្ម័គ្រចិត្ត និងបន្តប្រកួតលក្ខណៈឃីកបុកស៊ីងអាជីព។ ទោះបីមិនទាន់ច្បាស់ពីប្រវត្តិប្រកួតពិតប្រាកដ និងសមិទ្ធផលរបស់កីឡាករជប៉ុនរូបនេះ ប៉ុន្តែបើគិតចាប់តាំងពីចុងឆ្នាំ២០២៣មក រូបគេឡើងប្រកួតមិនដែលចាញ់ឡើយ។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ កីឡាករ Komori បានផ្តួលមិត្តរួមជាតិ Masahiro Onoda ឲ្យសន្លប់ក្នុងទឹកទី២។ បន្ទាប់មក រូបគេបានប្រកួតឈ្នះមិត្តរួមជាតិ Jimu Haguro ដោយពិន្ទុនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយបន្តផ្តួលមិត្តរួមជាតិ Kaiki Kawasaki ឲ្យសន្លប់ទឹកទី១ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ និងចុងក្រោយបំផុតឈ្នះពិន្ទុកីឡាករ Hannya Hashimoto នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។
បើនិយាយពីបច្ចេកទេសនៅលើសង្វៀន Komori Reiya ជាកីឡាករដែលមានរបៀបវ៉ៃមួយៗតាមរយៈការប្រើកណ្តាប់ដៃ និងជើងទាត់ដែលជាអាវុធសំខាន់ក្នុងការប្រកួតកីឡាឃីកបុកស៊ីង ហើយក៏ជាប្រភេទកីឡាករដែលមិនសម្រុកចូលវ៉ៃដោយកម្លាំងបាយឡើយ។ រូបគេមានកាយសម្បទាមាំមួន កម្លាំងល្អ និងជាពិសេសកណ្តាប់ដៃមានទម្ងន់។

ទោះបីជាយ៉ាងណា រូបគេមិនទាន់ធ្លាប់ជួបដៃគូបរទេសទេ ដូច្នេះការជួប ពេជ្រ សម្បត្តិ អាចជាដៃគូបរទេសសម្រាប់ខ្លួនលើកដំបូង។ ចំណែកពេជ្រ សម្បត្តិ វិញ ការចេញទៅប្រកួតនៅជប៉ុននេះគឺជាការចេញប្រកួតនៅក្រៅប្រទេសលើកទី៣។ លើកទី១ រូបគេបានឈ្នះពិន្ទុកីឡាករបារាំង Faycal Bahroumi នៅប្រទេសបារាំង កាលពីខែមិថុនា ឆ្នាំ២០២៣ និងលើកទី២ចាញ់ពិន្ទុកីឡាករថៃ Tum Kitti កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ នៅប្រទេសអូស្ត្រាលីសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់។

នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ជាមួយគ្នានេះដែរ ក៏មានកីឡាករគុនខ្មែរ អេអាំ ម៉ារីនភូថង ប្រកួតជាមួយកីឡាករថៃ Dansiam Weerasakreck និងអ្នកលេងគុនខ្មែរ ឈុត សេរីវ៉ាន់ថង ប្រកួតជាមួយកីឡាករជប៉ុន Hisai Taimu ដែលជាម្ចាស់ខ្សែក្រវាត់ Lightweight ទម្ងន់៦២.៥គីឡូក្រាម និងខ្សែក្រវាត់ Super Featherweight ទម្ងន់៦០គីឡូក្រាម ប្រចាំសង្វៀន Knock-Out របស់ប្រទេសជប៉ុន៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ