Connect with us

កីឡា

លោកគ្រូ ភា សុភក្ត្រា ៖«​ពី​ពេល​នេះ​អាច​បំភ្លេច​ឈ្មោះ​ខ្ញុំ​​ពី​ជម្រើស​ជាតិ»

បានផុស

នៅ

លោក​ ភា សុភក្ត្រា គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​១៩​ឆ្នាំ (U19) បាន​ប្រកាស​ចាក​ចេញ​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​សរសេរ​ថា ៖«​ចាប់​ពី​ពេល​នេះ​ អ្នក​ទាំង​អស់​គ្នា​អាច​បំភ្លេច​ឈ្មោះ​ខ្ញុំ​បាន​ពី​បាល់ទាត់ជម្រើស​ជាតិ  តែ​សូម​កុំ​ឈប់​គាំទ្រ​បាល់​ទាត់​យើង​ឲ្យ​សោះ។ សូម​អរគុណ​ការ​គាំទ្រ និង​មតិយោ​បល់​របស់​បង​ប្អូន។ ជា​ចុង​ក្រោយ សូម​រក្សា​ភាព​ថ្លៃថ្នូរ​ដល់​អាជីព​ដែល​មាន​វិជ្ជាជីវៈ​មួយនេះ​សម្រាប់​អ្នក​បន្ទាប់ “Respect”»។

ការ​ប្រកាស​ចាក​ចេញ​ពី​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នេះ បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​បាល់ទាត់​យុវជន​អាស៊ាន AFF U19 Boys’ Championship ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។ លោក​បាន​ដឹក​នាំ​ក្រុម​យុវជន​កម្ពុជា​បាន​លេខ​២​ក្នុង​ពូល A ដោយ​រក​បាន​៣​ពិន្ទុ បន្ទាប់​ពី​ចាញ់​ទីម័រ​ខាង​កើត ២-៣, ចាញ់​ឥណ្ឌូណេស៊ី ០-២ និង​ឈ្នះ​ហ្វីលីពីន ១-០។

នេះ​ជា​លើក​ទី១​ដែល​លោក ភា សុភក្ត្រា ​បាន​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​នាម​ជា​គ្រូ​បង្គោល។ កន្លង​មក​ លោក​ធ្លាប់​តែ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ទាំង​ក្រុម​ជម្រើស​ជាតិ​យុវជន និង​ក្រុម​ធំ​ដែល​​លោក​បាន​ធ្វើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក ភា សុភក្ត្រា ជា​បុគ្គល​ម្នាក់​ដែល​សញ្ញាបត្រ A-License និង​មាន​ចំណេះ​ជំនាញ​ទូលំទូលាយ​ផ្នែក​បាល់ទាត់។ ជា​ពិសេស​លោក​ត្រូវ​បាន​គេ​ដឹង​ថា មាន​ជំនាញ​ខាង​វិភាគ និង​អត្ថាធិប្បាយ​បាល់ទាត់។ មុន​ពេលលោក​ចូល​រួម​ការងារ​ក្នុង​ក្រុម​ជម្រើស​ជាតិ លោក​ក៏​ជា​បុគ្គល​ម្នាក់​ដែល​រិះ​គន់​ដើម្បី​ស្ថាបនា​​លើ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ទេ។ លោក​នៅ​តែបន្ត​ដឹក​នាំ​ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន បន្ត​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣៤ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម