កីឡា
ក្លិបអាយុជាង១០០ឆ្នាំ Bordeaux ក្ស័យធន អស់អាជ្ញាប័ណ្ណអាជីព
ក្លិបធំ Bordeaux នៅលីគកំពូលបារាំង បានប្រកាសបោះបង់អាជ្ញាប័ណ្ណជាក្លិបបាល់ទាត់អាជីព និងបញ្ចប់កិច្ចសន្យាកីឡាករ បុគ្គលិកទាំងអស់ បន្ទាប់ពីត្រូវបានកាត់ទៅលីគកម្រិតទី៣ ក្នុងប្រទេសបារាំង។
ម្ចាស់ជើងឯកលីគកំពូលបារាំង៦សម័យកាល កំពុងពឹងផ្អែកលើការជួយសង្គ្រោះពីម្ចាស់ក្លិប Liverpool ក្នុងគម្រោងមូលនិធិ Fenway Sports Group (FSG ) ដែលត្រូវបានបង្កើតឡើងដោយ Henry និង Werner ដើម្បីជួយសង្រ្គោះពួកគេពីការពិន័យបន្ថែមទៀត បន្ទាប់ពីការតស៊ូផ្នែកហិរញ្ញវត្ថុប៉ុន្មានឆ្នាំចុងក្រោយទាំងវេទនា។
សេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍នេះ អ្នកតំណាង Fenway Sports Group (FSG) បានបរាជ័យ។ ក្លិប Bordeaux ក៏សម្រេចដកខ្លួនចេញ ក្រោយពួកគេព្រមទទួលយកការកាត់ទៅលីគលំដាប់ទី៣ ហើយបានបោះបង់អាជ្ញាប័ណ្ណជាក្លិបអាជីព បន្ទាប់ពីគេទទួលបានអាជ្ញាប័ណ្ណនេះតាំងពីឆ្នាំ១៩៣៧។
ហេតុដូច្នេះហើយ ក្នុងករណីដែលមិនមានធាតុផ្សំអ្វីថ្មីទេ ក្លិប FC Girondins de Bordeaux បានដកពាក្យបណ្តឹងតវ៉ាប្រឆាំងនឹងការសម្រេចរបស់អង្គការដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងគណនីរបស់សមាគមបាល់ទាត់អាជីពបារាំង (DNCG) ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។
ស្ថានភាពនេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កីឡាករ បុគ្គលិក និងគ្រូបង្វឹកក្រោមការដឹកនាំរបស់លោក Albert Riera បន្ទាប់ពីត្រូវរំលាយកិច្ចសន្យារបស់ពួកគេ។ លើសពីនេះទៀត មជ្ឈមណ្ឌលហ្វឹកហាត់របស់ក្រុមនឹងត្រូវបិទទ្វារ ដូច្នេះទាំងថ្នាលយុវជន ក៏ត្រូវបានរំសាយ។ ប្រសិនបើពួកគេរកឃើញក្រុមថ្មី ក្លិប Bordeaux នឹងមិនទទួលបានសំណងណាមួយឡើយ។
ក្លិប Bordeaux ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩២០ ដែលរហូតដល់ពេលមានអាយុកាល១០៤ឆ្នាំ និងធ្លាប់ឈ្នះជើងឯកលីគកំពូលបារាំង៦ដង៕
ប្រែសម្រួល៖ ផា រតនា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់