Connect with us

កីឡា

ខ្សែបម្រើ Jones ពេញចិត្ត​ទម្រង់លេងរបស់គ្រូបង្វឹកថ្មី Liverpool

បានផុស

នៅ

បន្ទាប់ពីហ្វឹកហាត់ជាមួយគ្រូបង្វឹកថ្មី លោក Arne Slot មួយរយៈ ខ្សែបម្រើ Curtis Jones បាន​ពេញចិត្តជាមួយទម្រង់របស់អ្នកចាត់វ័យ៤៥ឆ្នាំសញ្ជាតិហុល្លង់រូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែបម្រើ Curtis Jones បានរៀបរាប់​ថា ទម្រង់លេងរបស់ Liverpool បច្ចុប្បន្ន​ខុសប្លែក​ច្រើន​ ក្រោយគ្រូបង្វឹកថ្មី ព្យាយាមឲ្យកូនក្រុមលេង និង​បាន​ព្យាយាមគ្រប់គ្រងបាល់ឲ្យច្រើន ប៉ុន្តែ​មិនសម្រុងខ្លាំងពេកទេ។

កីឡាករ Curtis Jones បាននិយាយថា ៖«ពីមុន ពួកយើងប្រញាប់ប្រញាល់ក្នុងការដណ្ដើម​បាល់មកវិញ ហើយសម្រុកវិញ​លឿនៗ។ ឥឡូវនេះ យើងព្យាយាមលេងគ្រប់គ្រងបាល់ឲ្យបានច្រើន។ មាន​ឱកាសយើង​ទើប​សម្រុងទៅ​មុខ។ វាប្រហែលជារឿងដែលសប្បាយចិត្តបំផុត»។  

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Arne Slot ខ្សែបម្រើ Curtis Jones ទំនងជាមានឱកាស​បង្ហាញខ្លួនច្រើននៅ​រដូវកាលថ្មី។

ចុងសប្ដាហ៍នេះជាឱកាស​ល្អមួយសម្រាប់ Curtis Jones ក្នុងការបង្ហាញសមត្ថភាព ដើម្បីទាក់ចិត្តរូបបង្វឹកថ្មី។ ក្រុមហង្សក្រហម liverpool នឹងត្រូវក្រុម Real Betis ក្នុងការប្រកួតមិត្តភាពជាសាធារណៈលើកដំបូងរបស់ពួកគេក្នុងអំឡុងពេលដំណើរទេសចរណ៍នៅសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម