កីឡា
ម្សិលមិញ Pacquiao ទទួលបានប្រាក់ច្រើនជាងប្រកួតជាមួយ Ugas
ការប្រកួតជាមួយកីឡាករជប៉ុន Rukiya Anpo កាលពីម្សិលមិញ កំពូលអ្នកប្រដាល់សកលហ្វីលីពីន Manny Pacquiao ទទួលបានចំណូលច្រើនជាងការប្រកួតជាមួយកីឡាករគុយបា Yordenis Ugas ថែមទៀត។

ការប្រកួតសកលកាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅប្រទេសជប៉ុនមានតែ៣ទឹកប៉ុណ្ណោះ ប៉ុន្តែបង្ហាញឃើញយ៉ាងច្បាស់ពីកណ្តាប់ដៃរបស់ម្ចាស់ខ្សែក្រវាត់ពិភពលោក៨ស្ថាប័ន Manny Pacquiao ចេញចំគោលដៅបានល្អ ប៉ុន្តែកីឡាករវ័យក្មេងជប៉ុន Rukiya Anpo ដែលជាអតីតជើងឯកឃីកបុកស៊ីងពិភពលោកមានការគ្រប់គ្រងស្ថានភាពប្រកួតបានប្រសើរជាងដោយសារកម្លាំងស៊ុហ្វល្អ និងកម្ពស់ខ្ពស់ជាងទេ។
ការប្រកួតធ្វើឡើងនៅសង្វៀនដ៏ល្បីប្រចាំប្រទេសជប៉ុន Saitama Super Arena មានអ្នកគាំទ្រចូលទស្សនាផ្ទាល់ពេញសង្វៀនតែម្តង។ ក្រោយបញ្ចប់ការប្រកួត៣ទឹកដ៏ទាក់ទាញ លទ្ធផលត្រូវបានគេដឹងថា ស្មើគ្នា ប៉ុន្តែមិនបានប្រកាសជាផ្លូវការនៅតាមការផ្សាយផ្ទាល់ឡើយ។

តាមការផ្សាយរបស់ Thesportsrush ការប្រកួតជាមួយ Yordenis Ugas បុរសហ្វីលីពីនវ័យ៤៥ឆ្នាំទទួលបានតម្លៃខ្លួនប្រមាណ៥លានដុល្លារអាមេរិក ប៉ុន្តែលោកទទួលបានតម្លៃខ្លួនច្រើនជាងនេះសម្រាប់ការប្រកួតជាមួយកីឡាករជប៉ុន Rukiya Anpo កាលពីម្សិលមិញ។ ក្រៅពីតម្លៃខ្លួន លោកក៏ទទួលបានបន្ថែមទៀតពីការលក់សិទ្ធិផ្សព្វផ្សាយទូទាំងពិភពលោក (PPV) និងម្ចាស់ឧបត្ថម្ភជាច្រើនទៀតនោះ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ