កីឡា
ម្ចាស់មេដាយមាស២៦គ្រឿងក្នុងកីឡាអូឡាំពិកគិតត្រឹមថ្ងៃទី២៩កក្កដា
គិតត្រឹមថ្ងៃទី២៩ ខែកកក្កដា ត្រូវនឹងថ្ងៃទី៣នៃដំណើរការប្រកួត មានប្រទេសចំនួន១២ហើយដែលបានស្គាល់មេដាយមាសពីព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង។ ប្រទេសជប៉ុន កំពុងឈរលេខ១ក្នុងតារាងដោយបានឈ្នះមេដាយមាស៤ ប្រាក់២ និងសំរិទ្ធ១ ខណៈអូស្ត្រាលីឈរលេខ២ជាមួយមេដាយមាស៤ និងប្រាក់២។
សហរដ្ឋអាមេរិក បារាំង កូរ៉េខាងត្បូង និង ចិន ឈ្នះមេដាយមាស៣ដូចគ្នា ហើយ៦ប្រទេសផ្សេងទៀតឈ្នះបាន១ដូចគ្នា។ ខាងក្រោមជាឈ្មោះកីឡាករ កីឡាការិនីដែលបានឈ្នះមេដាយមាសចំនួន២៦វិញ្ញាសា។
ជប៉ុន
- កីឡាករ Kano Koki មេដាយមាស កីឡាគុនដាវវិញ្ញាសា Men’s Epee Individual
- កីឡាការិនី Yoshizawa Coco មេដាយមាស កីឡាស្គី វិញ្ញាសា Street Women
- កីឡាករ Hifumi Abe មេដាយមាស កីឡាយូដូ វិញ្ញាសាទម្ងន់៦៦គីឡូក្រាម
- កីឡាការិនី Natsumi Tsunoda មេដាយមាស កីឡាយូដូ វិញ្ញាសា Women-48kg
អូស្ត្រាលី
- កីឡាការិនី Jessica Fox មេដាយមាស កីឡាទូកកានូ វិញ្ញាសា Women’s Kayak
- កីឡាការិនី Grace Brown មេដាយមាស កីឡាជិះកង់ វិញ្ញាសា Women’s Individual Time Trial
- កីឡាការិនី Ariarne Titmus មេដាយមាស កីឡាហែលទឹក វិញ្ញាសា Women 400m Freestyle
- ក្រុមកីឡាការិនីអូស្ត្រាលី មេដាយមាស កីឡាហែលទឹក វិញ្ញាសា Women’s 400m Freestyle Relay
សហរដ្ឋអាមេរិក
- កីឡាការិនី Lee Kiefer មេដាយមាស កីឡាគុនដាវ វិញ្ញាសា Women’s Foil Individual
- ក្រុមកីឡាករអាមេរិក មេដាយមាស កីឡាហែលទឹក វិញ្ញាសា Men’s 400m Freestyle Relay
- កីឡាការិនី Torri Huske មេដាយមាស ហែលទឹក វិញ្ញាសា Women’s 100 Butterfly
បារាំង
- កីឡាករ Marchand Leon មេដាយមាស កីឡាហែលទឹក វិញ្ញាសា Hommes 400m 4 Nanges Individual
- កីឡាការិនី Pauline Ferrand និង Prevot មេដាយមាស កីឡាជិះកង់ វិញ្ញាសា Femmes Cross-Country
- ក្រុមកីឡាករបារាំង មេដាយមាស កីឡាបាល់ឱប វិញ្ញាសាក្រុមបុរស៧នាក់
កូរ៉េខាងត្បូង
- ក្រុមកីឡាការិនី មេដាយមាស កីឡាបាញ់ធ្នូ វិញ្ញាសា Women’s Team
- កីឡាការិនី Oh Ye-jin មេដាយមាស កីឡាបាញ់កាំភ្លើង វិញ្ញាសា 10m Air Pistol Women
- កីឡាករ Oh Sanguk មេដាយមាស កីឡាគុនដាវ វិញ្ញាសា Men’s Sabre Individual
ចិន
- កីឡាករ Yu Xie មេដាយមាស កីឡាបាញ់កាំភ្លើង វិញ្ញាសា Men’s 10m Air Pistol
- អត្តពលិកគូ Chang Yani និង Chen Yiwen មេដាយមាស កីឡាលោតទឹក វិញ្ញាសា Synchronised 3M Springboard
- អត្តពលិកគូ Sheng L និង Huang Y មេដាយមាស កីឡាបាញ់កាំភ្លើង វិញ្ញាសា 10m Air File
អ៉ីតាលី
- កីឡាករ Nicolo Martinenghi មេដាយមាស កីឡាហែលទឹក វិញ្ញាសា Men’s 100m Breastroke
កាហ្សាស្ថាន
- កីឡាករ Yeldos Smetov មេដាយមាស កីឡាយូដូ វិញ្ញាសា Men-60kg
បែលហ្ស៊ិក
- កីឡាករ Remco Evenepel មេដាយមាស កីឡាជិះកង់ វិញ្ញាសា Men’s Individual Time Trial
អាល្លឺម៉ង់
- កីឡាករ Lukas Maertens មេដាយមាស កីឡាហែលទឹក វិញ្ញាសា Men 400m Freestyle
ហុងកុង
- កីឡាការិនី Man Wai Vivian Kong មេដាយមាស កីឡាគុនដាវ វិញ្ញាសា Women’s Epee Indidvidual
អ៊ូបេគីស្ថាន
- កីឡាការិនី Diyora Keldiyorova មេដាយមាស កីឡាយូដូ វិញ្ញាសាទម្ងន់៥២គីឡូក្រាម
អត្ថបទ៖ វីរបុត្រ
ប្រភព៖ Paris 2024
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច