Connect with us

កីឡា

ភ្នំពេញ​ក្រោន ការពារ​ជើងឯក ខេមបូឌានស៊ូបភើខាប់ ទល់​នឹងព្រះខ័ន​រាជ​ស្វាយរៀង

បានផុស

នៅ

ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ ភ្នំពេញ​ក្រោន ត្រូវ​ប្រឈម​នឹង​ ម្ចាស់​ជើង​ឯកលីគ​កំពូល​កម្ពុជា ព្រះ​ខ័ន​រាជ​ស្វាយរៀង សម្រាប់​ពាន​រង្វាន់​បើក​រដូវ​កាល គ្រុឌ​ខេមបូឌានស៊ូបភើខាប់ នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​កក្កដា ឆ្នាំ​២០២៤ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់ ខេមបូឌានស៊ូបភើខាប់ ត្រូវ​ប៉ះ​គ្នា​រវាង​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា និង​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ប៉ុន្តែ​កាល​ពី​រដូវ​កាល​២០២៣-២៤ ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ​ជើងឯក​ទាំង​ពីរ​ ខណៈ​ភ្នំពេញ​ក្រោន​ជា​ជើង​ឯក​រងទាំង​ពីរ​ ដូច្នេះ​តម្រូវ​ឲ្យ​ម្ចាស់​ជើង​ឯក​​​ប៉ះ​​ជើងឯករង។

ភ្នំពេញ​ក្រោន ជា​ម្ចាស់​ពាន​រង្វាន់​បើក​រដូវ​កាល​២លើក​ជាប់​គ្នា​គឺ​ឆ្នាំ​២០២២ និង​២០២៣ ខណៈ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​មិន​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​បើក​រដូវ​កាល​ទេ គិត​ចាប់​តាំង​ពីរៀប​ចំ​ឲ្យ​មាន​ប្រកួត​លើក​ដំបូង​នៅ​ឆ្នាំ​២០១៧ ក្នុង​នោះ បឹងកេត​ធ្លាប់​ឈ្នះ​នៅ​ឆ្នាំ​២០១៧ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨ ២០១៩ ២០២០ និង​២០២១ មិន​បាន​រៀបចំ​ទេ។

ការ​ជួប​ជួប​គ្នា​នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា​នេះ​គឺ​ជា​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​​របស់​ភ្នំពេញ​ក្រោន​ទល់​នឹង​ក្រុម​ខ្លាំង​​កំពុង​មាន​កីឡាករ​ពេញ​ជើង​ព្រះ​ខ័ន​រាជ​ស្វាយរៀង។

សម្រាប់​ការ​ប្រកួត​នេះ​មាន​ការ​ផ្តល់​ជូន​ជា​ពិសេស​ដល់​អ្នក​គាំទ្រ​គឺ​ទិញ​សំបុត្រ​២​ថែម​១ និង​ទិញ​សំបត្រ​៥​ថែម​២។ សំបុត្រ​មាន​​២​ប្រភេទ​គឺ​​ប្រភេទ​​ទី១​តម្លៃ​២​ម៉ឺន​រៀល និង​ប្រភេទ​ទី​២​តម្លៃ​១​ម៉ឺន​រៀល។

ព្រះ​ខ័ន​រាជ​ស្វាយរៀង​ពិត​ជា​រវល់​ខ្លាំង​មែន​ទែន​ក្នុង​រដូវ​កាល​នេះ។ ពួក​គេ​ទើប​តែ​បញ្ចប់​វគ្គ​ជម្រុះ​ពាន​រង្វាន់ ASEAN Club Championship កាល​ពី​ពេល​ថ្មី​ៗ​នេះ និង​បាន​ឡើង​ទៅ​កាន់​វគ្គ​ចែក​ពូល។ នៅ​ក្នុង​ខែ​សីហា​នេះ ពួក​គេ​ត្រូវ​ប្រកួត​ពាន​​រង្វាន់​បើក​រដូវ​កាល ប្រកួត​លីគ​កំពូល​កម្ពុជា និង​ពាន​រង្វាន់ ASEAN Club Championship វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ក៏ចាប់​ផ្តើម​​ប្រកួត​ក្នុង​​ខែ​សីហា​​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម