Connect with us

កីឡា

ផ្លួល ធន់ រិទ្ធី សន្លប់២​ដង Hassan ​ប្រកួត​នៅកម្ពុជា៤លើកចុងក្រោយមិនចាញ់សោះ

បានផុស

នៅ

កីឡាករ​អ៉ីរ៉ង់ Hassan Vahdani បាន​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​ចាប់​អារម្មណ៍ បន្ទាប់​ពី​រូប​គេ​បាន​ផ្តួល​ជើង​ខ្លាំង​គុន​ខ្មែរ ធន់ រិទ្ធី ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជើង​ខ្លាំង ​Hassan Vahdani ​បាន​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​​តាំង​ពី​ឆ្នាំ​២០១៨​ដែល​រហូត​ដល់​ពេល​នេះ​តាម​ព័ត៌មាន​ច្បាស់​ការណ៍​គឺ​ប្រកួត​បាន​៧​ដង​ហើយ​នៅ​លើ​ទឹក​ដី​កម្ពុជា។ ​ក្នុង​ចំណោម​ការ​ប្រកួត​៧​ដង រូប​គេ​​ទទួល​បាន​ជ័យជម្នះ​៤​ដង ​ស្មើ​១​ដង និង​ចាញ់​២​ដង។

ការបោះ​ជំហាន​ចូល​សង្វៀន​កម្ពុជា​លើក​ទី១​កាល​ពី​ឆ្នាំ​២០១៨ Hasson បានចាញ់ រឿង សុភ័ណ្ឌ ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។ បន្ទាប់​មក​​នៅ​ឆ្នាំ​២០១៨ រូប​គេ​បាន​ផ្តួល​កីឡាករ​កម្ពុជា យ៉ាម ខេមរ៉ា ឲ្យ​បោះ​បង់​ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤។

នៅ​ឆ្នាំ​២០២៣ Hassan Vahdani បាន​មក​ប្រកួត​នៅ​លើ​ទឹក​ដី​កម្ពុជា​៣​លើក​ទៀត​គឺ​ក្នុង​ខែ​មីនា បាន​ចាញ់កីឡាករ ឡៅ ចន្ទ្រា តាម​រយៈ​អាជ្ញា​កណ្តាល​បញ្ឈប់​ដោយសារ​បែក​ឈាម​ធំ​ក្នុង​ទឹក​ទី​៤។ នៅ​ខែ​មីនា កីឡាករ​អ៉ីរ៉ង់​រូប​នេះ​បាន​ផ្តួល ធន់ រិទ្ធី ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​តាម​រយៈ​ជង្គង់ និង​ចុង​ឆ្នាំ​២០២៣​បាន​ស្មើ​ពិន្ទុ​ជើង​ខ្លាំង​ ធឿន ធារ៉ា។​​

ចូល​ឆ្នាំ​២០២៤ គិត​ត្រឹម​​ខែ​កក្កដា​នេះ Hasson បាន​មក​ប្រកួត​នៅ​ទឹក​ដី​កម្ពុជា​២​ដង​​​​ក្នុង​នោះ​កាល​ពី​ខែ​មិថុនា បាន​ផ្តួល គឹម វាសនា ឲ្យ​សន្លប់ក្នុង​ទឹក​ទី​២ និង​ចុង​ក្រោយ​បំផុត​បាន​ផ្តួល​ ធន់ រិទ្ធី​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​​ជា​ពេល​ដែល​រូប​គេ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ​ជា​មួយ​ខ្សែ​ក្រវាត់ ​គ្រុឌគុន​ខ្មែរ​អន្តរជាតិ​ អម​ដោយ​ប្រាក់​រង្វាន់​១២​លាន​រៀល។​

កីឡាករ​អ៉ឺរ៉ង់ Hassan Vahdani ជា​កីឡាករ​បរទេស​ទី៣​​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​​គ្រុឌ​គុន​ខ្មែរ​អន្តរជាតិ​ បន្ទាប់​ពី​​កីឡាករ​អាហ្វ្រិក​ខាង​ត្បូង Ncedo Gomba ​ដណ្តើម​​បាន​ខ្សែ​ក្រវាត់​បាន​ពី​នាគ​ខ្មៅ​ ឃីម ឌីម៉ា និង​​​កីឡាករ​ប្រេស៊ីល​ Machado Bento ​បាន​​គ្រង​ខ្សែ​ក្រវាត់​ម៉ារ៉ាតុងគុន​ខ្មែរ​អន្តរជាតិ​ បន្ទាប់​ពី​យក​ឈ្នះ​ កែវ រំចង់ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៤។

កីឡាករ​អ៉ីរ៉ង់​រូប​នេះ​ហ្វឹក​ហាត់​នៅ​ប្រទេស​ថៃ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ឡើង​សង្វៀន​ជា​មួយ​កីឡាករ​ថៃ​ខ្លាំងៗ​។ កីឡាករ​ដែល​មាន​កម្ពស់​១.៨៤ម៉ែត្រ អាយុ​២៧​ឆ្នាំ ធ្លាប់​ប្រកួត​៣​៣ដង ក្នុង​នោះ​​​ឈ្នះ​២៤ ចាញ់​៦ និងស្មើ៣។

លទ្ធផល​៧​ប្រកួត​របស់ Hassan Vahdani លើ​ទឹក​ដី​កម្ពុជា

  • ឈ្នះ​ ធន់ រិទ្ធី ដោយ​ផ្តួល​ឲ្យ​​សន្លប់​ទឹក​ទី១ ខែ​កក្កដា​ ឆ្នាំ​២០២៤
  • ឈ្នះ គឹម វាសនា ដោយ​ផ្តួល​ឲ្យ​សន្លប់ ក្នុង​ទឹក​ទី២ ខែមិថុនា ឆ្នាំ២០២៤
  • ស្មើ ធឿន ធារ៉ា ​ខែ​ធ្នូ ឆ្នាំ​២០២៣
  • ឈ្នះ​ ធន់ រិទ្ធី ដោយ​ផ្តួល​​ឲ្យ​សន្លប់​ ក្នុង​ទឹក​ទី២ ខែ​ឧសភា ឆ្នាំ​២០២៣
  • ចាញ់ ឡៅ ចន្ទ្រា ​​ដោយ​អាជ្ញា​កណ្តាល​បញ្ឈប់​ទឹក​ទី៤​ ខែ​មីនា ឆ្នាំ​២០២៣
  • ឈ្នះ យ៉ាម ខេមរ៉ា ដោយ​ផ្តួល​ឲ្យ​សន្លប់ ក្នុង​​ទឹក​ទី​៤ ឆ្នាំ​២០១៩
  • ចាញ់ រឿង សុភ័ណ្ឌ ​ដោយ​ពិន្ទុមិន​​ឯកច្ឆន្ទ ​ឆ្នាំ​២០១៨

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម១០ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម