Connect with us

កីឡា

លោក Félix Dalmás ៖«សូម​បន្ត​គាំទ្រ ជឿ​ជាក់លើ​ក្រុម​កម្ពុជា»

បានផុស

នៅ

លោក Félix Dalmás គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជាស្នើ​ដល់​អ្នក​គាំទ្រ​ឲ្យ​បន្ត​ជឿ​ជាក់​លើ​ក្រុម​ការងារ​គ្រូ​បង្វឹក និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​នា​ពេល​ខាង​មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសម្ភាស​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី» លោក Félix Dalmás បាន​លើក​ឡើង​ពី​អ្នក​គាំទ្រ​ដែល​បាន​ទស្សនា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ម៉ុងហ្គោលី​​កាល​ពីខែ​មិថុនាថា នៅ​កន្លែង​ណា ក៏​ដូច​កន្លែង​ណា​ អ្នក​គាំទ្រ​តែង​តែ​មាន​និន្នាការ​គាំទ្រ​ទៅ​តាម​ប្រភេទ​កីឡា​​ពេញ​និយម ឬ​ក៏កំពុង​មាន​ប្រិយភាព។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​គាំទ្រ​ពិត​ប្រាកដ​​នៅ​តែ​បន្ត​គាំទ្រ​ចំពោះ​កីឡា​ដែល​ខ្លួន​ស្រឡាញ់ ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ។

លោក Félix Dalmás មាន​ប្រសាសន៍​ថា ៖«សម្រាប់​​អារម្មណ៍​​របស់​ខ្ញុំ​គឺ​ប្រជា​ជន (អ្នក​គាំទ្រ​កម្ពុជា) ​នៅ​ទី​នេះគឺ​ជា​​អ្នក​គាំទ្រ​ពិត​ប្រាកដ។ ពួក​គាត់​មិន​មែន​ជា​អ្នក​គាំទ្រតែ​តាម​អនឡាញ​នោះ​ទេ។ អ្នក​គាំទ្រ​ពិត​ប្រាកដ​គឺ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ក្រុម​ជម្រើស​ជាតិ ទោះ​ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ។ អ្នក​គាំទ្រ​ទាំង​នោះ​គឺ​ជា​កម្លាំង​ថាមពល​សម្រាប់​ក្រុម​កម្ពុជា។ ពួក​គាត់​គាំទ្រ​ដោយ​បេះ​ដូង​ដ៏​​ស្មោះ​ស្ម័គ្រ​ និង​ជា​អ្នក​ជួយ​ជំរុញ​បាល់ទាត់»។

លោក​បាន​បន្តថា ៖«វា​ពិត​​ជា​អស្ចារ្យ​ណាស់​សម្រាប់​យើង​ខ្ញុំ។ ពួក​គាត់​បាន​​ធ្វើ​ឲ្យ​ពួក​យើង​រំភើប​យ៉ាង​​ខ្លាំង​នៅ​ពេល​ឃើញ​ទឹក​មុខ​អ្នក​គាំទ្រ​នៅ​ទី​លាន។ ព្រះ​​អើយ​! មេឃ​ចាប់​ផ្តើម​ភ្លៀង ប្រហែល​ជាគ្មាន​មនុស្សច្រើន​ទេ ប៉ុន្តែ​​បន្ទាប់​មក យើង​ឃើញ​អ្នក​គាំទ្រកាន់​តែ​ច្រើន មេឃភ្លៀង​កាន់​តែ​ខ្លាំង អ្នក​គាំទ្រ​នៅ​តែ​តស៊ូ​​មើល។ វា​ជា​បទ​ពិសោធ​ដ៏​អស្ចារ្យ! មិន​ដឹង​ថា គួរ​និយាយ​​ពី​អារម្មណ៍​បែប​ណា​ទេ។ ការ​គាំទ្រ​របស់​ពួក​គាត់​បាន​ផ្តល់​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រយុទ្ធនៅ​លើ​ទី​លាន»។

បន្ទាប់​ពី​ធ្លាក់​ចេញ​ពី​ជម្រុះ​ជើង​ឯក​ពិភព​លោក World Cup តាំង​ពី​ជុំ​បឋម ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ស្តាមុខ​មាត់​ឡើង​វិញ​សម្រាប់​វគ្គ​ជម្រុះ AFC Asian Cup ជា​មួយ​ជម្រើស​ជាតិ​ស្រីលង្កា នា​ខែ​កញ្ញា​ ឆ្នាំ​២០២៤។

លោក​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​បាន​ស្នើ​ឲ្យ​អ្នក​គាំទ្រ​ជឿ​ជាក់ និង​បន្តគាំទ្រ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​សម្រាប់​ការ​ប្រកួត​ជម្រុះ​ជា​មួយ​ស្រីលង្កា។ លោក​បាន​លើក​ឡើង​ថា ៖«​ខ្ញុំ​សូម​អរគុណ​ប្រជា​ជន​​​កម្ពុជា​ចេញ​ពី​បេះ​ដូង​ដ៏​បរិសុទ្ធ​របស់​ខ្ញុំ ពី​​ក្រុម​ការងារ​​គ្រូ​បង្វឹក ពី​កីឡាករ​ទាំង​អស់​គ្នា។ សូម​ជឿ​ជាក់​លើ​យើង​ខ្ញុំ​សម្រាប់​ការ​ប្រកួត​បន្ទាប់។ សូមបន្ត​គាំទ្រ​ទៀត ពី​ព្រោះ​ក្រុម​ទាំង​មូល​មិន​អាច​ខ្វះ​អ្នក​គាំទ្រ​បាន​ទេ»។

សូម​បញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​មួយ​ស្រីលង្កា នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា សម្រាប់​ជើង​ទី១ វគ្គ​ជម្រុះ AFC Asian Cup 2027 មុន​ពេល​បើក​ទ្វារ​ពហុកីឡដ្ឋាន​ជាតិ​​ដើម្បី​ទទួល​ស្រីលង្កា ជើង​ទី២ នៅ​ថ្ងៃទី​១០ ខែ​កញ្ញា។ ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ឡើង​ទៅ​កាន់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ដែល​ត្រូវ​ចាប់​ឆ្នោត​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ប៉ែន បូណា ចាត់ទុកជនក្បត់ជាតិ៣ជំនាន់ ជាមនុស្សមានមាត់ចេះតែនិយាយ តែបិទខួរ បិទភ្នែក បិទត្រចៀក

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ព័ត៌មាន បោះពុម្ព​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន ២០,០០០​ច្បាប់ សម្រាប់​ចែក​ជូន​អ្នកសារព័ត៌មាន​ដោយ​ឥតគិតថ្លៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជំនាញ​ជលផល​កំពង់ចាម នៅតែ​បន្ត​ចុះ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូច​ភ្លៀងរលឹម

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានីណែនាំបន្ទាន់ឱ្យមន្ទីរសុខាភិបាលបាញ់ថ្នាំសម្លាប់មូសខ្នាតធំ  នៅតំបន់ហានិភ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រោមម្លប់សន្តិភាព និងនយោបាយទឹករបស់រដ្ឋ ខេត្តពោធិ៍សាត់ អាចផលិតស្រូវបានជាង៧០ម៉ឺនតោនក្នុង១ឆ្នាំ

ព័ត៌មានជាតិ២១ ម៉ោង មុន

នាឡិកាធំ និងខ្ពស់ជាងគេនៅកម្ពុជា ចាប់ផ្ដើមដំឡើងជាផ្លូវការដើម្បីទាក់ទាញទេសចរណ៍

សេដ្ឋកិច្ច១៣ ម៉ោង មុន

វ័យត្រឹម១៩ឆ្នាំសោះ កូនប្រុសអ្នកឧកញ៉ា គិត ម៉េង អាចនាំយកយីហោសណ្ឋាគារផ្កាយ៦ មកកាន់កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពូទីន៖ អ៊ុយក្រែន ព្យាយាមវាយប្រហាររោងចក្រនុយក្លេអ៊ែររុស្ស៊ី

សន្តិសុខសង្គម១៥ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយលួចដុំបញ្ជាAuto Recloserមួយ ដុំDRC-001មួយគ្រឿង និងសម្ភារៈមួយចំនួន របស់អគ្គិសនីកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ ចង់នាំចូលនិងផលិតឧបករណ៍តេស្តរកជំងឺ mpox ឲ្យបានលឿន ខណៈបារម្ភខ្លាំង ពីការឆ្លងរាលដាល

Sokha Hotels

ព័ត៌មានពេញនិយម