Connect with us

កីឡា

លោក ខូវ ឆាយ បង្ហាញ​​សំខាន់​៤​កំពុងពង្រឹង​ស្តង់ដាគុន​ខ្មែរ

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​កំពុង​ធ្វើ​ការងារ​សំខាន់​ៗ​ជា​ច្រើន​​ក្រោម​ការដឹក​នាំ​របស់​​លោក ខូវ ឆាយ ប្រធាន​ថ្មី ដើម្បី​នាំ​មាគ៌ា​គុន​ខ្មែរ​ឆ្ពោះ​ទៅ​រក​​ការងារ​កម្រិត​ស្តង់ដា និង​ទាន់​សម័យ​កាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ផ្តាច់​មុខ​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី»​ លោក ខូវ ឆាយ បាន​លើក​ឡើង​​ថា រហូត​ដល់​ពេល​នេះ កីឡា​ប្រដាល់​គុន​ខ្មែរ​​ទើប​​លេច​មុខ​លើ​ឆាក​អន្តរជាតិ​​​ប្រមាណ​៣០​%​ប៉ុណ្ណោះ ដូច្នេះ​នៅ​សល់​ប្រមាណ​៧០​%​ទៀត ​កម្ពុជា​ត្រូវ​​ធ្វើ​ការងារ​ច្រើន​​ដើម្បី​ពង្រីក​ខ្លួន​លើ​ឆាក​អន្តរជាតិ។

បច្ចុប្បន្ន​សហព័ន្ធ​កំពុង​ធ្វើ​ការងារ​ និង​កំណែ​ទម្រង់​ជា​ច្រើន​ដើម្បី​ពង្រឹង​កីឡា​គុន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ការងារ​សំខាន់​ៗ​មាន​ដូច​ជា ​ការ​រៀបចំ​មន្ត្រី​ឲ្យ​មានតម្លាភាព​​ការងារ ការ​ចង​ក្រង​ឯកសារ ការ​រៀបចំ​ប្រវត្តិ​សាស្ត្រ​គុន​ខ្មែរ និង​ការ​ធ្វើ​ទំនើប​កម្ម​ព័ត៌មាន​ឌីជីថល។

  • ការ​រៀបចំ​មន្ត្រីឲ្យ​មាន​តម្លាភាពការងារ

លោក ខូវ ឆាយ បាន​រៀប​រាប​ថា កន្លង​មក​មន្ត្រី​រៀបចំ​ការ​ប្រកួត ចៅ​ក្រម និង​អាជ្ញា​កណ្តាល​ធ្វើ​ការងារ​ប្រចាំ​នៅ​តែ​​សង្វៀន​ទូរទស្សន៍​មួយៗ​ ប៉ុន្តែ​នៅ​ពេល​​នេះ​បាន​រៀបចំ​ឲ្យ​ចល័ត​គ្រប់​សង្វៀន​ទូរទស្សន៍។ ទាំង​មន្ត្រី​រៀបចំ​ការ​ប្រកួត អ្នកផ្គូផ្គង ចៅ​ក្រម និង​អាជ្ញា​កណ្តាល​ត្រូវ​បាន​ចាត់​ចែង​ឲ្យ​ធ្វើ​ការងារ​​ចេញ​ពី​​​សង្វៀន​ទូរទស្សន៍​មួយ​ទៅ​សង្វៀន​ទូរទស្សន៍​មួយ​ទៀត​ជា​រៀង​រាល់​​សប្តាហ៍។ ការងារ​ទាំង​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​មាន​​​តម្លាភាព​ ការងារ​​​កាន់​តែ​មាន​ប្រសិទ្ធភាព ប្រាក់​ចំណូល​មិន​សូវ​លើស​ខ្វះ​គ្នា។ ជា​ពិសេស ការ​ផ្គូផ្គង និង​ការ​ដាក់​ពិន្ទុកាន់​តែ​ល្អ​ប្រសើរ​ដែល​អាច​កាត់​បន្ថយ​​បញ្ហា​កាន់​តែ​ច្រើន។

  • ការ​ចង​ក្រងឯកសារ

បច្ចុប្បន្ន​នេះ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​កំពុង​រៀបចំ​ចង​ក្រង​ឯកសារ​បន្ថែម​ទៀត​លើ​លក្ខខន្តិកៈ​ដែល​មាន​ស្រាប់។ ឯកសារ​ទាំង​នោះ​មានដូច​ជា ​បទ​បញ្ជា​​នៃ​ការប្រកួត បច្ចេកទេស ច្បាប់​គ្រប់​គ្រង​កីឡាករ កីឡាការិនី ចៅ​ក្រម អាជ្ញា​កណ្តាល មន្ត្រី ដែល​​ទាំង​នេះ​ត្រូវ​បើក​វគ្គ​បណ្តុះ​បណ្តាល​​ឲ្យ​បាន​ទូលំទូលាយ។

  • ការ​បង្កើតសៀវភៅ​​ប្រវត្តិ​សាស្ត្រ​គុន​ខ្មែរ

លោក ខូវ ឆាយ បាន​បន្ត​ថា សហព័ន្ធ​មាន​ក្រុម​ការងារ​មួយ​ដែល​កំពុង​ធ្វើ​ការងារ​ស្រាវ​ជ្រាវ និង​ចង​ក្រង​ប្រវត្តិ​សាស្ត្រ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដើម្បី​បង្កើត​ឯកសារ​ច្បាស់​លាស់។​ ថា​តើ​​គុន​ខ្មែរ​​កើត​មាន​តាំង​ពី​​ពេល​ណា ​ឆ្លង​កាត់​សម័យ​កាល​ណា​ខ្លះ ​មាន​ការ​អភិវឌ្ឍ ការ​​ប្រែ​ប្រួល​​ ​រូប​ភាព ភស្តុតាង​សិលាចារឹក​ ប្រវត្តិ​ព្រឹទ្ធាចារ្យ​គុន​ខ្មែរ កីឡាករ កីឡាការិនី​ជា​ដើម។ សៀវភៅ​ប្រវត្តិ​សាស្ត្រ​គុន​ខ្មែរ​​ដែល​នឹង​ប្រើ​ពេល​យូរ​ក្នុង​ការ​ចង​ក្រង​នេះ​គឺ​អាច​មាន​​ភាសាបរទេស​ច្រើន។​

  • ការ​ធ្វើ​ទំនើប​កម្ម​ព័ត៌មាន

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរកំពុង​រៀបចំ​​ធ្វើ​ទំនើប​កម្ម​ព័ត៌មាន​​ក្នុង​​នោះ ការ​បង្កើត​វេបសាយ និង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ផ្សេងៗ។ វេបសាយ​គឺ​ជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​ដែល​សហព័ន្ធ​នឹង​​ផ្ទុក​ប្រវត្តិ​សាស្ត្រ​គុន​ខ្មែរ លក្ខន្តិកៈ ច្បាប់ បទ​បញ្ជា និង​គោល​ការណ៍​ផ្សេង​ៗ។

ជា​មួយ​គ្នា​នេះ​នឹងព័ត៌មាន​អំពី​​ប្រវត្តិ​​កីឡាករ កីឡាការិនី ចៅ​ក្រម អាជ្ញា​កណ្តាល មន្ត្រី​បច្ចេកទេស និង​ថ្នាក់​ដឹក​នាំ ដែល​នឹង​ធ្វើ​ឲ្យ​មហាជន​ទាំង​ជាតិ និង​អន្តរជាតិ​អាច​ស្វែង​រក​ព័ត៌មាន​បាន​។

លោក ខូវ ឆាយ បាន​បន្ថែម​ថា ការងារ​ដែល​ធ្វើ​ឲ្យ​គុន​ខ្មែរ​ឈាន​ឆ្ពោះ​ទៅ​លើ​ឆាក​អន្តរជាតិ​គឺ​ទាម​ទារ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ចូល​​រួម​​ក្នុង​នោះ​ទាំង​សហព័ន្ធ​សាមី សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល និង​ប្រជា​ពល​រដ្ឋ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ១០ នាទីutes មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង២ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម