Connect with us

កីឡា

ក្រុម​បាល់ទះ​ប៉ូឡូញ ឡើងឈរលេខ២ ក្រោយឈ្នះប្រេសុីលយ៉ាងតានតឹង

បានផុស

នៅ

ការប្រកួតបាល់ទះក្នុងសាលបុរសវគ្គសន្សំពិន្ទុក្នុងពូល ព្រឹត្តិការណ៍អូឡាំពិក រវាងក្រុមបាល់ទះប្រេសុីលជាមួយក្រុមបាល់ទះប៉ូឡូញ បញ្ចប់ទៅក្នុងលទ្ធផលយ៉ាងតានតឹង ក្រោយចំណាយពេលប្រកួត​៥សិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លងកាត់ការប្រកួតយ៉ាងសិ្វតស្វាញ ចាយពេលអស់៥សិតទើបរកឃើញក្រុមទទួលជ័យជម្នះ ក្នុងនោះក្រុមប៉ូឡូញបានយកឈ្នះក្រុមប្រេសុីលក្នុងលទ្ធផល ៣-២។ សិតទី១ ប្រេស៊ីល ឈ្នះ ២៥-២២, សិតទី២ ប៉ូឡូញ ឈ្នះ ២៥-១៩, សិតទី៣ ប្រេស៊ីល ឈ្នះ ២៥-១៩, សិតទី៤ ប៉ូឡូញ ឈ្នះ ២៥-២៣ និង​សិត​កាត់​សេចក្ដី​ទី៥ ប៉ូឡូញបានយកឈ្នះក្រុមប្រេសុីលក្នុងលទ្ធផល ១៥-១២។​

ក្រោយជ័យជម្នះនេះជួយឲ្យ ប៉ូឡូញ បាន​ឡើងឈរលេខ២ ក្នុងពូល B ក្រោយប្រកូត២លើក ឈ្នះ២ មាន៥ពិន្ទុ។ ក្រុមប៉ូឡូញនឹងត្រូវប៉ះ ក្រុមអុីតាលី ជាក្រុមកំពុងឈរលេខ១ ម៉ោង១០យប់ ថ្ងៃទី៣ ខែសីហា។

វិញ្ញាសា​បាល់ទះ​ក្នុង​សាល​ បែង​ចែកជា៣ពូល ក្នុង១ពូលមាន៤ក្រុម។ ក្រុមលេខ១ និង​លេខ​២​នៃ​ពូល​ទាំង​៣​ និង​ក្រុម​លេខ​២​ល្អ​បំផុតចំនួន​២​ក្រុម ឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ការប្រកួតវគ្គ៨ក្រុមចុងក្រោយធ្វើឡើងនៅថ្ងៃទី៨ ខែសីហា៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម