កីឡា
លោក McClaren ទៅដឹកនាំជម្រើសជាតិហ្សាម៉ាអ៊ីក ក្រោយចេញពី Man Utd
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស និងជាជំនួយការលោក Erik ten Hag នៅក្លិប Manchester United លោក Steve McClaren ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិហ្សាម៉ាអុីក។
លោក Steve McClaren វ័យ៣៦ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំ ក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិហ្សាម៉ាអុីក ក្រោយចាកចេញពី Manchester United។ សហព័ន្ធកីឡាបាល់ទាត់ហ្សាម៉ាអុីកបាននិយាយថា គោលដៅធំសម្រាប់ការតែងតាំង លោក McClaren គឺដើម្បីឲ្យលោកដឹកនាំក្រុមឆ្លងទៅកាន់ការប្រកួតជុំចុងក្រោយពានរង្វាន់ World Cup ឆ្នាំ២០២៦។ ក្រុមហ្សាម៉ាអុីកធ្លាប់បានបង្ហាញខ្លួនម្តងគត់ក្នុងជុំចុងក្រោយ World Cup នៅប្រទេសបារាំង ឆ្នាំ១៩៩៨។ ពេលនោះ ពួកគេធ្លាក់ត្រឹមវគ្គវគ្គចែកពូល។
លោក McClaren ជាជំនួយការរបស់លោក Sir Alex Ferguson នៅក្លិប Manchester United មុនពេលចាកចេញនៅឆ្នាំ២០០១ ដើម្បីដឹកនាំក្រុម Middlesbrough ជាកន្លែងដែលលោកបានឈ្នះពានរង្វាន់ League Cup ក្នុងឆ្នាំ២០០៤ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Uefa Cup ក្នុងឆ្នាំ២០០៦។
លោកត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស ក្នុងឆ្នាំ២០០៦ ប៉ុន្តែត្រូវបានបណ្តេញចេញពីតំណែង ក្រោយដឹកនាំក្រុមអង់គ្លេសធ្លាប់ត្រឹមវគ្គជម្រុះ Euro ឆ្នាំ២០០៨។ លោក McClaren បានត្រលប់មក United ក្នុងខែឧសភា ឆ្នាំ២០២២ ជាគ្រូជំនួយរបស់លោក Erik ten Hag។
លោក Steve McClaren បាននិយាយថា ៖«ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគ្រប់គ្នានៅក្លិប Manchester United សម្រាប់មិត្តភាព ការជ្រោមជ្រែង និងការគាំទ្ររបស់ពួកគេក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា