Connect with us

កីឡា

អាមេរិក​ ​ឡើង​លេខ​២​តារាង​មេដាយ​អូឡាំពិក ខណៈប្រទេស​​អាស៊ាន​មិន​ទាន់ស្គាល់​មេដាយ

បានផុស

នៅ

សហរដ្ឋ​អាមេរិក​បាន​ឡើង​មក​កាន់​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​តារាង​មេដាយ​អូឡាំពិក ​ឆ្នាំ​២០២៤ បន្ទាប់​ពី​បន្ថែម​មេដាយ​មាស​៣​គ្រឿង​ទៀត​កាល​ពី​យប់​មិញ​ដើម្បី​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង​ចិន។

កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា អាមេរិក​បាន​ឈ្នះ​មេដាយ​មាស​តែ​៦​គ្រឿង​ប៉ុណ្ណោះ ឈរ​ចំណាត់​ថ្នាក់​លេខ​៥​​ក្នុង​តារាង​ ប៉ុន្តែ​ឈាន​ចូល​ថ្ងៃទី​​២ ខែ​សីហា អាមេរិក​​បាន​ឈ្នះ​មេដាយ​មាស​៣​គ្រឿង​បន្ថែម​ទៀត​ដើម្បី​ឈរ​លេខ​២​​ជា​មួយ​មេដាយ​មាស​៩ ប្រាក់​១៥ និង​សំរិទ្ធ​​១៣។

ជា​មួយ​គ្នា​នេះ អ៉ីតាលី ក៏​មាន​ការ​ប្រែ​ប្រួល​ចំណាត់​ថ្នាក់​លឿន​ដែរ។ កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា អ៉ីតាល ឈ្នះ​​មេដាយមាស​៣ តែ​ពេល​នេះ​​មេដាយ​មាស​បាន​ឡើង​ដល់​៥​គ្រឿង​។ ទោះ​បី​ជា​យ៉ាង​ណា ចិន​នៅ​តែ​បន្តឈរ​លើ​កំពូល​តារាង​ជា​មួយ​មេដាយ​មាស​១១ ប្រាក់​៧ និង​សំរិទ្ធ​៦ ខណៈ​ប្រទេស​​នៅ​​អាស៊ាន​ទាំង​អស់​នៅ​តែ​មិនទាន់​​បាន​មេដាយ​​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់​មេដាយមាស​របស់​ចិន

  1. កីឡាករ Yu Xie ឈ្នះមេដាយ​មាស កីឡា​បាញ់​កាំភ្លើង វិញ្ញាសា Men’s 10m Air Pistol
  2. អត្តពលិក​គូ Chang Yani និង Chen Yiwen ឈ្នះមេដាយ​មាស កីឡាលោត​ទឹក វិញ្ញាសា Synchronised 3M Springboard
  3. អត្តពលិក​គូ Sheng Lihao និង Huang Yuting ឈ្នះមេដាយ​មាស កីឡា​បាញ់កាំភ្លើង វិញ្ញាសា 10m Air Fifle
  4. អត្តពលិក​គូ Lian Junjie និង Yang Hao ឈ្នះ​មេដាយ​មាស កីឡាលោត​ទឹក វិញ្ញាសា Men’s Synchronized 10m Platorm
  5. កីឡាករ Sheng Lihao ឈ្នះ​មេដាយ​មាស កីឡា​បាញ់កាំភ្លើង វិញ្ញាំសា Men’s 10m Air Rifle
  6. ក្រុម​កីឡាករ Wang Chuqin និង Sun Yingsha ឈ្នះមេដាយ​មាស កីឡា​វាយកូនឃ្លីលើ​តុ វិញ្ញាសា Mixed Double
  7. ៧កីឡាការិនី Cheng Yuxi និង Quan Hongchan ឈ្នះ​មេដាយ​មាស កីឡា​លោត​ទឹក វិញ្ញាសា Women’s Cynchronized 10m platform
  8. កីឡាការិនី Deng Yawen ឈ្នះ​មេដាយ​មាស កីឡាជិះកង់ វិញ្ញាសា Women’s BMX freestyle
  9. កីឡាករ Pan Zhanle ឈ្នះ​មេដាយ​មាស កីឡា​ហែល​ទឹក វិញ្ញាសា Men’s 100m freestyle
  10. កីឡាករ Liu Yukun ឈ្នះ​មេដាយ​មាស កីឡា​បាញ់កាំភ្លើង វិញ្ញាសា Men’s 50 metre rifle three positions
  11. កីឡាការិនី Yang Jiayu ឈ្នះ​មេដាយ​មាស កីឡារត់​ប្រណាំង វិញ្ញាសា Women’s 20 kilometres walk

មេដាយ​មាស​របស់សហរដ្ឋ​អាមេរិក

  1. កីឡាការិនី Lee Kiefer ឈ្នះ​​មេដាយ​មាស កីឡា​គុន​ដាវ វិញ្ញាសា Women’s Foil Individual
  2. ក្រុម​កីឡាករ​អាមេរិក ឈ្នះមេដាយ​មាស កីឡា​ហែល​ទឹក វិញ្ញាសា Men’s 400m Freestyle Relay
  3. កីឡាការិនី Torri Huske ឈ្នះ​មេដាយ​មាស ហែល​ទឹក វិញ្ញាសា Women’s 100 Butterfly
  4. ក្រុម​កីឡាការិនី ឈ្នះមេដាយ​មាស កីឡាកាយ​សម្ព័ន្ធ វិញ្ញាសា Women’s Artistic team all-around
  5. កីឡាការិនី Katie Ledcky ឈ្នះ​មេដាយ​មាស កីឡា​ហែល​ទឹក វិញ្ញាសា Women’s 1500 m freestyle
  6. ក្រុម​កីឡាការិនី ឈ្នះ​មេដាយ​មាស កីឡាកាយ​សម្ព័ន្ធ​ វិញ្ញាសា Women’s team foil
  7. កីឡាការិនី Simone Biles ឈ្នះ​មេដាយ​មាស កីឡាកាយសម្ព័ន្ធ វិញ្ញាសា Women’s artistic individual all-around
  8. ក្រុម​កីឡាករ ឈ្នះ​មេដាយ​មាស កីឡា​ទូករ៉ូអ៉ីង វិញ្ញសា Men’s Four
  9. កីឡាការិនី Kate Douglass ឈ្នះ​មេដាយ​មាស កីឡាហែល​ទឹក វិញ្ញាសា Women’s 200 m breaststroke

ត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម