Connect with us

កីឡា

កីឡាករឃីកបុក​ស៊ីង​លំដាប់កំពូល៣រូបលើ​លោក​ទម្ងន់៥៨គីឡូក្រោម

បានផុស

នៅ

ឃីកបុកស៊ីង​ជាប្រភេទកីឡាកំពុង​ពេញ​និយម​​​ក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»​សូមបង្ហាញពីកីឡាករ​ឃីកបុកសុីង​កំពូល​៣​នៅ​ក្នុង​ពិភព​លោក​​ដែល​រៀបចំឡើងដោយស្ថាប័ន Beyond Kick ក្នុងទម្ងន់៥៨គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កីឡាករ Taito Gunji

អ្នកប្រដាល់ឃីកបុកសុីងវ័យ២៥ឆ្នាំ​សញ្ជាតិជប៉ុន Taito Gunji កំពុងឈរលេខ១ នៅតារាងចំណាត់ឃីកបុកសុីងពិភពលោក​សម្រាប់​​ទម្ងន់៥៨គីឡូកក្រោម។ រូបគេធ្វើបានយ៉ាងល្អ មិនចាញ់សោះក្នុងការប្រកួត១៣លើកចុងក្រោយគិតចាប់តាំងទីឆ្នាំ២០២០។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ Taito Gunji ឈ្នះខ្សែក្រវាត់ចំនួន២ខ្សែ និង​បាន​ឡើង​ការពារខ្សែក្រវាត់ជោគជ័យ១លើក។

ខ្សែក្រវាត់ទី១ K-1 Featherweight Championship កីឡាករ Taito Gunji បានយកឈ្នះ​មិត្តរួមជាតិ Tatsuya Tsubakihara កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ និងខ្សែក្រវាត់ទី២ K-1 World Featherweight ​ឈ្នះកីឡាករ Toma Tanabe កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ នៅថ្ងៃទី១២ ខែមីនា Taito Gunji បានឡើងការពារខ្សែក្រវាត់ K-1 Featherweight Championship ជោគជ័យ ក្រោយយកឈ្នះកីឡាករថៃ Petchkoson​។​ យោងតាមសមិទ្ធផលខាងនេះបានជួយឲ្យរូប​គេ​​ឈរលេខ១ ក្នុងតារាងចំណាត់ឃីកបុកសុីងពិភពលោកក្នុងប្រភេទទម្ងន់៥៨គីឡូកក្រោម។

២. កីឡាករ Keisuke Monguchi

កីឡាករឃីកបុកសុីង Keisuke Monguchi វ័យ២៩ឆ្នាំ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ២ ក្នុងតារាងចំណាត់ថ្នាក់​ឃីក​បុង​សុីង​ពិភពលោក។ រយៈពេល២ឆ្នាំចុងក្រោយ អ្នកប្រដាល់ជប៉ុនរីប​នេះ​បានឈ្នះខ្សែក្រវាត់១គ្រឿងនៅស្ថាប័ន RISE ក្នុងប្រទេសជប៉ុន និង​បាន​ឡើងការពារ​ម្ដង។

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ កីឡាករ Keisuke Monguchi បានយកឈ្នះខ្សែក្រវាត់ RISE Featherweight​ ក្រោយឈ្នះមិត្តរួមជាតិកីឡាករ Taisei Umei ហើយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ រូបគេឡើងការពារខ្សែក្រវាត់​បាន​ជោគជ័យ ​តាម​រយៈ​ជ័យជម្នះ​លើ​កីឡាករជប៉ុន Kaito Sakaguchi ក្នុងកម្មវីធី RISE 161 ។ ២ឆ្នាំចុងក្រោយ កីឡាករ Monguchi បាន​ប្រកួត​៧លើក ក្នុងនោះឈ្នះ៦លើក និងចាញ់១លើក។

៣. កីឡាករ Kyo Kawakami

អ្នកប្រដាល់ឃីកបុកសុីងជប៉ុន Kyo Kawakami វ័យ២៤ឆ្នាំ ស្ថិត​នៅលេខ៣ ក្នុងតារាងចំណាត់ថ្នាក់ឃីកបុងសុីងពិភពលោក។ ៣ឆ្នាំចុងក្រោយ កីឡាករវ័យក្មេង Kyo Kawakami ធ្វើបានល្អគួរសម ក្រោយរូបគេ​បាន​ឈ្នះខ្សែក្រវាត់ Shoot Boxing Featherweight ​នៅ​ស្ថាប័ន Shoot Boxing កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។ មួយ​ឆ្នាំក្រោយមកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ រូបគេបានបាត់បង់ខ្សែក្រវាត់វិញ ក្រោយចាញ់មិត្តរួមជាតិ Kotaro Yamada។ ទោះបីធ្វើមិនសូវបានល្អ ប៉ុន្តែលទ្ធផលការប្រកួតនៅរយៈពេល៣ឆ្នាំចុងក្រោយបានធ្វើឲ្យ Kawakami ឡើងឈរ៣ ក្នុងតារាងចំណាត់ថ្នាក់ឃីកបុងសុីងពិភពលោក។

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

រាត្រីថ្ងៃទី០១ ខែមីនា​នេះ ផ្លូវថ្មើរជើង មាន​ល្ខោនបាសាក់ ចាបុីដងវែង នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កំប្លែង​នាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម