កីឡា
ប្រទេស៩នេះផ្តល់ប្រាក់រង្វាន់ច្រើនដល់ម្ចាស់មេដាយអូឡាំពិក ខណៈសិង្ហបុរីខ្ពស់ជាងគេ
កីឡាករ កីឡាការិនីទទួលបានមេដាយពិតជាមានកិត្តិយសណាស់សម្រាប់ជាតិរបស់ខ្លួនដែលជាសញ្ញាបង្ហាញពីប្រទេសខ្លួនមានសក្តានុពលនៅលើពិភពលោក។ ដើម្បីតបស្នងអត្តពលិករបស់ខ្លួនដែលបានសាងស្នាដៃជូនជាតិ ប្រទេសនីមួយៗតែងតែផ្តល់ការសាទរទាំងផ្នែកស្មារតី សម្ភារៈ និងថវិកា។

ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំងកំពុងដំណើរការ ហើយក៏មានប្រទេសជាច្រើនបានសន្យាផ្តល់ប្រាក់រង្វាន់ដល់អត្តពលិករបស់ខ្លួន។ ជាក់ស្តែងមានប្រទេស៩ដែលត្រូវបានពិភពលោកដឹងពីការសន្យាផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិករបស់ខ្លួន ក្នុងប្រទេសសិង្ហបុរី ដែលនៅតំបន់បានសន្យាផ្តល់ប្រាក់រង្វាន់ខ្ពស់ជាងគេ។
សិង្ហបុរី

- មេដាយមាស៖ ៧៣៧ ០០០ ដុល្លារអាមេរិក
- មេដាយប្រាក់៖ ៣៦៨ ០០០ ដុល្លារអាមេរិក
- មេដាយសំរិទ្ធ ៖ ១៨៤ ០០០ ដុល្លារអាមេរិក
តៃវ៉ាន់

- មេដាយមាស ៖ ៧១៦ ០០០ ដុល្លារអាមេរិក
- មេដាយប្រាក់ ៖ ២៥០ ០០០ ដុល្លារអាមេរិក
- មេដាយសំរិទ្ធ ៖ ១៧៩ ០០០ ដុល្លារអាមេរិក
ម៉ារ៉ុក

- មេដាយមាស ៖ ២២០ ០០០ ដុល្លារអាមេរិក
- មេដាយប្រាក់ ៖ ១៣៧ ០០០ ដុល្លារអាមេរិក
- មេដាយសំរិទ្ធ ៖ ៨២ ០០០ ដុល្លារអាមេរិក
អ៉ីតាលី

- មេដាយមាស ៖ ១៩៧ ០០០ ដុល្លារអាមេរិក
- មេដាយប្រាក់ ៖ ៩៨ ៥០០ ដុល្លារអាមេរិក
- មេដាយសំរិទ្ធ ៖ ៦៥ ៧០០ ដុល្លារអាមេរិក
អេស្ប៉ាញ

- មេដាយមាស ៖ ១០២ ៩០០ ដុល្លារអាមេរិក
- មេដាយប្រាក់ ៖ ៥២ ៦០០ ដុល្លារអាមេរិក
- មេដាយសំរិទ្ធ ៖ ៣២ ៩០០ ដុល្លារអាមេរិក
បារាំង

- មេដាយមាស ៖ ៧១ ២០០ ដុល្លារអាមេរិក
- មេដាយប្រាក់ ៖ ២៧ ៤០០ ដុល្លារអាមេរិក
- មេដាយសំរិទ្ធ ៖ ១៦ ៤០០ ដុល្លារអាមេរិក
សហរដ្ឋអាមេរិក

- មេដាយមាស ៖ ៣៧ ៥០០ ដុល្លារអាមេរិ
- មេដាយប្រាក់ ៖ ២២ ៥០០ ដុល្លារអាមេរិក
- មេដាយសំរិទ្ធ ៖ ១៥ ០០០ ដុល្លារអាមេរិក
អាល្លឺម៉ង់

- មេដាយមាស ៖ ២១ ៩០០ ដុល្លារអាមេរិក
- មេដាយប្រាក់ ៖ ១៦ ៤០០ ដុល្លារអាមេរិក
- មេដាយសំរិទ្ធ ៖ ១០ ៩៥០ ដុល្លារអាមេរិក
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់