Connect with us

កីឡា

អបអរសាទរ!​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះជើង​ឯក ខេមបូឌានស៊ូបភើ​ខាប់២០២៤

បានផុស

នៅ

ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ខេមបូឌានស៊ូបភើ​ខាប់ ឆ្នាំ​២០២៤ បន្ទាប់​ពី​បាន​យក​ឈ្នះ​លើ ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ២-១ បើ​ទោះ​ជា​ព្រះ​ខ័ន​រាជ​ស្វាយរៀង​សល់​សមាជិក​តែ​១០​នាក់​នៅ​លើ​ទី​លាន។ សោក​ស្តាយ ភ្នំពេញ​ក្រោន មានសមាជិក​១១​នាក់ ប៉ុន្តែ​មិន​អាច​ការពារ​តំណែង​ជើង​​ឯកឆ្នាំ​ចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួតបាន២៦​នាទី​ក្នុង​វគ្គទី១ ព្រះ​ខ័ន​រាជស្វាយរៀង បាន​បើកការ​នាំ​មុខ ១-០ ដោយ​ខ្សែ​ប្រយុទ្ធសញ្ជាតិ​ប្រេស៊ីល Paplo Augusto ប៉ុន្តែ​វគ្គ​ទី២ ភ្នំពេញ​ក្រោន ​បាន​តាម​ស្មើ ១-១ ដោយ​ខ្សែ​បម្រើ Yudai Ogawa។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ ខ្សែ​បម្រើ​ប្រយុទ្ធ Gabriel របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវ​បាន​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​ពី​ទី​លាន​តែ​ម្តង បន្ទាប់​ពី​បង្ក​កំហុស​លើ​ខ្សែ​ប្រយុទ្ធ​របស់​ភ្នំពេញ​ក្រោន។

ទោះ​បី​ជា​យ៉ាង​ណា ព្រះ​ខ័ន​រាជ​ស្វាយរៀង រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​​ដោយ​ខ្សែ​បម្រើ​វ័យ​ក្មេង មិន រតនៈ នៅ​ទី​៩០+​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ខេមបូឌានស៊ូបភើ​ខាប់ ឆ្នាំ​​២០២៤ មុន​ពេល​រដូវ​កាល​ថ្មី​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។

-ពាន​រង្វាន់កីឡាករ​ល្អ​ សឿយ វិសាល ជា​ប្រធាន​ក្រុម​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង
-ពាន​រង្វាន់អ្នកចាំទី​ល្អ​ វីរៈ ដារ៉ា របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង
-ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ប្រាក់​រង្វាន់​២៨​លាន​រៀល

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ជំរុញលើកទឹកចិត្តមន្ត្រី ប.ស.ស បង្កើនការផ្សព្វផ្សាយ ការអនុវត្តរបបសន្តិសុខសង្គម ឱ្យកាន់តែទូលំទូលាយ

ខណ្ឌ៧មករា
សន្តិសុខសង្គម១៩ នាទីutes មុន

អាជ្ញាធរខណ្ឌ៧មករា បញ្ចេញកម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើស

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន
ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្សេលេនស្គី ប្រកាស ចង់សីញេកិច្ចព្រមព្រៀងរ៉ែ ជាមួយអាមេរិក តែមិនសុំទោស ត្រាំ ដាច់ខាត

ស្ត្រីមានផ្ទៃពោះ
ព័ត៌មានជាតិ១ ម៉ោង មុន

ត្រឹមឆ្នាំ២០២៤ រដ្ឋាភិបាលឧបត្ថម្ភថវិកាដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំប្រមាណ ២៩៦ពាន់លានរៀល

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច១៩ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម