Connect with us

កីឡា

វ៉ាន់ ភារ៉ា ថា ទទួលឈ្នះ​មេដាយ​មាស​៤២​គីឡូម៉ែត្រមុខ​អង្គរ ឡើងព្រឺសម្បុរ

បានផុស

នៅ

កីឡាករ​រត់​ប្រណាំង​ជម្រើស​ជាតិ​កម្ពុជា វ៉ាន់ ភារ៉ា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​លើ​វិញ្ញាសា​រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ ក្នុង​ព្រឹត្តិការណ៍​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ចក្រភព​អង្គរ​អន្តរជាតិ លើក​ទី​៩ នៅ​​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា ឆ្នាំ​២០២៤ នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាន់ ភារ៉ា ​បាន​ប្រាប់​ថា នេះ​ជាលើក​ទី១​ដែល​ខ្លួន​បាន​​​ប្រកួត​ចម្ងាយ៤២​គីឡូម៉ែត្រ បន្ទាប់​ពី​ធ្លាប់​ប្រកួត​ចម្ងាយ​១០​គីឡូម៉ែត្រ និង​២១​គីឡូម៉ែត្រ​ជា​​​ច្រើន​លើក។ ការ​ប្រកួត​​ចម្ងាយយ​៤២​គីឡូម៉ែត្រ​នេះ​ រូប​គេ​ពិត​ជាមានក្តី​រំភើប​រីក​រាយ និង​មាន​មោទនភាព​ដែល​អាច​ប្រជែង​ជា​មួយ​កីឡាករ​បរទេស​ខ្លាំង​ៗ​។

កីឡាករ​រូប​នេះ​បាន​លើក​ឡើង​ថា កីឡាករ​បរទេស​​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​គឺ​ភាគ​ច្រើន​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ និង​៤២​គីឡូ​ម៉ែត្រ។ ពួក​គេ​មក​ពី​ក្រៅ​ប្រទេស​សុទ្ធ​តែ​​ល្អ​លើ​ការ​រត់​ចម្ងាយឆ្ងាយ​ ដូច្នេះ​លទ្ធផល​នេះ​ពិត​ជា​អស្ចារ្យ​ណាស់​សម្រាប់​ខ្លួន។

វ៉ាន់ ភារ៉ា បាន​និយាយ​ថា ៖«នៅ​​មុខ​ប្រាសាទ​អង្គរ​វត្ត ខ្ញុំ​​​ឡើង​ឈរ​លើ​ក្តារ​ចំណាត់​ថ្នាក់​លេខ១​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ព្រឺ​សម្បុរ ដោយសារ​ខ្ញុំ​មើល​ឃើញ​ខ្លួន​ឯង​ឈរ​លេខ​១ ហើយកីឡាករ​បរទេស​​លេខ២ លេខ៣»។

សមិទ្ធផល​ថ្មី​នេះ​បាន​ជំរុញ​ឲ្យ វ៉ាន់ ភារ៉ា មាន​ទំនុក​ចិត្ត​កាន់​ខ្ពស់​ក្នុង​ការ​បង្កើន​សមត្ថភាព​​​​ឆ្ពោះ​ទៅ​រក​លទ្ធផល​កាន់​តែ​ល្អ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ។ កាល​ស៊ីហ្គេម ឆ្នាំ​២០២៥ រូប​គេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៥​ ខណៈ​ប្រទេស​ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និង​វៀតណាម សុទ្ធ​តែ​ស្ថិត​​ចំណាត់​ថ្នាក់​ល្អ​ជាង​ខ្លួនលើ​វិញ្ញាសា​ចម្ងាយ​៤២​គីឡួម៉ែត្រ។ ទោះ​បី​ជា​យ៉ាង​ណា បន្ទាប់​ពី​ចប់​ស៊ីហ្គេម​ ឆ្នាំ​២០២៣ រូប​គេ​បាន​ស្គាល់​ខ្លួន​ឯង​​កាន់​តែ​ច្បាស់​ដែល​បាន​ជំរុញ​ឲ្យ​បង្កើន​​ការ​ហ្វឹក​ហាត់​​ខ្លាំង​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​​ក្រោយ​។

បុរស​វ័យ​២៨​ឆ្នាំ​បាន​និយាយ​ថា ៖«រត់​ចម្ងាយ​៤២​គីឡូម៉ែត្រ​នេះ ខ្ញុំ​ឃើញ​ចំណុច​ខ្សោយ​ខ្លួន​ឯង ឲ្យ​តែ​ដល់​ចម្ងាយ​ចន្លោះ​​ពី​៣០​ទៅ​៤២​គីឡូម៉ែត្រ ខ្ញុំ​​​ចុះ​ខ្សោយ។ អីចឹង​ខ្ញុំ​​ប្រឹង​ប្រែង​បង្កើន​ការ​ហ្វឹក​ហាត់​សម្រាប់​ចម្ងាយ​ចាប់​ពី​៣០​គីឡូម៉ែត្រ​ឡើង»។

«ខ្ញុំ​បាន​ប្រើ​ថិរវេលា​បំបែក​កំណត់​ត្រា​ខ្លួន​ឯង​​កាល​ពី​ស៊ីហ្គេម​២០២៣​ជាង​១​នាទី អីចឹង​សល់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ទៀត​ ទើប​ដល់​ស៊ីហ្គេម​២០២៥ ខ្ញុំ​គិត​ថា ខ្ញុំ​កាន់​តែ​ល្អ​ប្រសើរ។ ខ្ញុំ​ជឿ​ជាក់ និង​មាន​ទំនុក​ចិត្ត​ខ្លួន​ឯង​ថា នឹង​ធ្វើ​កាន់​តែ​ល្អ​សម្រាប់​ស៊ីហ្គេម​នៅ​ថៃ។ ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ពី​ការ​ឈាន​ដល់​កម្រិត​មេដាយ​ទេ តែ​ខ្ញុំ​សង្ឃឹម​ថា នឹង​ធ្វើ​បានល្អ​ជាង​ស៊ីហ្គេម​ ឆ្នាំ​២០២៣»។ វ៉ាន់ ភារ៉ា បាន​បញ្ជាក់។

​សូម​បញ្ជាក់​ថា ​ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អង្គរ​​អន្តរជាតិ លើក​ទី​៩ ឆ្នាំ​២០២៤​នេះ​​មាន​គោល​បំណង​សំខាន់​៣​យ៉ាង​។ គោល​បំណង​ទី១​គឺ​ដើម្បី​ស្វែងរក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យគន្ធបុប្ផាដូច​ដែល​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ គោល​បំណង​ទី​២​គឺ​ដើម្បី​អបអរសាទរ​ដល់​ការបើក​ការដ្ឋាន​​សាង​សង់​ ព្រែក​ជិក ហ្វូណន​តេជោ ដែល​នឹង​ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​សីហា និង​គោល​បំណង​ទី​៣​ដើម្បីថែរក្សា​បរិស្ថានក្នុង​តំបន់​បេតិកភណ្ឌ​អង្គរ​ក្នុង​ការ​រួម​ចំណែក​ជំរុញ​ផ្សព្វផ្សាយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា។

  • ម៉ារ៉ាតុង​ពេញ (៤២គីឡូម៉ែត្រ) ផ្នែកបុរស

– លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា ប្រើថិរវេលា ២ម៉ោង ៤០នាទី និង ៥១វិនាទី
– លេខ២ កីឡាករជប៉ុន Yuki Kaneyama ប្រើថិរវេលា ២ម៉ោង ៤៧វិនាទី និង ២៩វិនាទី
– លេខ៣ កីឡាករវៀតណាម Dai Be Thanh ប្រើថិរវេលា ២ម៉ោង ៥៤នាទី និង ០៥វិនាទី

  • ម៉ារ៉ាតុងពេញ (៤២គីឡូម៉ែត្រ) ផ្នែកនារី

– លេខ១ កីឡាការិនីអៀកឡង់ Caitriona Jennings ប្រើថិរវេលា ៣ម៉ោង ០៥នាទី និង ៤៣.១៩វិនាទី
– លេខ២ កីឡាការិនីវៀតណាម Nguyen Thi Linh ប្រើថិរវេលា ៣ម៉ោង ១៣នាទី និង ៣៥.៥៤វិនាទី
– លេខ៣ កីឡាការិនីចិន Qi Wang ប្រើថិរវេលា ៣ម៉ោង ៤១នាទី និង ០៧.៨០វិនាទី

  • ពាក់កណ្ដាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) ផ្នែកបុរស

– លេខ១ កីឡាករកម្ពុជា Lai Terence ប្រើថិរវេលា ១ម៉ោង ១១នាទី និង ៥០.០៧វិនាទី
– លេខ២ កីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត ប្រើថិរវេលា ១ម៉ោង ១៤នាទី និង ៤៤.៦៧វិនាទី
– លេខ៣ កីឡាករកម្ពុជា Kuniaki Takizaki ប្រើថិរវេលា ១ម៉ោង ១៨នាទី និង ១៣.៥៩វិនាទី

  • ពាក់កណ្ដាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) ផ្នែកនារី

– លេខ១ កីឡាការិនីសង្ហបុរី Vernagoh Shilei ប្រើថិរវេលា ១ម៉ោង ៣៥ និង ៥៣.១៣វិនាទី
– លេខ២ កីឡាការិនីកម្ពុជា អេង មួយងីម ប្រើថិរវេលា ១ម៉ោង ៣៨នាទី និង ៤៦.១៦វិនាទី
– លេខ៣ កីឡាការិនីជប៉ុន Ota Natsuko ប្រើថិរវេលា ១ម៉ោង ៤០នាទី និង ៥៥.៧៨វិនាទី

  • ចម្ងាយ​១០គីឡូម៉ែត្រផ្នែកបុរស

– លេខ១ កីឡាករកម្ពុជា ស៊ន ពិសី ប្រើថិរវេលា ៣៥នាទី និង ០៥.៥៣វិនាទី
– លេខ២ កីឡាករកម្ពុជា ឆន សុផាន ប្រើថិរវេលា ៣៦នាទី និង ០៦.៦២វិនាទី
– លេខ៣ កីឡាករហុងកុង Dickson Pang ប្រើថិរវេលា ៣៩នាទី និង ០.៤៦។

  • ចម្ងាយ​១០គីឡូម៉ែត្រផ្នែកនារី

– លេខ១ កីឡាការិនីកម្ពុជា កាន់ ស្រីរ័ត្ន ប្រើថិរវេលា ៤១នាទី និង ២២.១៣វិនាទី
– លេខ២ កីឡាការិនីបែលហ្ស៊ិក Maena Limeiette ប្រើថិរវេលា ៤២នាទី និង ៤៣.៧៥វិនាទី
– លេខ៣ កីឡាការិនីហូឡង់ Klaske Feersma Haekstra ប្រើថិរវេលា ៤៣នាទី និង ៤៣.៨០វិនាទី

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ២៣ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

នយោបាយ៥ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម