Connect with us

កីឡា

ជើងខ្លាំងជប៉ុន Takeru ត្រៀមឡើងសង្វៀន ONE វិញ​ប៉ះកីឡាករ​ថៃ​ទៀត​

បានផុស

នៅ

កីឡាករជើងខ្លាំងជប៉ុន Takeru Segawa នឹង​ឡើងសង្វៀន នៅថ្ងៃទី២៧ ខែកញ្ញា​ខាង​មុខ​នេះ​ដោយ​ត្រូវ​​ជួប​កីឡាករ័យក្មេងថៃ Black Panther ក្នុងកម្មវិធី ONE Friday Fight 81 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីចាញ់កីឡាករថៃ​ Superlek នៅ​សង្វៀន ONE កីឡាករជប៉ុន​ Takeru វ័យ៣៣ឆ្នាំត្រូវបានកំណត់ឲ្យជួប​កីឡាករថៃ Black Panther Venum។ កីឡាករ​ជប៉ុន​រូប​នេះ​ជាអ្នកប្រដាល់លំដាប់កំពូល​ម្នាក់​ក្នុងរយៈពេល​ជា​ច្រើន​ឆ្នាំ​​ហើយ​ក្នុងពិភព​ប្រដាល់​ឃីកបុកសុីង ប៉ុន្តែ​កីឡាករ​ថៃ​ Black Panther ​នឹង​ជាការប្រកួតលើកដំបូងរបស់​ខ្លួន​​ក្នុងកីឡា​ឃីកបុងសុីង។

Takeru ដែល​ជាការប្រកួតលើកទី២ នៅសង្វៀន ONE ជាឱកាស​​​ត្រូវ​ស្ដារមុខមាត់​ឡើង​វិញ​ ក្នុងនាមជាអ្នកប្រដាល់ឃីកបុកសុីងកំពូលមួយ​រូប​ក្នុង​ពិភព​លោក បន្ទាប់​ពី​ចាញ់ Superlek កាល​ពី​ខែ​មករា ឆ្នាំ​២០២៤។ ចំណែក​កីឡាករ​ថៃ​វ័យ​​ទើប​២៤ឆ្នាំមានបទពិសោធ​ច្រើន​សម្រាប់​ការ​ប្រកួតនៅសង្វៀន ONE ប៉ុន្តែ​មិន​មែន​ជា​ការ​ប្រកួត​ឃីក​បុកស៊ីង​ទេ។

ទោះបីធ្វើមិន​បានល្អ​ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ​សង្វៀន​ ONE ​​ដោយ​​ចាញ់កីឡាករជើងចាស់ Tagir Khalilov ប៉ុន្តែកីឡាករ Black Panther ធ្វើបានយ៉ាង​ល្អ​ក្នុងការប្រកួត៣លើកចុងក្រោយ ដោយឈ្នះទាំង៣ប្រកួត។ ប្រសិន​បើ Takeru អាច​យកឈ្នះ​កីឡាករ​ថៃ​ Black Panther បាន​ រូបគេទំនង​ជា​ត្រូវ​ជួប Rodtang ក្នុង​ការ​ប្រកួត​ដ៏​ធំ​មួយ​។

សូម​បញ្ជាក់​ថា Takeru អាយុ​៣៣​ឆ្នាំ ធ្លាប់​ប្រកួត​បាន​៤៧​ដង ក្នុង​នោះ​ឈ្នះ​៤៣​ដង និង​ចាញ់​៤​ដង៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣២ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម