Connect with us

កីឡា

ប្រធានាធិបតីតៃវ៉ាន់ថា ការឈ្នះមេដាយ​មាសអូឡាំពិកពិត​ជា​អស្ចារ្យ ក្រោយឈ្នះចិន

បានផុស

នៅ

កីឡាករជម្រើស​ជាតិ​តៃវ៉ាន់ Wang Chi-Lin និង Lee Yang បានបង្កើតភាពភ្ញាក់ផ្អើល​ជាថ្មីក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ ក្រោយដណ្ដើមបានមេដាយមាស បន្ទាប់ពីឈ្នះកីឡាករ​ចិន​ Liang Weikeng និង Wang Chang ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកទស្សនាជាង១,០០០នាក់បានប្រមូលផ្តុំគ្នា​នៅ​ស្ថានីយ៍រថភ្លើងមួយកន្លែង ដើម្បីអបអរសាទរដល់ក្រុមកីឡាកររបស់ខ្លួន​ដែល​បាន​ឈ្នះមេដាយមាស។ អ្នកខ្លះគ្រវីទង់​លកោះ​តៃវ៉ាន់ ហើយ​អ្នក​ខ្លះ​ស្រែក​ច្រៀង​គាំទ្រ។ ការឈ្នះមេដាយមាសនេះ ​ជា​កាដូ​ដ៏មានន័យចំពោះប្រជាជានកោះតៃវ៉ាន់ ដោយសារពួកគេកំពុងស្ថិតក្នុងជម្លោះអធិបតេយ្យភាព​ជាមួយប្រទេស​ចិន។

ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ​កីឡាករ Wang និងលោក Lee ដែលបានតស៊ូយ៉ាងស្វិតស្វាញដើម្បីឈ្នះមេដាយមាសអូឡាំពិក។ ជារឿងរំភើប​បំផុត​សម្រាប់ប្រធានាធិបតីតៃវ៉ាន់និងប្រជាជានទាំងមូល ​ដែល​កីឡាករ​បាន​យកឈ្នះកីឡាករចិន។

ពេល​ការប្រកួតវគ្គផ្តាច់ព្រ័ត្រ អ្នកគាំទ្រតៃវ៉ាន់មួយចំនួនមកដល់កន្លែង​នៅទីក្រុងប៉ារីសត្រូវបានបង្ខំឱ្យលុប​លាង​សំអាត​មុខគំនូរទង់ជាតិតៃវ៉ាន់។ អ្នកគាំទ្រខ្លះ​ត្រូវបានរឹបអូសបដា ខណៈ​បុគ្គលិកសន្តិសុខបានអនុវត្តតាមច្បាប់អូឡាំពិកស្តីពីការផ្ញើសារនយោបាយ។ ច្បាប់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ហាមប្រាមទង់ជាតិ ឬសញ្ញាដែលរួមបញ្ចូល​សារនយោបាយ ឬប្រទេសដែលមិនត្រូវបានគាំទ្រចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១០ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១១ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម