Connect with us

កីឡា

ឈ្នះមេដាយ​មាស​អូឡាំពិក២ Yulo នឹង​ទទួលបាន​មេដាយ​ខ្ពស់បំផុតពី​ព្រឹទ្ធសភាហ្វីលីពីន

បានផុស

នៅ

កីឡាករ​កាយ​សម្ព័ន្ធ​ជម្រើស​ជាតិ​​​ហ្វីលីពីន Carlos Yulo ​នឹង​ទទួល​បាន​មេដាយ​​ខ្ពស់​បំផុត​ពី​ព្រឹទ្ធសភា​ហ្វីលីពីន បន្ទាប់​ពី​រូប​គេ​បាន​សាង​ស្នា​ដៃ​ជូន​ជាតិ​ក្នុង​ការ​ឈ្នះ​មេដាយ​មាស​កីឡា​អូឡាំពិក​២​គ្រឿង នៅ​ប្រទេស​បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Carlos Yulo បាន​ឈ្នះ​​មេដាយ​មាស២​គ្រឿង​​ក្នុង​កីឡា​អូឡាំពិក​ ឆ្នាំ​២០២៤ នៅ​ប្រទេស​បារាំង​គឺ​មេដាយ​មាស​លើ​វិញ្ញាសា Floor Exercise និង​វិញ្ញាសា Vault ដែល​បាន​ក្លាយ​ជា​អត្តពលិក​ហ្វីលីពីន​ទី១​ឈ្នះ​មេដាយ​មាស​អូឡាំពិក​២​គ្រឿង​ក្នុង​ប្រវត្តិ​សាស្ត្រ។

ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន លោក​ Tempore Jinggoy​ Estrada​ និង​លោក Juan Miguel Zubiri អតីត​ប្រធាន​ព្រឹទ្ធសភា នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែ​សីហា​នេះ​បាន​​ស្នើ​សុំ​​ដល់​ព្រឹទ្ធសភា​​ ផ្តល់​​នូវ​គ្រឿង​ឥស្សរិយស​ខ្ពស់​បំផុត​ដល់កីឡាករ Carlos Yulo បន្ទាប់​ពី​សាង​ស្នាដៃ​ជូន​ជាតិ។ គ្រឿង​ឥស្សរិយស​គឺ​ជា​មេដាយ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​របស់​ព្រឹទ្ធសភា “Senate Medal of Excellence”​ ​មិន​ធ្លាប់​មាន​អត្តពលិក​ហ្វីលីពីន​ណា​ម្នាក់​ទទួល​បាន​ឡើយ។

មេដាយ​​ព្រឹទ្ធសភា​ខ្ពស់​បំផុត​​នេះ​​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវ​ការ​​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០២១ ដើម្បី​តប​ស្នង​​​ដល់​ជន​ជាតិ​ហ្វីលីពីន​ដែល​បានសាង​ស្នាដៃ និង​លើក​កិត្តិយស​ជាតិ​លើ​ឆាក​អន្តរជាតិ។ ពេល​នេះកីឡាករ​ Carlos Yulo បាន​ក្លាយ​ជា​អត្តពលិក​ហ្វីលីពីន​ទី១​ទទួល​បា​ន​មេដាយ​ឧត្តុង្គឧត្តម​នេះ។

សូម​បញ្ជាក់​ថា Carlos Yulo អាយុ២៤​ឆ្នាំ​ បាន​សាង​ស្នាដៃ​ជូន​ជាតិ​ច្រើន​ណាស់​។

  • មេដាយ​កីឡា​ស៊ីហ្គេម​១៨​គ្រឿង (មាស​៩ និង ប្រាក់​៩)
  • មេដាយ​​​កម្រិត​អាស៊ី១៣​​គ្រឿង (មាស១០ ប្រាក់២ និង​សំរិទ្ធ​១)
  • មេដាយ​ពិភព​លោក​៦​គ្រឿង (មាស២ ប្រាក់២ និង​សំរិទ្ធ​២)
  • មេដាយ​អូឡាំពិក​២​គ្រឿង (មាស​២)

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ វិនាទី មុន

រដ្ឋបាលខេត្តរតនគិរី អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅក្បែររង្វង់មូលនាគព័ន្ធ

កីឡា២០ នាទី មុន

ឈ្នះមេដាយ​មាស​អូឡាំពិក២ Yulo នឹង​ទទួលបាន​មេដាយ​ខ្ពស់បំផុតពី​ព្រឹទ្ធសភាហ្វីលីពីន

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

ចិន​ដាក់​ចេញ​​វិធានការ​​​​ជំរុញ​ការ​ចំណាយ​ក្នុង​ស្រុក ចំ​ពេល​កំណើន​សេដ្ឋកិច្ច​​យឺត​យ៉ាវ​ ​

ព័ត៌មានជាតិ៣៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ព្រែកជីកហ្វូណនតេជោ នឹងក្លាយជា​ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកដ៏មានសក្ដានុពលសម្រាប់សេដ្ឋកិច្ចជាតិ

ព័ត៌មានជាតិ៣៩ នាទី មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ និងបណ្តាវត្តអារាម សាលារៀន បានវាយស្គរ ទះប៉ោត អបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

វប្បធម៌ ជំនឿ២ ម៉ោង មុន

កៀកថ្ងៃសែនក្បាលទឹក ឆ្នាំ​ទាំង ៣​នេះ កាន់តែមាន​លាភ​សំណាង​ច្រើន ទាក់ទងលុយកាក់

ចរាចរណ៍១៩ ម៉ោង មុន

រថយន្ដដង្ហែទានព្រះវស្សាដាច់ហ្វ្រាំងធ្លាក់ជ្រោះរបួស​​២៩នាក់ និងស្លាប់ម្នាក់នៅព្រំដែនកម្ពុជា ថៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក បារម្ភខ្លាំង រឿងថៃ ចង់រំលាយគណបក្សចលនាឆ្ពោះទៅមុខ

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​កម្ពុជា៖ គ្មាន​ការ​បង់​លុយ​ផ្ទាល់​​តាម​ព្រលានទៀត​ទេ ស្នើ​សុំ​វីសា​និង​បង់​លុយ​តាម​អនឡាញ​ទាំង​អស់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ប្រមុខ​ដឹកនាំកម្ពុជា ឆ្លើយតបប្រតិកម្ម​​មហាជន​ជុំវិញ ការបោះបង្គោលព្រំដែន​នៅ​ជ្រៃធំ​​ទឹកដីកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម