Connect with us

កីឡា

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឈុន ប៊ុនថន ប្រកួតល្ងាចនេះ ប៉ះគូប្រជែង៥៣នាក់

បានផុស

នៅ

កីឡាករ​អត្តពលកម្ម​ជម្រើស​ជាតិ​កម្ពុជា ឈុន ប៊ុនថន នឹង​ប្រកួត​វេលា​ម៉ោង​៤:៥៥​នាទី​ល្ងាច​នេះ ម៉ោង​នៅ​កម្ពុជា​ លើ​វិញ្ញាសា​រត់​ចម្ងាយ​៨០០​ម៉ែត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ឆ្នាំ​២០២៤ នៅ​ប្រទេស​បារាំង។

វិញ្ញាសា​រត់​ចម្ងាយ​៨០០​ម៉ែត្រ​នេះ​មាន​កីឡាករ​៥៣នាក់​ដែល​សុទ្ធ​តែ​កីឡាករ​ខ្លាំង​ៗ​មក​ពី​ជុំ​វិញ​ពិភព​លោក។ ចំពោះ​ម្ចាស់​ផ្ទះ​បារាំង​មាន​កីឡាករ​៣​រូប​ដែល​មាន​ឈ្មោះ​ចូល​រួម​ប្រកួត​ ខណៈ​សហរដ្ឋ​អាមេរិក និង​អេស្ប៉ាញ​​ក៏​មាន​កីឡាករ​៣​នាក់​ដែរ។

ចំពោះ​កីឡាករ​កម្ពុជា ឈុន ប៊ុនថន ស្ថិត​ក្នុង Heat 5 ដែល​មាន​កីឡាករ​បារាំង ចក្រភព​អង់គ្លេស អាហ្វ្រិក​ខាង​ត្បួង កេនយ៉ា ប៉ូឡូញ ចាម៉ៃកា វេណេហ្ស៊ូអេឡា និង ន័រវេ។

កាល​ស៊ីហ្គេម ឆ្នាំ​២០២៣ ឈុន ប៊ុនថន បាន​ប្រើថិរវេលា ១នាទី និង​៥២.៩១​នាទី ដើម្បី​ឈ្នះ​មេដាយ​មាស ខណៈកំណត់​ត្រា​ផ្ទាល់​ខ្លួន​ល្អ​បំផុត​គឺ ១​នាទី និង​៥០.០៩វិនាទី នៅ​ពេល​ប្រកួត​​​ជើង​ឯក​អាស៊ី​កាល​ពី​ឆ្នាំ​២០២៣ នៅ​ប្រទេស​ថៃ។

ការ​ប្រកួត​មាន​៣​ដំណាក់​កាល។ ដំណាក់​កាល​ទី១​គឺ​វគ្គ​ជម្រុះ​បឋម​ក្នុង​ចំណោម​កីឡាករ​ទាំង​អស់។ ដំណាក់​កាល​ទី​២ គឺ​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​ដែល​សុទ្ធ​តែ​ជើង​ខ្លាំង​ជាប់​ក្នុង​វគ្គ​ជម្រុះ​បឋម និង​ដំណាក់​កាល​ទី៣​គឺ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ដណ្តើម​មេដាយ​មាស ប្រាក់ និង​សំរិទ្ធ។

វិញ្ញាសារត់​ចម្ងាយ​៨០០​ម៉ែត្រ​នេះ កីឡាករ David Rudisha របស់​ប្រទេស​កេនយ៉ា កំពុង​កាន់​កំណត់​ត្រា​ថិរវេលាល្អ​បំផុត​ទាំង​​កម្រិត​ពិភព​លោក និង​អូឡាំពិក ដោយ​រូប​គេ​បាន​ប្រើ​ពេល ១ នាទី និង​៤០.៩១​នាទី ដែល​កាន់​តាំង​ពី​​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

កាកបាទ​ក្រហម​កម្ពុជា ប្រជុំ​គណៈកម្មការ អនុគណៈកម្មការ ដើម្បី​កៀរគរ​រកជំនួយគាំទ្រទិវា៨ឧសភា២០២៥

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ច​មិន​ទាន់​ទប់​ស្កាត់ ការ​ឈូស​ឆាយ​ព្រៃលិច​ទឹក​របស់​លោក​សេង មង្គល ក្នុង​សង្កាត់​ស្រង៉ែនៅ​ឡើយ​ទេ

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

សន្តិសុខសង្គម១០ ម៉ោង មុន

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកវិទ្យាសាស្ត្ររកឃើញពណ៌ថ្មីមិនធ្លាប់មានពីមុនមក

សុខភាព១៣ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា១៦ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៤ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម