Connect with us

កីឡា

កុមារា សុខុន សីហនុត ឈ្នះ​មេដាយ​មាស​៤ សំរិទ្ធ​១​ពី​ជើង​ឯកហាប់គីដូពិភពលោក

បានផុស

នៅ

កុមារាកម្ពុជា​ សុខុន សីហនុត ស្ថិត​ក្នុង​ចំណោម​អត្តពលិក​ហាប់គីដូ១៩​រូប​ដែល​បាន​ឈ្នះ​មេដាយ​ចំនួន​៤០​គ្រឿង​ពី​ការ​ប្រកួត​កីឡា​ហាប់គីដូពិភព​លោក (World I.H.F Hakido Championships) ឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារា​អាយុ​១២​ឆ្នាំ​ សុខុន សីហនុត បាន​ឈ្នះ​មេដាយ​​ច្រើន​ជាង​គេ​ក្នុង​ចំណោម​កីឡាករ កីឡាការិនី​កម្ពុជា​ដែល​បាន​ចូល​រួម​ប្រកួត។ កុមារា​រូប​នេះ​បាន​ឈ្នះ​មេដាយ​ចំនួន​៥​គឺ​មាស​៤ និង​សំរិទ្ធ១ ក្នុង​នោះ​​មេដាយ​មាស៤​ លើ​វិញ្ញាសា លោត​ចម្ងាយ លោត​កម្ពស់ ប្រយុទ្ធ និង​ស្នៀត​ការពារ​ខ្លួន​​កុមារា-កុមារី ខណៈ​មេដាយ​សំរិទ្ធ​បាន​ទៅ​លើ​វិញ្ញាសា ស្នៀត​ការពារ​ខ្លួន​ក្រុម​កុមារ។

បន្ថែម​លើស​ពី​នេះ​ទៀត កុមារា សុខុន សីហនុត ទទួល​បាន​ពាន​រង្វាន់​ជា​កីឡាករ​ដែល​មាន​ក្រម​សីលធម៌​ក្នុង​ការ​ប្រកួត​ថែម​ទៀត។

ការ​ប្រកួត​កីឡា​ហាប់គីដូពិភព​លោក ​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ទី​៤ ខែ​សីហា ឆ្នាំ​២០២៤ ​ដែល​មាន​ច្រើន​វិញ្ញាសា​គឺ​ចាប់​ពី៨​ឆ្នាំ​​ដល់​១៨​ឆ្នាំ​ឡើង ហើយ​ត្រូវ​បាន​បែក​ចែក​ទៅ​តាម​ប្រភេទ​ទម្ងន់​ថែម​ទៀត។ ជាក់​ស្តែង​សម្រាប់​អាយុ​៨​ឆ្នាំ​មាន​កុមារា និង​កុមារី ដែល​មាន​វិញ្ញាសា​អាយុ​២០​គីឡូក្រាម ២២​គីឡូក្រាម ២៤គីឡូក្រាម ២៧​គីឡូក្រាម ៣០​គីឡូក្រាម ​ក្រោម​៣៤​គីឡូក្រាម និង​៣៤​គីឡូក្រាម​ឡើង ហើយ​ក៏​មាន​វិញ្ញាសាឯកត្តជន គូ និង​ក្រុម។

កម្ពុជា​បាន​បញ្ជូន​កីឡាករ​១១​នាក់ និង​កីឡាការិនី​៨​នាក់ ដែល​ដឹក​នាំ​ដោយ​លោក ម៉ុក សាំងហ៊ុន ប្រធានប្រតិភូ លោកឃីម ណារិទ្ធ ប្រតិភូរង និងគ្រូបង្វឹក លោក គង់ ចាន់ធីណា ព្រម​ទាំង​គ្រូជំនួយ២នាក់។ ជា​លទ្ធផល កម្ពុជា​ទទួល​បាន​មេដាយ​​៤០​គ្រឿង​គឺ​មាស​១២ ប្រាក់​១៣ និង​សំរិទ្ធ១៥៕

មេដាយ​៥​គ្រឿង​របស់​កុមារា សុខុន សីហនុត

  • មេដាយ​មាស វិញ្ញាសា លោត​កម្ពស់
  • មេដាយ​មាស វិញ្ញាសាប្រយុទ្ធ
  • មេដាយ​មាស វិញ្ញាសា ស្នៀត​ការពារ​ខ្លួន​ចម្រុះ​កុមារា-កុមារី
  • មេដាយ​សំរិទ្ធ វិញ្ញាសា ស្នៀត​ការពារ​ខ្លួន​ក្រុម​បុរស

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម