កីឡា
ម្ចាស់ផ្ទះ បារាំង ប៉ះ ប៉ូឡូញ ដណ្តើមមេដាយមាសបាល់ទះនៅអូឡាំពិក
ក្រុមបាល់ទះជម្រើសជាតិ បារាំង នឹងដណ្តើមមេដាយមាស ជាមួយ ក្រុមបាល់ទះជម្រើសជាតិ ប៉ូឡូញ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជ័យជម្នះរៀងៗខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី៧ ខែសីហា។
អាមេរិក ពិតជាសោកស្តាយខ្លាំងមែនទែន បន្ទាប់ពីនាំមុខ ប៉ូឡូញ ទៅហើយ ប៉ុន្តែបែរជាត្រូវឲ្យដៃគូវាយបកយកឈ្នះ២សិតចុងក្រោយ។ នៅសិតទី១ ប៉ូឡូញ បានយកឈ្នះ អាមេរិក ដោយពិន្ទុ ២៥-២៣ ប៉ុន្តែនៅសិតទី២ និងទី៣ អាមេរិក ធ្វើបានយ៉ាងល្អវិញ ដោយបានយកឈ្នះក្នុងពិន្ទុ ២៥-២៧ និង១៤-២៥។ ប៉ូឡូញហាក់ដូចបែកទម្រង់ក្នុង២សិតនេះ ខណៈកីឡាកររបស់ខ្លួនមានរបួសផងដែលធ្វើឲ្យអាមេរិកទទួលពិន្ទុស្រួលៗនៅសិតទី៣។

ទោះបីជាយ៉ាងណា នៅសិតទី៤ និងទី៥ ប៉ូឡូញ បានប្រមូលស្មារតីឡើងវិញដោយបានយកឈ្នះក្នុងពិន្ទុ ២៥-២៣ និង១៥-១៣ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ចំណែក អ៉ីតាលី មិនអាចតដៃជាមួយម្ចាស់ផ្ទះបារាំងបានទេ។ បារាំងបានយកឈ្នះ៣សិត០តែម្តងគឺពិន្ទុ ២៥-២០, ២៥-២១ និង២៥-២១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ មែនទែនទៅ អ៉ីតាលីបង្ហាញទម្រង់លេងមិនសូវល្អតាំងពីវគ្គ៨ក្រុមចុងក្រោយ នៅពេលពួកគេបានយកឈ្នះជប៉ុនទាំងតឹងតែងបំផុត។
ដូច្នេះអាមេរិក នឹងត្រូវដណ្តើមមេដាយ សំរិទ្ធ ជាមួយ អ៉ីតាលី នៅថ្ងៃទី៩ ខែសីហា ខណៈ បារាំង ដណ្តើមមេដាយមាស ជាមួយ ប៉ូឡូញ នៅថ្ងៃទី១០ ខែសីហា។
រហូតដល់ពេលនេះ ក្រុមទាំង១២ដែលបានកៅអីអូឡាំពិកគឺ អេហ្ស៊ីប ស្ថិតនៅលេខ១២ អាហ្សង់ទីនលេខ១១ កាណាដាលេខ១០ ស៊ែប៊ីលេខ៩ ប្រេស៊ីលលេខ៨ ជប៉ុនលេខ៧ អាល្លឺម៉ង់លេខ៦ និងស្លូវេនីលេខ៥ ខណៈក្រុមដែលឈ្នះមេដាយមាសនឹងស្ថិតនៅលេខ១ ម្ចាស់មេដាយប្រាក់នឹងស្ថិតនៅលេខ២ ហើយម្ចាស់មេដាយសំរិទ្ធនឹងនៅលេខ៣ ហើយក្រុមដែលមិនបានឈ្នះមេដាយនឹងនៅលេខ៤៕


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ