កីឡា
Vinicius រីករាយជួយ Mbappe ឲ្យឆាប់សម្របខ្លួននៅ Real Mdrid
ខ្សែបម្រើស្លាបសញ្ជាតិប្រេសុីល Vinicius ហាក់សប្បាយរីករាយក្នុងការចាប់ដៃគូលេងជាមួយកីឡាករចំណូលថ្មី Kylian Mbappe ដែលទើបផ្លាស់មកកាន់ក្លិប Real Madrid នៅរដូវកាលថ្មីនេះ។

កីឡាករ Vinicius បានប្តេជ្ញានឹងជួយ Mbappe ឲ្យឆាប់បានសម្របខ្លួនក្នុងបរិយាកាសថ្មី។ កីឡាករ Vinicius បានលើកយកកីឡាករ Jude Bellingham ជាគំរូ ក្រោយរូបគេបានផ្លាស់មកក្រុម Real Madrid កាលពីរដូវកាលមុន ប៉ុន្តែខ្សែបម្រើសញ្ជាតិអង់គ្លេសបានសម្របខ្លួនយ៉ាងឆាប់រហ័ស។
កីឡារក Vinicius បានប្រាប់ទូរទស្សន៍ Real Madrid TV ថា ៖«យើងត្រូវមើលថែគាត់ ហើយធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីឲ្យគាត់អាចសម្របខ្លួនបានលឿន។ វាតែងតែមានផលពិបាកខ្លះពេលចូលរួមជាមួយក្លិបថ្មី ប៉ុន្តែយើងបានធ្វើវាម្ដងរួចហើយជាមួយ Jude Bellingham រដូវកាលមុន។ សង្ឃឹមថា យើងអាចធ្វើវាម្តងទៀតជាមួយ Kylian Mbappe»។

កីឡាករ Bellingham រកបាន២៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន១៣លើកដែលបានជួយក្រុម Real Madrid ឈ្នះពានរង្វាន់ La Liga និង UEFA Champions League។
រដូវកាលថ្មីនេះ វត្តមាន Mbappe នឹងចាប់ដៃគូប្រយុទ្ធជាមួយ Vinicius និង Rodrygo តំបន់ប្រយុទ្ធរបស់ក្លិប Real Madrid។
ក្លិប Real Madrid ត្រូវជួបក្រុម Atalanta ជាម្ចាស់ជើងឯក Europa League ក្នុងការប្រកួត UEFA Super Cup នៅថ្ងៃពុធសប្តាហ៍ក្រោយ។ នេះនឹងក្លាយជាឱកាសរបស់ Mbappe សម្រាប់ការបង្ហាញខ្លួនផ្លូវការលើកដំបូង និងអាចឈ្នះពានរង្វាន់ទី១តែម្តង៕
ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?