Connect with us

កីឡា

កីឡាករ​បរទេស​៤​រូប​លេងលីគ​កម្ពុជាទទួល​បាន​សញ្ជាតិ​ខ្មែរ​

បានផុស

នៅ

កីឡាករ​បរទេស​ដែល​លេង​នៅលីគ​ក្នុង​ប្រទេស​​​មួយ​រយៈ​ពេល​ចាប់​ពី​៤​ឆ្នាំ​ឡើង​ទៅ​​មាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​នៅ​ក្នុង​ប្រទេស​នោះ។ នេះ​បើ​តាម​ច្បាប់​អនុញ្ញាត​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ FIFA បាន​កំណត់​ និង​អាច​លេង​តំណាង​ឲ្យ​ជម្រើស​ជាតិ​​នោះ​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​លើ​ពិភព​លោក​នេះ​មាន​ប្រទេស​ជា​ច្រើន​​បាន​ផ្តល់​សញ្ជាតិ​ដល់​កីឡាករ​បរទេស​ដែល​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដើម្បី​ពង្រឹង​សមត្ថភាព​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន។ ដោយ​ឡែក ប្រទេស​កម្ពុជា​ទើប​តែ​​​រយៈ​ពេល​២​ឆ្នាំ​ចុង​ក្រោយ​​​​​បាន​ផ្តល់​សញ្ជាតិ​ខ្មែរ​​​ដល់​កីឡាករ​បរទេស​លេង​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា។

ពេល​នេះ​មាន​កីឡាករ​​បាល់ទាត់​បរទេស​៤​រូប​ទទួល​បាន​សញ្ជាតិ​ខ្មែរ​គឺ​កីឡាករ​ជប៉ុន​២​រូប កាមេរ៉ូន​១​រូប និង​អាហ្វ្រិក​ខាង​ត្បូង​១​រូប។

  • កីឡាករ ​ Yudai Ogawa

កីឡាករជប៉ុន Yudai Ogawa អាយុ២៧ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជា ឆ្នាំ២០២៣ បន្ទាប់ពីបានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៨ ជាមួយក្លិប ក្រសួងការពារជាតិ អង្គរថាយហ្គឺរ និងភ្នំពេញក្រោន។ ខ្សែ​បម្រើ​កណ្តាល​ដ៏​ឆ្នើម​រូប​នេះ​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​ច្រើន​លើក​ហើយ។

  • កីឡាករ Privat Mbarga

កីឡាករកាមេរ៉ូន Privat Mbarga អាយុ៣២ឆ្នាំ ទទួលបានសញ្ជាតិខ្មែរ ឆ្នាំ២០២៣ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៣ ដោយ​បាន​ចំណាយ​ពេល​៨​ឆ្នាំ​ជាមួយក្លិប បឹងកេត វេសន្ទើនភ្នំពេញ អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ អាស៊ីអឺរ៉ុប និងព្រះខ័នរាជស្វាយរៀង មុនពេលផ្លាស់ទៅក្លិបឥណ្ឌូណេស៊ី Bali United នៅឆ្នាំ២០២១។ ទោះ​បី​ជា​យ៉ាង​ណា នៅ​តែ​មិន​ទាន់​ច្បាស់​ថា​តើ​អាច​លេង​តំណាង​ជម្រើស​ជាតិ​កម្ពុជា​បាន។

  • កីឡាករ Mikaru Mizuno

កីឡាករជប៉ុន Mikaru Mizuno អាយុ៣៣ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជា នៅឆ្នាំ២០២៤ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៥ ជាមួយក្លិបដំបូង ព្រះខ័នរាជស្វាយរៀង និងផ្លាស់ទៅ​ បឹងកេត មុនពេលត្រឡប់ទៅ ព្រះខ័នរាជស្វាយរៀង និងខ្ចីជើងទៅ គិរីវង់សុខសែនជ័យ។ រូប​គេ​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​បាន​ ប្រសិន​បើ​ត្រូវ​បាន​កោះ​ហៅ។

  • កីឡាករ Khan Mohammed Faeez

កីឡាករអាហ្វ្រិកខាងត្បូង Khan Mohammed Faeez អាយុ៣១ឆ្នាំ ទទួលបានសញ្ជាតិកម្ពុជានៅឆ្នាំ២០២៤ បន្ទាប់ពីមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាតាំងពីឆ្នាំ២០១៩ ជាមួយក្លិប ក្រសួងការពារជាតិ និងវិសាខា។ ខ្សែ​ការពារ​រូប​នេះ​​ជា​ប្រធាន​ក្រុម​វិសាខា និង​បាន​រៀបការ​ជា​មួយ​ភរិយា​ជា​ខ្មែរ​គឺ​​អាច​លេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា។​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម