Connect with us

កីឡា

កីឡាករ​ក្រុម​វៀតណាម Thanh Hoa FC ធ្វើ​កូដកម្ម ​បន្ទាប់​ពី​មិន​បាន​ប្រាក់​ខែ​២​ឆ្នាំ

បានផុស

នៅ

កីឡាកររបស់ក្លិបបាល់ទាត់វៀតណាម Thanh Hoa FC បានធ្វើកូដកម្ម ជុំ​វិញ​​បានជំពាក់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ដល់ពួកគេរយៈពេល២ឆ្នាំ ដែលមានចំនួនជិត​៧៩៥,០០០ ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ១៨​នាក់​របស់ក្លិប Thanh Hoa រួមទាំងកីឡាករប្រេស៊ីល Gustavo បានដាក់ពាក្យប្តឹងទៅអាជ្ញាធរខេត្ត និងសហព័ន្ធបាល់ទាត់វៀតណាម (VFF)។ ពួកគេបាននិយាយថា អ្នកគ្រប់គ្រងក្លិបមិនបាន​បើក​ប្រាក់ឲ្យពួកគេតាមការសន្យា ហើយជំពាក់ប្រាក់ពួកគេពីឆ្នាំ២០២៣និង២០២៤។

ក្រៅពីមិនបើកប្រាក់ខែ និងប្រាក់បន្ថែមជូនកីឡាករគ្រប់ចំនួន ថ្នាក់ដឹកនាំក្លិបក៏មិនបានផ្តល់ប្រាក់រង្វាន់ដល់ពួកគេដែរ នៅពេលពួកគេឈ្នះពានរង្វាន់ជាតិនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលសរុបជាទឹកប្រាក់ជិត២០ពាន់លានដុង។ ពួក​គេ​ត្រូវ​បាន​គេ​សន្យា​ផ្តល់​ប្រាក់​ច្រើន​ដង​ហើយ ប៉ុន្តែ​មិន​បាន​ទទួល​​ទេ។ ដូច្នេះហើយ ទើប​ក្រុមកីឡាករ​​សម្រេច​ធ្វើ​កូដកម្ម និង​ឈប់​ហ្វឹកហាត់​រហូតដល់​ទទួលបាន​ប្រាក់ខែ​។

លោក Cao Hoang Duc នាយកប្រតិបត្តិក្លិប​បាននិយាយថា ចំនួនទឹកប្រាក់នេះមិនច្រើនដូចកីឡាករបានចោទប្រកាន់នោះទេ ហើយ​លោក​បានសន្យា​នឹងមានគម្រោងបង់ប្រាក់​ឲ្យ​ពួក​គេក្នុង​ខែ​សីហា​នេះ។ លោកក៏បានសម្រេចចិត្តប្រើប្រាស់កីឡាករដែលនៅសល់ក្នុងក្លិប​សម្រាប់ការប្រកួតនានា។

មុន​នឹង​បញ្ហា​ប្រាក់​បៀវត្សរ៍ ក្លិប Thanh Hoa បាន​ធ្វើ​រឿង​ចម្រូងចម្រាស​ដោយ​ដក​ខ្លួន​ចេញ​ពី AFC Cup កាល​ពី​ខែ​មុន។ ក្លិបបានឈានចូលវគ្គចែកពូល AFC Cup ជាការប្រកួតកម្រិតទីពីរនៅអាស៊ី បន្ទាប់ពី AFC Champions League ប៉ុន្តែបន្ទាប់មកបានសម្រេចដក​ខ្លួន៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម