Connect with us

កីឡា

ម៉ាកសញ្ញាគ្រុឌរបស់ វឌ្ឍនៈ ប៊្រូវើរី បន្តចូលរួមអភិវឌ្ឍនកីឡាបាល់ទាត់ ឧបត្ថម្ភធំលីគកំពូលកម្ពុជា និងក្លិបមួយចំនួន

បានផុស

នៅ

នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤  ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បោះជំហានជាប្រវត្តិសាស្រ្ត ក្នុងការបន្តចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការសហការឧបត្ថម្ភធំជាផ្លូវការសម្រាប់​ខេមបូឌាន​ព្រីមៀរលីគ។ ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី និងលោក កាង សេន តំណាងក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រួមជាមួយគណៈគ្រប់គ្រង និងមន្រ្តីពាក់ព័ន្ធពីស្ថាប័នទាំងពីរ រួមទាំងស្ថាប័នព័ត៌មានជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់​ភាគហ៊ុនជាជនជាតិខ្មែរ មានឆន្ទៈលើកមុខមាត់ប្រទេសកម្ពុជា ដែលចក្ខុវិស័យនេះផងដែរ ស្របទៅនឹងគោលដៅរបស់​ខេមបូឌានព្រីមៀរលីគ ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជាជនកម្ពុជាចូលរួមគាំទ្រ និងលេងកីឡាឲ្យកាន់តែច្រើន។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានមានប្រសាសន៍ថា ៖«វឌ្ឍនៈ ប្រ៊ូវើរី មានទស្សនៈវិស័យវែងឆ្ងាយ ដោយយើងបន្តបេសកកម្មក្នុងការអភិវឌ្ឍ និងលើកស្ទួយគុណភាពវិស័យកីឡាឲ្យរីកចម្រើននៅលើឆាកអន្តរជាតិ​។ យើងជឿជាក់លើថ្នាក់ដឹកនាំ ខេមបូឌានព្រីមៀរលីគ ដែលបានបង្កើតសមិទ្ធផលវិជ្ជមាន ប្រកបដោយផ្លែផ្កាក្នុងពេលសហការគ្នាកន្លងមក ព្រមទាំងធ្វើឲ្យវិស័យកីឡាកាន់តែមានភាពទាក់ទាញ ចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើន»

អ្នកឧកញ៉ាបានបន្តទៀតថា ៖«យើងរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ក្នុងការលើកស្ទួយគុណតម្លៃខ្មែរ ដូចដែលនៅ វឌ្ឍនៈ ប្រ៊ូវើរី បាននាំយកផលិតផលរបស់កូនខ្មែរទៅកាន់ឆាកអន្តរជាតិ ហើយបន្តធ្វើឲ្យវិស័យកីឡានៅប្រទេសកម្ពុជាប្រសើរឡើងទាំងនៅក្នុងតំបន់អាស៊ី និងទូទាំងពិភពលោក។ ចាប់ផ្តើមពីលីគខ្លាំងធ្វើឲ្យក្រុមជម្រើសជាតិខ្លាំង ហើយការចូលរួមរបស់យើងទាំងអស់គ្នាផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់យើង»។

លើសពីការចូលរួមចំណែកបន្តសហការឧបត្ថម្ភជាមួយខេមបូឌានព្រីមៀរលីគ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ក៏បានធ្វើការចុះកិច្ចព្រមព្រៀងបន្តឧបត្ថម្ភដល់ក្លិបបាល់ទាត់ចំនួន២ទៀតផងដែរគឺគិរីវង់សុខសែនជ័យ និងព្រះខ័នរាជស្វាយរៀងផងដែរ។ វឌ្ឍនៈ ប៊្រូវើរី ពិតជាមានមោទកភាពក្នុងការចូលរួមឧបត្ថម្ភទាំងផលិតផល និងថវិកា ទាំងក្នុងក្លិប ទាំងនៅក្នុងលីគ ទាំងក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយយើងជឿជាក់ថាការចូលរួមចំណែកនេះ នឹងអាចជួយលើកស្ទួយគុណភាពវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើននៅលើឆាកអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម