កីឡា
ព្រឹត្តិការណ៍អូឡាំពិក២០២៤បំបែកឯតទគ្គកម្មលើសពីកីឡា
ព្រឹត្តិការណ៍កីឡាអូឡាំពិកបារីស ឆ្នាំ២០២៤ ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅយប់ថ្ងៃអាទិត្យ ទី១១ ខែសីហា បន្ទាប់ពីដំណើរការប្រកួតតាំងពីថ្ងៃទី២៦ ខែកក្កដា នៅប្រទេសបារាំង។ កីឡាអូឡាំពិកបារីសនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបើកនៅលើទឹកទន្លេសែន និងបញ្ចប់នៅពហុកីឡដ្ឋានជាតិ ហើយមានកំណត់ត្រា និងអត្ថប្រយោជន៍លើសពីការរំពឹងទុក បើប្រៀបធៀបនឹងព្រឹត្តិការណ៍មុនៗ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Paris-Olympc-Games-Closing-Ceremony-18-1.png)
ខាងក្រោមជាគោលសំខាន់ៗនៃកីឡាអូឡាំពិក ឆ្នាំ២០២៤
១- កីឡា
ការប្រកួតមានរយៈពេល១៩ថ្ងៃ។ អត្តពលិកមកពីប្រទេស និងដែនដីជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិចំនួន២០៦ និងមានតំណាងក្រុមអូឡាំពិកជនភៀសខ្លួន។ កីឡា៣២ប្រភេទស្មើនឹង៣២៩វិញ្ញាសា (មាស៣២៩ ប្រាក់៣៣០ និងសំរិទ្ធ៣៨៥) ដែលប្រកួតនៅទីលានប្រកួត៣៥កន្លែង។
កីឡាចំនួន៤ប្រភេទត្រូវបានគណៈកម្មាធិការអូឡាំពិកបារីស ស្នើដាក់បញ្ចូលក្នុងធម្មនុញ្ញគឺ skateboarding, sport climbing, surfing និង breaking។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/olympic-sports-1024x576.png)
ការបំបែកកំណត់ត្រាអូឡាំពិកមានចំនួន១២៥ និងការបំបែកកំណត់ត្រាពិភពលោកមាន៣២។
អត្តពលិកអូឡាំពិកតំណាងជនភៀសខ្លួនបានឈ្នះមេដាយ៩១។ ប្រទេសជាសមាជិកចំនួន៤បានឈ្នះមេដាយមាសអូឡាំពិកជាលើកដំបូងគឺ បូតស្វាណា សាធារណរដ្ឋដូមិនិក ហ្គាតេម៉ាឡា និងសាំងឡូសៀ។
២- អ្នកគាំទ្រ
ទូទាំងទីក្រុងបារីស និងប្រទេសបារាំង អ្នកគាំទ្របានទស្សនារាប់រយកន្លែង។ សំបុត្រចំនួន៩.៥លានក្នុងចំណោម១០លានសំបុត្រត្រូវបានលក់អស់។ អ្នកគាំទ្រមកពីទូទាំងពិភពលោកចំនួន ១៤៥ពាន់នាក់បានចូលរួមទស្សនាផ្ទាល់នៅតំបន់អ្នកគាំទ្រ ហើយក៏មានការរៀបចំពិធីអបអរ២២៥០កន្លែងដើម្បីអបអរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/olympic-fans-1024x578.png)
មនុស្សជិត១លាននាក់ចេញមកតាមផ្លូវដើម្បីទស្សនាការប្រកួតជិះកង់២លើកគឺនៅថ្ងៃទី៣ និងទី៤ ខែសីហា។ មនុស្សជាង៦លាននាក់បានអបអរទូទាំងប្រទេសបារាំង ដូចជា ៤.៥លាននាក់ នៅតាមហាងកម្សាន្ត។ ឧទ្យានជាតិ១៥កន្លែងបានក្លាយជាទីជួបជុំមនុស្សជាង៩០ម៉ឺននាក់ជារៀងរាល់ថ្ងៃ។ វាបានក្លាយជាឧទ្យាន Champions Park នៅពេលមនុស្សជាង២៨ម៉ឺននាក់នាំគ្នាអបអរនៅម៉ម Eiffel Tower ក្នុងនោះមានម្ចាស់មេដាយ៦០០នាក់មកពីទូទាំងពិភពលោកបានទៅអបអរនៅទីនោះដែរ។
៣– សមភាពយេនឌ័រ
ប្រទេសជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិចំនួន១៩៦ (៩៦%) បានដាក់កីឡាករ១នាក់ និងកីឡាការិនី១នាក់ឲ្យកាន់ទង់ជាតិរបស់ខ្លួន។ កីឡា២៨ក្នុងចំណោមកីឡា៣២ប្រភេទមានអត្តពលិកជាបុរស និងស្ត្រីស្មើភាពគ្នា។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Gender-equality.png)
ចំនួនវិញ្ញាសាសមភាពយេនឌ័រគឺមានស្ត្រី១៥២វិញ្ញាសា បុរស១៥៧វិញ្ញាសា និងចម្រុះបុរស-នារី២០វិញ្ញាសា។ ស្ត្រីមាន៥០%ក្នុងចំណោមអ្នកស្ម័គ្រចិត្ត៤៥ពាន់នាក់។ ការបំបែកកំណត់ត្រាពិភពលោកសម្រាប់អ្នកគាំទ្រមើលការប្រកួតរបស់កីឡាការិនីគឺកីឡាបាល់ឱបមានអ្នកគាំទ្រ៦៦ពាន់នាក់។ ការបំបែកកំណត់ត្រាអឺរ៉ុបសម្រាប់អ្នកគាំទ្រមើលការប្រកួតនារីគឺកីឡាបាល់បោះមានអ្នកគាំទ្រ២៧ពាន់នាក់ និងបាល់គប់នារីមានអ្នកគាំទ្រជាង២៦ពាន់នាក់។
៤– សាមគ្គីអូឡាំពិក
កម្មវិធីសាមគ្គីអូឡាំពិកបានជួយអត្តពលិករាប់ពាន់នាក់ឲ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងការប្រកួតប្រជែងតាមរយៈការផ្តល់មូលនិធិលើការហ្វឹកហាត់ សម្ភារៈ និងថវិកា ដែលនាំឲ្យទទួលបានលទ្ធផលគាប់ប្រសើរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Olympic-Solidarity-1024x581.png)
កីឡាករ៣០៩នាក់ និងកីឡាការិនី២៩៥នាក់ទទួលបានអាហារូបករណ៍តាមរយៈសាមគ្គីអូឡាំពិក។ អ្នកទទួលបានអាហារូបករណ៍សាមគ្គីអូឡាំពិកចំនួន៦០៤នាក់បានឈ្នះមេដាយក្នុងនោះមាស២៦ ប្រាក់១៩ និងសំរិទ្ធ២៩ ព្រមទាំងលិខិតបញ្ជាក់បន្ថែម១២៦នាក់ទៀត។
ប្រទេសសមាជិក១៩៥បានទទួលមូលនិធិអាហារូបករណ៍សាមគ្គីអូឡាំពិកសម្រាប់កីឡាអូឡាំពិកបារីស ក្នុងនោះអាហារូបករណ៍១៥៩នាក់ និងជំនួយបង្កើតកម្មវិធី៣៦។ អ្នកទទួលបានអាហារូបករណ៍អូឡាំពិកបារីស១៣៩នាក់ (ស្ត្រី៦៤នាក់ និងបុរស៧៥នាក់) ត្រូវបានជ្រើសរើសឲ្យកាន់ទង់ជាតិរបស់ពួកគេក្នុងពិធីបើក។
៥– ការផ្សព្វផ្សាយ
ព្រឹត្តិការណ៍អូឡាំពិកបារីស២០២៤មានអ្នកមើលទូទាំងពិភពលោករាប់ប៊ីលាននាក់តាមរៈសិទ្ធិផ្សព្វផ្សាយ និងសេវាកម្មផ្សព្វផ្សាយអូឡាំពិក (OBS)។ ស្ថាប័នទទួលសិទ្ធិផ្សព្វផ្សាយចំនួន៣៦។ ស្ថាប័នទទួលបានសិទ្ធិផ្សាយបន្តចំនួន១៨២។ ជាងពាក់កណ្តាលនៃប្រជាជនទូទាំងពិភពលោកត្រូវគេប៉ាន់ស្មានបានទស្សនាតាមរយៈការផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/Media-and-broadcast-1024x566.png)
ក្រុមការងារ OBS បានផ្សាយជាង១ម៉ឺនម៉ោង មានបុគ្គលិក៨៣០០នាក់ កាមេរ៉ា១ពាន់ដើម មីក្រូហ្វូន៣៦៨០ដើម។ ប្រទេស៧០បានភ្ជាប់ទំនាក់ទំនងព័ត៌មានផ្ទាល់ជាមួយអត្តពលិក។ បច្ចេកវិទ្យា AI ត្រូវបានប្រើជួយដល់ MRHs ជាមួយ highlights ស្វ័យប្រវត្តិជាង៩៥ពាន់។
ស្ថាប័នសារព័ត៌មាន៤១៥៥ត្រូវបានទទួលស្គាល់។ អ្នកសារព័ត៌មានក្នុងស្រុក៩០៤នាក់ និងអន្តរជាតិ៤៨៤០នាក់។ អ្នកថតរូបចំនួន១៥៧៨នាក់។
៦– ឌីជីថល
អ្នកគាំទ្របានចូលតាមបណ្តាញទំនាក់ទំនងឌីជីថលរបស់គណៈកម្មាធិអូឡាំពិកអន្តរជាតិជាង១២ប៊ីលាន ច្រើនជាងអូឡាំពិក២០២០ពាក់កណ្តាល។ អ្នកថ្មីជាង៣២លាននាក់បានចូលបណ្តាញទំនាក់ទំនងសង្គមបារីស២០២៤ កើនឡើងជាង៣ដង ធៀបនឹងអូឡាំពិក២០២០។
ការចូលប្រើវេបសាយ និង app រហូតដល់៣០០លាននាក់ ជាកំណើនខ្ពស់បំផុតមិនធ្លាប់មាន។
៧– កេរដំណែល និងផលប៉ះពាល់
អូឡាំពិក២០២៤បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីសម្រាប់ឥទ្ធិពលវិជ្ជមាន និងកេរដំណែកដែលត្រូវបានបង្កើតជាសហគមក្នុងស្រុកទាំងមុន អំឡុងពេល និងក្រោយពេលព្រឹត្តិការណ៍។
![](https://www.kampucheathmey.com/wp-content/uploads/2024/08/legacy-1024x606.png)
រាប់ចាប់តាំងពីនាំមនុស្សជុំវិញពិភពលោកឲ្យជួបជុំ។ សកម្មភាពរាងកាយ៣០នាទីជារៀងរាល់ថ្ងៃជាគោលនយោបាយជាតិត្រូវបានអនុវត្តដល់សាលាបឋមសិក្សា៣៦៨០០កន្លែងទូទាំងប្រទេសបារាំង។
កុមារបារាំង២៦ពាន់នាក់ទទួលបានការហែលទឹកដោយសេរី។ យុវជន៥លាននាក់ចូលរួមកម្មវិធីអូឡាំពិក និងបារ៉ាឡាំពិកប្រចាំសប្តាហ៍។ កន្លែងកីឡាសហគម៥ពាន់កន្លែងផ្តល់ឱកាសដល់អ្នកចូលចិត្ត។ ៤.៥លាននាក់ទទួលបានផលផ្ទាល់ពីគម្រោងអភិវឌ្ឍថ្នាល១១០០ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
៨– និរន្តរភាព
អូឡាំពិកបារីស២០២៤បានបង្កើតស្តង់ដានិរន្តរភាពថ្មីសម្រាប់ព្រឹត្តិការណ៍កីឡាជាសកលតាមរយៈការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ វាបានកាត់បន្ថយការបំភាយកាបូនពាក់កណ្តាល ប្រៀបធៀបនឹងមធ្យមភាគអូឡាំពិក២០១២ និង២០១៦។ ៩៥%នៃទីលានប្រកួតមានស្រាប់ ឬគ្រាន់តែជាកន្លែងបណ្តោះអាសន្ន។ គ្រប់ទីលានទាំងអស់អាចចូលដោយរថយន្តសាធារណៈ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/08/legacy1-1024x576.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/08/olympic-games-2024-1024x657.png)
ប្រែសម្រួល៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច