កីឡា
តម្លៃខ្លួនកីឡាករខ្លះកើនពី៣០០ទៅជាង១ពាន់ដុល្លារក្នុង១ឆ្នាំចុងក្រោយ
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រាប់ឲ្យដឹងពីតម្លៃខ្លួនកីឡាករ កីឡាការិនីប្រដាល់គុនខ្មែរមួយចំនួនទទួលបានតម្លៃខ្លួនកើនឡើងពី៣០០ដុល្លារដល់ជាង១០០០ដុល្លារក្នុង១ប្រកួតសម្រាប់រយៈពេលមួយឆ្នាំចុងក្រោយ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» លោក ខូវ ឆាយ ដែលបានឡើងកាន់ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរកាលពីប៉ុន្មានខែមុនបានប្រាប់ថា ៖«សព្វថ្ងៃយើងឃើញហើយ ការរីកចម្រើនរបស់គុនខ្មែរកំពុងមានការគាំទ្រច្រើន ដូច្នេះពេលយើងរីកចម្រើនគឺភាគីពាក់ព័ន្ធទទួលបានផលប្រយោជន៍។ កីឡាករ កីឡាការិនីយើងតម្លៃខ្លួនកើនឡើងច្រើនជាងមុន។ យើងឃើញហើយ កីឡាករ កីឡាការិនីខ្លះកាលពីឆ្នាំមុនបានតម្លៃបានតម្លៃខ្លួន២០០ទៅ៣០០ដុល្លារក្នុងមួយប្រកួត តែឥឡូវកើនរហូតដល់១០០០ដុល្លារ ១២០០ដុល្លារ ឬ១៥០០ដុល្លារក៏មាន។ បើបូកបន្ថែមនឹងប្រាក់រង្វាន់២០០០ទៅ៣០០០ដុល្លារទៀត អាចមួយប្រកួតបាន៤០០០ទៅ៥០០០ដុល្លារក៏មាន»។
ការបង្កើនតម្លៃខ្លួន និងប្រាក់រង្វាន់ ស្របពេលមានកម្មវិធីប្រកួតច្រើនទាំងក្នុងស្រុក និងក្រៅប្រទេសជាមូលដ្ឋានគ្រឹះដ៏ចាំបាច់មួយដែលជំរុញឲ្យវិស័យកីឡាគុនខ្មែររីកចម្រើន។
លោក ខូវ ឆាយ បានរៀបរាប់ថា ៖«ដូច្នេះធ្វើឲ្យអាជីពប្រដាល់របស់ពួកគាត់កាន់តែមានតម្លៃ។ ពួកគាត់យកចិត្តទុកដាក់ ពង្រឹងការហ្វឹកហាត់ដើម្បីមានទីផ្សារប្រកួត ដោយសារតម្លៃខ្លួនចេះតែកើនឡើង។ វានៅតែមានអ្នកបោះបង់អាជីពខ្លះដែរ តែអ្នកចូលហ្វឹកហាត់ប្រដាល់ច្រើន ហើយអ្នកបោះបង់តិចតូចគឺជាអ្នកស៊ូអត់រួច»។
«ការប្រកួត យើងឃើញហើយ នៅលើសង្វៀនមានភាពស្វិតស្វាញជាងមុន មានការប្រកួតប្រជែងខ្ពស់ជាងមុន ដោយសារកីឡាករ កីឡាការិនីរបស់យើងបញ្ចេញអស់ពីសមត្ថភាព។ នៅពេលតម្លៃខ្លួនខ្ពស់គឺពួកគាត់វ៉ៃអស់ពីសមត្ថភាព គុណភាពកាន់តែល្អ»។ លោក ខូវ ឆាយ បញ្ជាក់បន្ថែម។
ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនបានបង្ហាញឲ្យដឹងថាតើកីឡាកររូបណាខ្លះ និងកម្រិតណាដែលកើនឡើងតម្លៃខ្លួនប្រកួតបានយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយយ៉ាងខ្លី។ ទោះបីជាយ៉ាងណា បច្ចុប្បន្នមានម្ចាស់កម្មវិធីប្រកួតច្រើនកីឡាករល្បីៗលំដាប់ជួរមុខទទួលបានឱកាសប្រកួតស្ទើររកពេលសម្រាកគ្មាន ដូច្នេះតម្លៃខ្លួនរបស់ពួកគេកាន់មានការប្រកួតប្រជែងឡើងខ្ពស់ទៅតាមសមត្ថភាព និងប្រជាប្រិយភាពរបស់ពួកគេ៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?