Connect with us

កីឡា

លោក Ancelotti ​ប្រាប់ថា Mbappé នឹង​បង្ហាញ​ខ្លួន​យប់នេះ

បានផុស

នៅ

ក្លិប Real Madrid បានបង្កភាពភ្ញាក់​ផ្អើល​ដល់អ្នកគាំទ្រ​ទូទាំង​ពិភពលោក ក្រោយនាំយកតារាឆ្នើម Kylian Mbappé មករួមក្រុម ខណៈអ្នកគាំទ្រជាច្រើនគិតថា រូបគេនឹងក្លាយជាតួឯកថ្មីក្នុងក្រុមនៅរដូវកាលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វត្តមានរបស់កីឡាករ Kylian Mbappé ចំពោះអ្នកគាំទ្រក្លិប Real Madrid ប្រហែលជាគិតថា រូបគេជាស្ដេចត្រាញ់​ដោយផ្អែកលើសមត្ថភាពដ៏​អស្ចារ្យ​នៅ​លើ​ទី​លាន​ ប៉ុន្តែ​លោក Carlo Ancelotti គ្រូបង្វឹកក្លិប Real Madrid គិតថា Mbappé ជាសមាជិក​ធម្មតាដូច​កីឡាករ​ដទៃ​ទៀត​ដែរ។

លោក Carlo Ancelotti  បាននិយាយក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ថា ៖«មិនមានស្តេច ឬព្រះអង្គម្ចាស់នៅក្នុងក្រុមរបស់យើងទេ។ យើងជា​ក្រុម​មានសុខភាពផ្លូវចិត្ត​ល្អ ហើយ​រឿង​សំខាន់​ក្នុងការសម្រេច​បាន​នូវ​អ្វី​ដែល​យើង​ចង់​បាន​ក្នុង​ចុង​រដូវ​កាល»។

ក្រុមអេស្ប៉ាញ Real Madrid ប្រកួតជាមួយក្រុមអុីតាលី Atalanta ក្នុង​ពានរង្វាន់ UEFA Super Cup វេលាម៉ោង២រំលងអធ្រាត្រ​ ថ្ងៃទី១៥ ខែសីហា។ នេះជាឱកាស​ដំបូង​ដែល​តារា​ឆ្នើម​ Kylian Mbappé បង្ហាញ​ខ្លួន និង​អាច​ឈ្នះ​ពាន​​ជា​មួយ​ Real Madrid ក្រោយចាកចេញពីក្រុម PSG។

លោក Carlo Ancelotti  បានបន្ថែមថា ៖«ដូច​អ្នក​ផ្សេង​​ក្នុង​ក្រុម​ដែរ Mbappé នឹង​ចូល​រួម​ប្រកួត​​យប់នេះ។ ចាប់តាំង​ពីគាត់បានចូលរួមជាមួយយើង គាត់បានបង្ហាញនូវគុណភាពដ៏ល្អឥតខ្ចោះ។ យើង​មិន​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​រៀបចំ​ទេ ប៉ុន្តែ​យើង​មាន​ការរៀបចំបាន​ល្អជាមួយ Mbappé»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម