Connect with us

កីឡា

លោក វណ្ណដា ចេញ​សារ​សុំទោសរឿងពាក់មួកពេល​មក​ដល់​ខ្មែរ​ព្រឹក​មិញ

បានផុស

នៅ

តារា​ចម្រៀង​រ៉េប​ដ៏​ល្បី ម៉ាន់ វណ្ណដា បាន​ចេញ​សារ​សុំ​ទោស​ដល់​មហាជន​អំពី​ការ​ពាក់​មួក​របស់​ខ្លួន​នៅ​ពេល​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដោយ​មាន​ស្វាគមន៍​ពី​ថ្នាក់​ដឹក​នាំ ពុក​ម៉ែ​បងប្អូន អ្នក​សារព័ត៌មាន និង​អ្នក​គាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វណ្ណដា បាន​សរសេរ​ថា ៖«ភ្ញាក់​ផ្អើល​នឹង​លោក​ប៉ា និង​​ម៉ាក់​នៅ​អាកាស​យានដ្ឋាន​។ សុំ​ទោស​ប៉ាម៉ាក់ និង​លោក​ពូ រឿង​មួក​ផង ព្រោះ​ពាក់​ជាប់​ជិត​២០​ម៉ោង​ហើយ។ ក្មួយ​សូម​អភ័យ​ទោស​ចំពោះ​កំហុស​មួយ​នេះ។ សូម​អរគុណ​អ្នក​រាល់​គ្នា​ដែល​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្តៅ​ និង​ភ្ញាក់​ផ្អើល​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញរបស់​ខ្ញុំ»។

កាល​ពី​ព្រឹក​មិញ​នេះ លោក ថោង ខុន ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ចលនា​អភិវឌ្ឍ​កីឡា ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការក្រសួង​អប់រំ យុវជន និង​កីឡា ឪពុក​ម្តាយ​ អ្នក​សារព័ត៌មាន និង​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​បាន​ទទួល​ស្វាគមន៍ លោក វណ្ណដា បន្ទាប់​ពី​បាន​ចូល​រួម​សម្តែង​ក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក ឆ្នាំ​២០២៤ នៅ​ប្រទេស​បារាំង។

បន្ទាប់​ពី​រូប​ភាព និង​វីដេអូ​ចេញ​ផ្សាយ​ទៅ អ្នក​គាំទ្រ​ជា​ច្រើន​បាន​លើក​ឡើង​ពី​ការ​ពាក់​មួក​របស់លោក ម៉ាន់ វណ្ណដា ទាំង​ពេល​ត្រូវ​បាន​ទទួល​ស្វាគមន៍ និង​ពេល​ធ្វើ​បទ​សម្ភាសន៍។

ការ​សម្តែង​​ក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក ឆ្នាំ​២០២៤ ​មាន​តារា​ចម្រៀង​ល្បី​ៗ​លំដាប់​ពិភព​លោក​​ជា​ច្រើន​​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​សម្តែង ប៉ុន្តែ​បើ​និយាយ​ពី​តំបន់​អាស៊ី​មាន​តែលោក វណ្ណដា ​ម្នាក់​គត់។ តាម​លំដាប់​នៃ​ការ​សម្តែង​​នា​​រាត្រី​ថ្ងៃ​អាទិត្យ ទី​១១ ខែ​សីហា នៅ​ពហុកីឡដ្ឋាន Stade de France​ ត្រូវ​បាន​គេ​ឃើញបង្ហាញ​វត្តមាន​ដំបូង​ដោយ​​តារា​ចម្រៀង​ស្រី​អាមេរិក Golden Voyager។ បន្ទាប់​មក​ក្រុម​តារា​ចម្រៀង​បារាំង​ដ៏​ល្បី Phoenix ​ដែល​មាន​សមាជិក​ច្រើន​ចូល​រួម​សម្តែង ក្នុង​នោះ​មាន​តារា​ចម្រៀង​ស្រី​​របស់​ប្រទេស​បែលហ្ស៊ិក Angèle ផង​ដែរ មុន​ពេល​បង្ហាញ​ខ្លួន​​សម្តែង​ទោល​របស់​លោក​ ម៉ាន់ វណ្ណដា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣៨ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម