Connect with us

កីឡា

ថៃ ប្រឈម​អស់​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​​កីឡាក្នុង​សាលអាស៊ី និង​ស៊ីហ្គេម

បានផុស

នៅ

នៅ​ថ្ងៃ​ព្រហ្បតិ៍ ទី​១៥ ខែ​សីហា​នេះ ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី (OCA) ​បាន​រៀបចំ​កិច្ច​ប្រជុំ​ដើម្បី​កំណត់​​ជោគវាសនា​នៃ​ការ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡាក្នុង​សាល និងក្បាច់​គុន (Asian Indoor and Martial Arts Games) ​ ដោយ​គ្មាន​វត្តមាន​តំណាង​ម្ចាស់​ផ្ទះ​ថៃ​ចូល​រួម​ប្រជុំ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហា​​​ប្រេះឆា​​បាន​កើត​មាន​ឡើង​រវាង OCA និង​ម្ចាស់​ផ្ទះ​ថៃ បន្ទាប់​ពី​ប្រទេស​ថៃ​បាន​សម្រេច​មិន​ដាក់​បញ្ចូល​កីឡា​១៤​ប្រភេទ មុន​ពេល​៣​ខែ​ដែល​​ព្រឹត្តិការណ៍​​នឹង​ឈាន​​មក​​ដល់។ ថៃ​បាន​ពន្យារ​ពេល​ព្រឹត្តិការណ៍​កីឡា​អាស៊ី​មួយ​​នេះ​ដោយសារ​វិបត្តិ​កូវីដ​-១៩ ហើយ​គ្រោង​នឹង​ធ្វើ​នៅ​ចាប់​ពី​ថ្ងៃ​ទី​២១​ ដល់​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទី​ក្រុង​បាងកក់ និង​ខេត្តឈុនបូរី។

លោក Chaiyapak Siriwat អនុប្រធាន​​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​​កាល​ពី​ថ្ងៃ​អង្គារ៍​ថា ការ​សម្រេច​ចិត្ត​កាត់​បន្ថយចំនួន​កីឡា​របស់​ថៃ​បាន​ធ្វើ​​ឲ្យ​ជះ​​​ឥទ្ធិពល​អាក្រក់​​លើ​​ខ្លួន​ឯង​។

លោ​ក​បាន​និយាយ​ថា ៖«ប្រសិន​បើ​ថៃ​បាត់​បង់​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះព្រឹត្តិការណ៍ Asian Indoor and Martial Arts Games នោះ​ក៏​ប៉ះ​ពាល់​ដល់​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម នៅ​ឆ្នាំ​២០២៥​ដែរ»។

ដើម​ឡើយ ព្រឹត្តិការណ៍​ក្នុង​សាល​អាស៊ី បាន​កំណត់​៣៨​ប្រភេទ​កីឡា ​ស្មើ​នឹង​៣៦៤​វិញ្ញាសា។ កីឡាដែល​ថៃ​សម្រេច​មិន​​​ដាក់​បញ្ចូល​គឺ វាយ​សី បែលស្បល បីយ៉ា កីឡាសម្តែង​បែប​លើក​ទឹក​ចិត្ត គុន​ដាវ ហុកគី​ក្នុង​សាល កីឡា netball ដូច​កីឡា​បាល់បោះ កីឡា​ហែល​ទឹក​ក្នុង​សាល អត្តពលិក​កម្មក្នុង​សាល ទូករ៉ីអ៉ីងក្នុង​សាល បាញ់កាំភ្លើង បាល់បោះ លើក​ទម្ងន់ និង​ចំបាប់។

តាម​ការ​បញ្ជាក់​ពី​លោក Chaiyapak ថា ការ​សម្រេច​ចិត្ត​មិន​ដាក់​កីឡា​ទាំង​នេះ​ដោយសារ​​ខ្វះ​ថវិកា។ ប្រទេស​​អាស៊ី​ជា​ច្រើន​មិន​ពេញ​ចិត្តចំពោះ​ការ​សម្រេច​បែប​នេះ បន្ទាប់​ពី​ពួក​​គេ​បាន​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ត្រៀម​ខ្លួន​ចូល​រួមប្រកួត​លើ​កីឡា​ទាំង​នេះ។

លោក​និយាយ​ថា ៖«ថៃ​បាត់​បង់​ទំនុក​ចិត្ត​ច្រើន​ណាស់​ពី​ការ​សម្រេច​ចិត្ត​នេះ ហើយ​វា​ក៏​នឹង​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម