Connect with us

កីឡា

លីគ​នារី​​ប្រកួត​ថ្ងៃស្អែក៥គូ​លេងម៉ោង​ដំណាលគ្នាទាំងអស់

បានផុស

នៅ

លីគ​បាល់​ទាត់​កំពូល​នារី​កម្ពុជា​ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ បន្ទាប់​ពី​ខក​ខាន​តាំង​ពី​ឆ្នាំ​២០២២ ដោយ​មាន​១០​ក្រុម​ចូល​រួម​ប្រកួត​ប្រជែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ដែល​ចូល​រួម​ប្រកួត​រដូវ​កាល​នេះ​មានក្រុម​នារី​​​ខេត្ត​កំពង់ធំ ក្រុម​នារី​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្រុមនារី​បឹងកេត ក្រុមនារី​ខេត្ត​កំពង់ឆ្នាំង​ ក្រុមនារី​​សៀមរាប ក្រុមនារី​​សលត៍ខេត្ត​បាល់ដំបង ក្រុម​នារី​ភ្នំពេញ​ក្រោន ក្រុម​នារី​ណាហ្គាវើលដ៍ ក្រុម​​នារី​​មីស្ទើរលេង និង​ក្រុម​នារីវិសាខា។

រូប​មន្ត​នៃ​ការ​ប្រកួតគឺមាន​២​ដំណាក់​កាល។ ដំណាល​ទី១ គឺ​​ជា​ការ​ប្រកួត​វិល​ជុំ​សន្សំពិន្ទុ​២​ជើង ក្នុង​ដី និង​ក្រៅ​ដី។ ដំណាក់​​កាល​ទី​២ ក្រុម​ដែល​មាន​ពិន្ទុ​ឈរ​កំពូល​ទាំង​៤​ (Top 4) នឹង​ប្រកួត​បន្ត​ទៀត។ ក្នុង​នោះ​ក្រុម​ឈរ​លេខ​៤​ ត្រូវ​​ប្រកួត​ជា​មួយ​ក្រុម​លេខ​៣ ដើម្បី​ស្វែង​រកក្រុម​​ឈ្នះ​ឡើង​ទៅ​ប្រកួត​ជា​មួយ​ក្រុម​ចំណាត់​ថ្នាក់​លេខ២។ ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ឡើង​ទៅ​ប្រកួត​ជា​មួយ​ក្រុមចំណាត់​ថ្នាក់​​លេខ​១​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ដូច្នេះ​មាន​ន័យ​ថា ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ឈរ​ចាំ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

សម្រាប់​សប្តាហ៍​បើក​ឆាក ការ​ប្រកួត​ធ្វើ​ឡើង​ នៅ​ថ្ងៃ​សៅរ៍ ទី​១៧​ ខែ​សីហា វេលា​ម៉ោង​៣:៣០​នាទី​រសៀល ដែល​ប្រកួត​​នៅ​ម៉ោង​ដំណាល​គ្នា​​ទាំង​៥​គូ​តែ​ម្តង។

កម្មវិធី​ប្រកួត​សប្តាហ៍​ទី១

  • ក្រុម​នារី​មីស្ទើរ​លេង vs ក្រុម​នារីវិសាខា នៅ​ទី​លាន​សាលាតម្រង់ទិសទិស​ព្រៃវែង
  • ក្រុម​នារី​ព្រះ​ខ័ន​រាជ​ស្វាយរៀង vs ក្រុម​នារីខេត្ត​កំពង់ធំ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង
  • ក្រុម​នារី​សលត៍ខេត្តបាត់ដំបង vs ក្រុម​នារី​​សៀមរាប នៅអង្គការ​សលត៍​បាត់ដំបង
  • ក្រុម​នារី​ភ្នំពេញ​ក្រោន vs ក្រុម​នារីណាហ្គាវើលដ៍ នៅ​កីឡដ្ឋាន​ស្មាត RSN ភ្នំពេញ​ក្រោន
  • ក្រុម​នារី​បឹងកេត vs ក្រុម​នារីខេត្ត​កំពង់ឆ្នាំង នៅ​ទី​លាន​ហ្វឹក​ហាត់ ហាយធិក

សូម​បញ្ជាក់​ថា ​លីគបាល់ទាត់​​នារីកម្ពុជា កាល​ពី​​ឆ្នាំ​២០២១ ក្រុម​នារី​ភ្នំពេញ​ក្រោន ជា​ម្ចាស់​ជើង​ឯក លេខ​២​បាន​ទៅ​ក្រុម​ណាហ្គាវើលដ៍​កំពង់ស្ពឺ ហើយ​លេខ​៣​ក្រុម​នារី​សៀមរាប។ កីឡាការិនីរបស់​ភ្នំពេញ​ក្រោន បាន ជាវៃ ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ​៣៥​គ្រាប់ ខណៈកីឡាការិនី យ៉ុន យ៉ើន ​របស់​ក្រុម​នារី​ណាហ្គាវើលដ៍កំពង់ស្ពឺ បាន​ក្លាយ​ជា​កីឡាការិនី​ឆ្នើម​ប្រចាំ​រដូវ​កាល៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣៥ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥៥ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម