Connect with us

កីឡា

ព្រះខ័័នរាជស្វាយរៀង ប៉ះ​ Terengganu នឹង​ផ្សាយបន្តផ្ទាល់នៅរោងភាពយន្ត

បានផុស

នៅ

ដំណឹងល្អសម្រាប់អ្នកគាំទ្របាល់ទាត់កម្ពុជា និងក្លិបព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Club Championship ជា​មួយ​ក្រុមម្ចាស់ផ្ទះម៉ាឡេសុី Terengganu នឹង​មានការផ្សាយបន្តផ្ទាល់នៅរោងភាពយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះសំបុត្រចូលរួមទស្សនាមានតម្លៃត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសថែមទៀតគឺអ្នកចូលរួមទស្សនានឹងទទួលបានពោតលីង១ប្រអប់ភ្លាមៗ និង​មានឱកាសឈ្នះរង្វាន់អាវរដូវកាល ២០២៤-២៥ របស់​ក្លិប​ព្រះខ័នរាជស្វាយរៀង និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ការប្រកួតនេះនឹងធ្វើឡើង វេលាម៉ោង៨យប់ ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។

ចំពោះសំបុត្របងប្អូនអាចរក​ទិញ​បាននៅក្នុងអេប និង​គេហទំព័រ Legend Cinemas។ ទីតាំងធ្វើការផ្សាយបន្តផ្ទាល់គឺនៅក្នុងសាល បញ្ចាំងយក្សដ៏ធំ និងទំនើបរបស់រោងភាពយន្ត Legend Cinemas ផ្សារទំនើបអូឡាំព្យា​ជាន់ទី៦។

ព្រះខ័នរាជស្វាយរៀងត្រៀមខ្លួនបានយ៉ាងក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ក្នុងពានរង្វាន់ ASEAN Club Championship។ នេះជាឱកាស​របស់ក្រុមកម្ពុជា​ដើម្បីបង្ហាញពីកម្រិតបាល់ទាត់​នៅ​ក្នុង​តំបន់។

ការប្រកួតវគ្គសន្សំពិន្ទុនេះគឺធ្វើឡើងតែ១ជើងប៉ុណ្ណោះ​​ ហើយក្រុមលេខ១ និងលេខ២ ក្នុងពូល​ឡើងទៅវគ្គ៤ក្រុមចុងក្រោយ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានបេតុង​អា​ម៉េរ​ស្ថិតនៅ​ខាងលិច​ផ្សារ​អ៊ីអន​មានជ័យ សម្រេចការ​សាងសង់​បាន ៨០%​ហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ផ្លោង​ជាច្រើន​គ្រាប់ ស្របពេល លោកគីម​ប្តេជ្ញា​ពង្រឹងនុយក្លេអ៊ែរ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

រយៈពេល​១​សប្តាហ៍ មន្ត្រី​បាន​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ជាង​៩​ពាន់​សន្លឹក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េខាងត្បូង៖ប៉ូលិសចាប់​ស្រ្តី​ម្នាក់​ ក្រោយ​ព្យាយាម​ចាក់​​សម្លាប់​​មិត្ត​ប្រុសរបស់​កូនស្រី​

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឯកឧត្ដម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន គោរពអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ដុងហ្គុកវាយស៍ នៃសាធារណរដ្ឋកូរ៉េ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ខេត្តឈៀងម៉ៃនិងឈៀងរ៉ៃ របស់ថៃ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​តំបន់​អាហ្វ្រិក៖​ទំនប់វារីអគ្គិសនីបាក់​នៅ​នីហ្សេរីយ៉ា ប៉ះពាល់មនុស្ស​ប្រមាណ​១លាននាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទឹកជំនន់ធ្ងន់ធ្ងរ! ខេត្ត ឈៀងរ៉ៃ លុបចោលជើងហោះហើរ ចេញ-ចូល ទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម