Connect with us

កីឡា

សន្យាមាសសុទ្ធ២គីឡូ អ្នក​ឧកញ៉ា លាង ម៉េង សន្យា​ទៅជាមួយ​ជម្រើសជាតិ ស៊ីហ្គេមនៅថៃ

បានផុស

នៅ

អ្នក​ឧកញ៉ា លាង ម៉េង ​បាន​សន្យា​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​សម្រាប់​ការ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣៣​ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ។

ការ​សន្យា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​​ក្រុម​ហ៊ុន ប៊ែវើរីជីស របស់​អ្នក​ឧកញ៉ា​ បាន​ចុះ​ហត្ថលេខាធិការ​ឧបត្ថម្ភ​​​ដល់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ​សម្រាប់​​រៀបចំ​​​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​​​ចំនួន​៣​ផ្សេង​គ្នា​គឺ​​ពានរង្វាន់អន្តរជាតិសម្តេចធិបតី SEA V. League Challenge, ពានរង្វាន់សម្តេចក្រឡាហោម ស ខេង និងពានរង្វាន់ Special Volleyball Challenge 4×4 ទូទាំងប្រទេស ប្រចាំ​ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​នោះ អ្នក​ឧកញ៉ា លាង ម៉េង លើក​ឡើង​​ថា ៖«ខ្ញុំ​សូម​កោត​សរសើរ​​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​យ៉ាង​សកម្ម​របស់​សហព័ន្ធ​ដែល​បាន​ធ្វើ​ឲ្យ​​វិស័យ​កីឡា​បាល់ទះ​កម្ពុជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ស្ញប់​ស្ញែង និង​កោត​សរសើរ​ចំពោះ​ការ​រីក​ចម្រើន​​ទាំង​ក្នុង​តំបន់ និង​ពិភព​លោក។ បន្ទាប់​ពី​សម្រេច​បាន​សមិទ្ធផល​ជា​ប្រវត្តិ​សាស្ត្រ​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ការ​ដណ្តើម​បាន​មេដាយ​ប្រាក់​ស៊ីហ្គេម លើក​ទី​៣២ និង​ជោគជ័យ​ជា​ច្រើន​ទៀត​ជូន​ជាតិ​មាតុភូមិ»។

«កន្លែង​នេះចង់​បញ្ជាក់​ទៅ​លោក​បណ្ឌិត​អគ្គលេខាធិការ និង​ប្អូន​ៗ​កីឡាករ​​ថា ខ្ញុំ​​​សន្យា​ ពេល​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ថៃ បង​ទៅ​ជា​មួយ​ដែរ ប៉ុន្តែង​ធ្វើ​យ៉ាង​ម៉េច​យក​ឲ្យ​បាន​មាស​សុទ្ធ​២​គីឡូ​ជា​មួយ​គ្នា»។ អ្នក​ឧកញ៉ា​បាន​សន្យា។

នេះ​ជា​ការ​សន្យា​រួម​ដំណើរ​ទៅ​ជា​មួយ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត បន្ទាប់​ពី​កាល​ពី​ចុង​ឆ្នាំ​២០២៣ អ្នក​ឧកញ៉ាបាន​ប្រកាស​​ផ្តល់​រង្វាន់​មាស​សុទ្ធ​ចំនួន​២​គីឡូក្រាម​ដល់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ប្រសិន​បើ​​ទទួល​បាន​មេដាយ​មាស​ស៊ីហ្គេម​នៅ​ពេល​បន្ត​បន្ទាប់។

អ្នក​ឧកញ៉ា លាង ម៉េង បាន​ក្លាយ​ជា​ម្ចាស់ឧបត្ថម្ភ​ធំ​ដល់​សហព័ន្ធ​កីឡា​បាល់ទះ​​កម្ពុជា​ដោយ​ឧបត្ថម្ភ​ចំនួន​៥០​ម៉ឺន​ដុល្លារ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​​។ ក្រៅ​ពី​ឧបត្ថម្ភ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ពេញ អ្នក​កញ៉ា​ក៏​បាន​ឧបត្ថម្ភ​ដល់​​កម្មវិធី​ប្រកួត​នីមួយ​ៗ​ដាច់​ដោយ​ឡែក​ដែល​ត្រូវ​ចំណាយ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត។

ជា​មួយ​គ្នា​នេះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា រហូត​ដល់​ពេលនេះ អ្នក​ឧកញ៉ា លាង ម៉េង បាន​ឧបត្ថម្ភ​ថវិកា​អស់​ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក​ហើយ​ដល់​សហព័ន្ធ។ ឥឡូវ​នេះ​សហព័ន្ធកីឡា​បាល់ទះ​កម្ពុជា​មាន​​ធន​ធាន​គ្រប់​គ្រាន់​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​បាល់ទះ។

លោក​បាន​បញ្ជាក់​ក្នុង​បទ​សម្ភាស​ថា កាល​ពី​មុន​ សហព័ន្ធ​​កីឡា​បាល់ទះ​កម្ពុជា​មានតែ​បេះ​ដូង​​ដើម្បី​ធ្វើ​ការងារ​ដោយ​មិន​មាន​ថវិកា​គ្រប់​គ្រាន់​ ប៉ុន្តែ​​​ចាប់​តាំង​ពី​អ្នក​ឧកញ៉ា លាង ម៉េង សម្រេច​ឧបត្ថម្ភ​មកគឺ​​សហព័ន្ធ​មាន​​​ធន​ធាន​គ្រប់​គ្រាន់​គឺ​ទាំង​ធន​ធានមនុស្ស បច្ចេកទេស និង​ថវិកា​​​សម្រាប់​ធ្វើ​ការងារ​របស់​ខ្លួន។

កីឡា​បាល់ទះ​កម្ពុជា​​មាន​ការ​រីក​ចម្រើន​គួរឲ្យ​កត់​សំគាល់​ក្នុង​រយៈ​ពេល៤​ឆ្នាំ​ចុង​ក្រោយ​។ ការ​​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ក្នុង​វិបត្តិ​កូវីដ-១៩ កាល​ឆ្នាំ​២០២០ បាន​ជំរុញ​ឲ្យ​ក្រុម​បាល់ទះ​កម្ពុជា​ទទួល​បាន​មេដាយ​សំរិទ្ធ​កីឡា​ស៊ីហ្គេម ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​កាល​ពី​ឆ្នាំ​២០២២ នៅ​ប្រទេសវៀតណាម និងមួយ​ឆ្នាំ​ក្រោយ​មក បាន​ឈ្នះ​មេដាយ​​ប្រាក់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

កាល​ពី​ប៉ុន្មាន​ខែ​មុន សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​បញ្ជូន​ក្រុម​យុវជន​ជម្រើស​ជាតិ​អាយុ​២០​ឆ្នាំ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​កម្រិត​អាស៊ី​ជា​លើក​ដំបូង ហើយ​ឥឡូវ​នេះ​​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​កម្រិត​​អាស៊ាន SEA V. League Challenge ឆ្នាំ​២០២៤ ដែល​មាន​ម្ចាស់​ផ្ទះ កម្ពុជា សិង្ហបុរី ម៉ាឡេស៊ី និង​ឡាវ​ ចូល​រួម​ប្រកួត។ តាម​ការ​គ្រោង​ទុក ពាន​រង្វាន់​សម្តេច​ធិបតី SEA V. League Challenge​ នឹង​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា។

ក្រៅ​ពី​ពាន​រង្វាន់​ខាង​លើ សហព័ន្ធ​បាន​រៀបចំ​ឲ្យ​មាន​​លីគ​បាល់ទះ​កំពូល​កម្ពុជា Techo League, ពាន​រង្វាន់​សម្តេចក្រឡាហោម ស ខេង, ពាន​រង្វាន់អភិសន្តិបណ្ឌិត​ ស សុខា International Club Championship, ពាន​រង្វាន់​សន្តិបណ្ឌិត នេត សាវឿន និង​ពាន​រង្វាន់ Special Volleyball Challenge​ ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម