Connect with us

កីឡា

តារា​ឆ្នើម វឿន វាសនា ថា កីឡាករបានទៅក្រៅប្រទេស ជាគន្លឹះធ្វើឲ្យក្រុមកម្ពុជាខ្លាំង

បានផុស

នៅ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា នឹង​ប្រកួត​ពាន​រង្វាន់​​អន្តរជាតិសម្តេច​ធិបតី SEA V. League Challenge នា​ចុង​ខែ​សីហានេះ​ដែល​មាន​​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​មាន​៣​ប្រទេស​ផ្សេង​ទៀត​ចូល​រួម​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​​កម្ពុជា​បាន​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ហើយ​ដើម្បីប្រកួត​ពាន​រង្វាន់​លំដាប់​ទី២​អាស៊ាន​មួយ​នេះ ក្នុង​នោះ​កីឡាករ​ វឿន វាសនា ​របស់​ក្លិបតៃវ៉ាន់​ Win Streak ក៏​បាន​​មក​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហាត់​​។ នេះ​ជា​ការ​ហ្វឹក​ហាត់​ជា​ថ្មី​របស់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា បន្ទាប់​ពី​ចប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៣។

ទោះ​បី​ជា​មិន​បាន​ប្រកួត​កម្រិត​អន្តរជាតិ​ជា​ច្រើន​ខែ ប៉ុន្តែ​កីឡាករ​បាល់ទះ​ដ៏​ឆ្នើម វឿន វាសនា ​បាន​លើក​ឡើង​​ថា កីឡាករ​បាល់​ទះ​​កម្ពុជា​រីក​ចម្រើន​ច្រើន។ កីឡាករ​បាន​និយាយ​ថា ៖«ទោះ​បីជា​យ៉ាង​យើង​ខក​ខាន​​ប្រកួត​​ក្នុង​នាម​ជា​ក្រុម​ជម្រើស​ជាតិ​ជាង​មួយ​ឆ្នាំ ក៏​ខ្ញុំ​មើល​ឃើញ​ថា សមត្ថភាព​របស់​កីឡា​បាល់ទះ​យើង​រីក​ចម្រើន​ខ្លាំង ពី​ព្រោះ​យើង​មាន​កីឡាករ​មួយ​ចំនួន​បាន​ចេញ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស»។

«ជាក់​ស្តែង​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ទៅ​លេង​នៅ​តៃវ៉ាន់ កីឡាករ គួន ម៉ុម កីឡាករ សឿន ហេង និង​កីឡាករ​មួយ​ចំនួន​ទៀត​​​បាន​ទៅ​ប្រកប​អាជីព​នៅ​វៀតណាម​រយៈ​ពេល​ខ្លី។​​ ទាំង​អស់​នេះ ខ្ញុំ​សង្ឃឹម​ថា ពួក​យើង​នឹង​ប្រមូល​បទ​ពិសោធ បច្ចេកទេស រាប់​ទាំង​ខ្ញុំ​ផង​ដែរ​នឹង​ជួយ​បំពេញ​បន្ថែម​​ចន្លោះ​ខ្វះ​ខាត​ដើម្បី​ប្រកួត​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​ដ៏​ខ្លី​ខាង​មុខ​នេះ ក៏​ដូច​ជា​យើង​​មាន​ចក្ខុ​វិស័យ​ដ៏ធំ​មួយ​គឺ​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​ថៃ»។ វឿន វាសនា បាន​សង្កត់​ធ្ងន់។

ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ដាក់​គោល​ដៅ​​ក្នុង​ការ​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់ SEA V. League Challenge នេះ​ដើម្បី​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​ពាន​រង្វាន់លំដាប់​ទី​១​ SEA V. League នៅ​ឆ្នាំ​២០២៥ ដែល​មាន​ក្រុម​ខ្លាំង​៤​កំពុង​លេង​ពាន​រង្វាន់​លំដាប់​ទី១​នេះ។

ការ​ប្រកួត​ពាន​រង្វាន់ SEA V. League ជើង​ទី១ ឆ្នាំ​២០២៤ ទើប​តែ​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​សីហា កន្លង​ទៅ​នេះ​​នៅ​ប្រទេស​ហ្វីលីពីន​ ដោយ​ក្រុម​បាល់ទះ​​ថៃ​បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ឥណ្ឌូណេស៊ី លេខ​២ ហ្វីលីពីន​លេខ​៣​ និង​លេខ​៤។ ការ​ប្រកួត​ជើង​ទី​២​នឹង​ធ្វើ​​ប្រទេស​ឥណ្ឌូណេស៊ី​​។ បន្ទាប់​ពី​ចប់​ ​៣​ក្រុម​រក្សា​ខ្លួន​នៅ​កម្រិត​១​នេះ​ដដែល​ ខណៈ​ក្រុម​លេខ​៤​​នឹង​ធ្លាក់​មក​ប្រកួត​ពាន SEA V. League Challenge នៅ​ឆ្នាំ​២០២៥ ហើយ​ក្រុម​ជើង​ឯក ពាន SEA V. League Challenge នឹង​ឡើង​ទៅ​លេង​ពាន SEA V. League។

​ពាន​រង្វាន់​​អន្តរជាតិសម្តេច​ធិបតី SEA V. League Challenge ឆ្នាំ​២០២៤ នឹងប្រកួត​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដល់​ថ្ងៃ​ទី២ ខែ​កញ្ញា នៅវិមាន​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​មាន​ម្ចាស់​ផ្ទះ កម្ពុជា​ សិង្ហបុរី ម៉ាឡេស៊ី និង​ឡាវ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣៧ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥៧ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម