កីឡា
ថៃអស់សិទ្ធិធ្វើម្ចាស់ផ្ទះកីឡាក្នុងសាលអាស៊ី២០២៤ អាចប៉ះពាល់ដល់ស៊ីហ្គេម២០២៥
ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានលុបចោលការប្រកួតកីឡាក្នុងសាល និងយុទ្ធគុនអាស៊ី លើកទី៦ (6th Asian Indoor and Martial Arts Games) បន្ទាប់ពីប្រទេសថៃដែលទទួលធ្វើម្ចាស់ផ្ទះមិនអាចបំពេញតាមតម្រូវការ។
កីឡាក្នុងសាល និងយុទ្ធគុនអាស៊ី ដែលត្រូវបានលើកពេល៤ដងមកហើយគ្រោងធ្វើពីថ្ងៃទី២១ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក និងខេត្តឈុនបូរី ប៉ុន្តែគណៈកម្មាធិការរៀបចំការប្រកួតថៃ (AIMAG) មិនអាចបំពេញតាមតម្រូវការរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានឡើយ។
ការលុបចោលព្រឹត្តិការណ៍លើកទី៦នេះបានកើតមានឡើង បន្ទាប់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានរៀបចំកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដើម្បីសម្រេចពីជោគវាសនារបស់ថៃក្នុងនាមជាម្ជាស់ផ្ទះ ក្រោយពេលពួកគេមិនដាក់កីឡា១៤ប្រភេទមុនពេល៣ខែនៃព្រឹត្តិការណ៍កីឡាមកដល់។ កីឡាដែលថៃសម្រេចមិនដាក់បញ្ចូលគឺ វាយសី បែលស្បល បីយ៉ា កីឡាសម្តែងបែបលើកទឹកចិត្ត គុនដាវ ហុកគីក្នុងសាល កីឡា netball កីឡាហែលទឹកក្នុងសាល អត្តពលិកកម្មក្នុងសាល ទូករ៉ីអ៉ីងក្នុងសាល បាញ់កាំភ្លើង បាល់បោះ លើកទម្ងន់ និងចំបាប់។
នៅថ្ងៃទី១៦ ខែសីហា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ លោកឧត្តមសេនីយ៍ Prawit Wongsuwon បានបញ្ជាក់ពីប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាក្នុងសាល និងយុទ្ធគុនអាស៊ី លើកទី៦ នៅខែវិច្ឆិកា តាមផែនការគ្រោងទុក ដោយមិនចាំបាច់មានការឯកភាពពីរាជរដ្ឋាភិបាល។
ទោះបីជាយ៉ាងណា អ្វីៗមិនអាចកែប្រែទាន់ពេលវេលាឡើយ។ ពេលនេះ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានសម្រេចលុបចោលតែម្តង។ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ លោក Gongsak Yodmani ប្រធានអាជ្ញាធរកីឡាថៃ បានឲ្យដឹងថា ខ្លួនទើបទទួលបានអ៉ីម៉ែលបន្ទាន់មួយពី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដោយបានបញ្ជាក់ពីការលុបចោលព្រឹត្តិការណ៍អាស៊ី លើកទី៦។
នៅមិនទាន់ច្បាស់ថាតើ ប៉ះពាល់ដល់ការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ឬយ៉ាងណានោះទេ ប៉ុន្តែកាលពីថ្ងៃទី១៦ ខែសីហា លោក Chaiyapak Siriwat អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ៖«ប្រសិនបើថៃបាត់បង់សិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Indoor and Martial Arts Games នោះក៏អាចប៉ះពាល់ដល់សិទ្ធិធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៥ដែរ»៕
ប្រែសម្រួល៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា