Connect with us

កីឡា

រួម​គ្នា​ដើម្បី​ឧត្តមភាពកីឡា៖ ​​Bay of Lights Entertainment ​ប្រកាស​ភាព​ជា​ដៃគូ​ជាមួយ​ ក្លិបបាល់ទាត់ឡាយហ្វ

បានផុស

នៅ

នៅ​ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ ​Bay of Lights Entertainment (BOLE) ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងគ្រប់គ្រងទ្រព្យសកម្មឈានមុខគេរបស់កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ជាមួយក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ (Life FC)។ កិច្ចសហការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ BOLE ​ដោយ​​សហការ​​ជាមួយ Life FC ដែលជាក្លិបបាល់ទាត់លំដាប់កំពូល​ប្រចាំ​ខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់​​កីឡាករដែល​ពេញ​ដោយ​សមត្ថភាព​​ ​និងផ្តល់ឱកាសផ្សេង​ៗ​ដល់កីឡាករ​ ដែលប្រកប​​​ដោយ​មហិច្ឆតា​​​។ ភាពជាដៃគូនេះ មានគោលបំណងធ្វើ​ឱ្យ​ខេត្តព្រះសីហនុក្លាយ​ជាមជ្ឈមណ្ឌលសម្រាប់ឧត្តមភាព​​កីឡា និងការកម្សាន្ត ដែលទាក់ទាញចំណាប់អារម្មណ៍ទាំង​ក្នុងស្រុក និងអន្តរជាតិ។

Bay of Lights Entertainment ​ចាប់ដៃគូជាមួយក្លិបបាល់ទាត់ឡាយហ្វ (Life Football Club) ដើម្បីបណ្តុះឧត្តមភាពកីឡា និង​កីឡាករ​​សក្ដានុពល​​ ខេត្ត​ព្រះ​សីហនុ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្កើតឡើងក្នុងឆ្នាំ ២០០៦ ​ដើម្បី​ជាផ្នែកមួយនៃបេសកកម្មរបស់សាកលវិទ្យាល័យឡាយហ្វ (Life University) ក្នុងការលើកកម្ពស់ការអប់រំនៅខេត្តព្រះសីហនុ Life FC បានក្លាយជាអត្តសញ្ញាណដ៏សំខាន់របស់សាកលវិទ្យាល័យ ដែលជានិមិត្តរូបនៃការរីកចម្រើន​កីឡាបាល់ទាត់​ក្នុងតំបន់។ រយៈពេល​ប៉ុន្មានឆ្នាំមកនេះ Life FC ​បាន​​ចូល​រួមប្រកួត​​​​ក្នុង​​កម្មវិធី​​ប្រកួតផ្សេងៗ ដោយបង្ហាញទាំងពី​​សមត្ថភាព​ និងការលះបង់របស់កីឡាកររបស់ក្លិប​។

ភាពជាដៃគូរវាង BOLE និង Life FC នឹងផ្តល់ឱកាសផ្សេង​ៗ​ដល់​កីឡាករ​ក្នុងខេត្តព្រះសីហនុ ដើម្បីដុះខាត់​ជំនាញ និង​លើក​កម្ពស់​សមត្ថភាព​​ ​ហើយ​តំណាងឱ្យទីក្រុងរបស់ពួកគេនៅលើឆាក​អន្តរជាតិ​។ ក្នុងនាមជាទូតសុច្ឆន្ទៈសម្រាប់គំនិតផ្តួចផ្តើមកីឡាផ្សេងៗទៀតរបស់ BOLE និង ក្លិប​ Life FC នឹងពង្រឹង​ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការ​បណ្ដុះ​បណ្តាលកីឡាករ​​​សក្តានុពល​ក្នុងតំបន់បន្ថែម​ទៀត​។ BOLE មានគោលបំណងបង្កើតឱកាសសម្រាប់​កីឡាករ​ដែល​មាន​សមត្ថភាព​ ដើម្បី​ធ្វើ​ឱ្យ​ពួក​គេមាន​ភាព​ស្ទាត់​ជំនាញ​ក្នុង​អាជីព​កីឡា​របស់​ខ្លួន​។ ​​

នាយកគ្រប់គ្រងនៃ​ Bay of Lights លោក David Richard បាន​មានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបណាស់ដែលបាន​សហការគ្នាជាមួយ Life FC ដើម្បីលើកកម្ពស់ខេត្តព្រះសីហនុ ឱ្យ​ក្លាយ​ជាគោលដៅរីកចម្រើនសម្រាប់វិស័យកីឡាបាល់ទាត់ និងកីឡាផ្សេងៗទៀត»។ លោក​បន្ត​ថា​៖ «​តាមរយៈការបណ្ដាក់​ទុនធនធានរបស់យើង យើងមានទំនុកចិត្តក្នុងការបង្កើតក្រុងព្រះសីហនុឱ្យ​ក្លាយ​ជាមជ្ឈមណ្ឌលកីឡា និងកន្លែងកម្សាន្ត​ឈានមុខគេ​នៅ​កម្ពុជា ដែលទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ទូទាំងពិភពលោក។ យើងនឹងពង្រីកការគាំទ្ររបស់យើងសម្រាប់កម្មវិធីកីឡាចម្រុះ បង្កើតឱកាសសម្រាប់​កីឡាករ​ជំនាន់ក្រោយ ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍ និងភ្ញៀវរបស់យើង»។ លោក​បន្ថែម​ទៀត​ថា​៖ «យើងប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការបំផុសគំនិត ​បណ្ដុះ​បណ្ដាល​ និងបញ្ចេញនូវ​សក្តានុពលកីឡាដែល​គ្មានព្រំដែនកំណត់របស់តំបន់ ដោយ​ធ្វើ​ឱ្យ​ខេត្តព្រះសីហនុក្លាយ​ជាគោលដៅទេសចរណ៍ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់កីឡា និងការកម្សាន្ត​»។ ​

ដើម្បី​ជា​ផ្នែកមួយនៃការប្តេជ្ញាចិត្ត​ជំរុញក្រុមបាល់ទាត់ដែលកំពុង​លូតលាស់ ក្រុមហ៊ុន​ BOLE នឹងណែនាំការ​បង្កើត​ក្រុមតាមរដូវកាល ក៏ដូចជាកម្មវិធីសម្រាកលំហែកាយសម្រាប់កីឡាករមកពីក្លិបបាល់ទាត់ឡាយហ្វ​, ផ្តល់ឱកាសសម្រាប់​កីឡាករ​ក្នុងការសម្រាកលំហែ និងបញ្ចូលថាមពលឡើងវិញ ដោយធានាថា ពួកគេរក្សាបាននូវសុខុមាលភាពផ្លូវចិត្ត និងរាងកាយដ៏ល្អប្រសើរ។

ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់​កីឡាករ​ចំពោះសហគមន៍ ក្រុមហ៊ុន​ BOLE នឹងរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌នៅចុងឆ្នាំនេះ ដោយ​នឹង​​នាំ​មក​នូវ​​កីឡា​ករបាល់ទាត់​លំដាប់​កំពូល​ៗ​​របស់​កម្ពុជា និង​​​កីឡាករពេញ​ដោយ​សមត្ថភាព​ដែល​ជាកីឡាករឆ្នើម​ ​ដើម្បី​ជំរុញចំណាប់​អារម្មណ៍​​សហគមន៍ និង​បង្កើន​ការ​យល់​ដឹង​អំពី​វប្បធម៌​កីឡា​ដែល​កំពុង​រីក​ចម្រើន​នៅ​ខេត្ត​ព្រះសីហនុ។

Bay of Lights Entertainment ទទួល​ស្វាគមក្លិបបាល់ទាត់ឡាយហ្វ ​មកកាន់​មជ្ឈមណ្ឌល​អាជីវកម្ម​​របស់​ Bay of Lights ​ខេត្ត​ព្រះ​សីហនុ ប្រទេស​​កម្ពុជា​។

អំពី Bay of Lights Entertainment

Bay of Lights Entertainment គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ច និងគ្រប់គ្រងទ្រព្យសកម្មឈានមុខគេ​នៅកម្ពុជា ​ដែល​គ្រប់​គ្រង​កន្លែងសម្រាក​លំហែកាយ​ និងកន្លែងកម្សាន្តដ៏ពេញនិយមបំផុតរបស់ខេត្តព្រះសីហនុ ដូច​ជាកន្លែង​កម្សាន្ត​ចម្រុះ​ Sihanoukville Adventure Club ទីលាន​ប្រណាំងឡាន​ Nitro Kart Circuit និងកន្លែង​ជិះ​ទោង Fly Max Reverse Bungee ជាដើម​។ ក្រុមហ៊ុនដំណើរការកន្លែងកម្សាន្តចម្រុះជាច្រើន ក្នុងគម្រោងអភិវឌ្ឍន៍​​ Bay of Lights ក្នុងក្រុងរាម ដែលជំរុញកំណើនទេសចរណ៍របស់ខេត្តព្រះសីហនុ តាមរយៈសេវាកម្មពិសេស និងបទពិសោធន៍​ដែលមិនអាចបំភ្លេចបាន។ សម្រាប់ព័ត៌មានបន្ថែមអំពី Bay of Lights Entertainment សូមចូលទៅកាន់គេហទំព័រ www.bayoflights-entertainment.com

Press Contact

Paula Yous

Partnerships and PR Manager

+855 (0) 81 662 097 

[email protected] 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទូតអុយរ៉ាហ្គាយថ្មីនៅកម្ពុជា ប្តេជ្ញាជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

ព័ត៌មានជាតិ៣ ម៉ោង មុន

ខួប១ឆ្នាំនៃរដ្ឋាភិបាលថ្មី ការបង្ខិតការិយាល័យប.ស.ស. និងសេវារកការងារធ្វើឱ្យកាន់តែកៀក និងងាយស្រួលជូនពលរដ្ឋ គឺជារឿងសាទរនិងពេញចិត្តពីសង្គម

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី៖ កម្ពុជាគឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ

សន្តិសុខសង្គម៤ ម៉ោង មុន

ផ្ដន្ទាទោស​ចិនតៃវ៉ាន់​៣​នាក់ ​ដាក់​ពន្ធនាគារ​ម្នាក់ៗ​២០​ឆ្នាំ​ករណី​គ្រឿងញៀន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​ទទួល​បាន​អ្នកចូលរួម​ទស្សនា​សរុប​ចំនួន​ជាង ៣​ពាន់​នាក់ ពី​ពិព័រណ៍​ការងារ និង​មគ្គទេសក៍​អាជីព ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់កើនដល់​២០៩នាក់ដោយ​ទឹកជំនន់​នៅ​ប៉ាគីស្ថាន​ ខណៈ​ភ្លៀងបន្ត​ធ្លាក់ខ្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ចាត់ទុកការផ្សាយថាសម្ដេច ស ខេង ត្រូវបានឃុំខ្លួនក្នុងផ្ទះ ជាការញុះញង់ បម្រើឱ្យទង្វើទុច្ចរិតរបស់ក្រុមប្រឆាំង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ខេត្តរបស់វៀតណាម ជាប់ខេត្តរតនគិរីរបស់កម្ពុជា ជួបគ្រោះរញ្ជួយដីទៀតហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ក្នុងភូមិ​សាស្ត្រ​​ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល កកស្ទះដោយសំរាម និងស្មៅដុះច្រើន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារី និងស្រាបៀរ ជាច្រើនប្រភេទត្រូវភាគីថៃចាប់បាន ខណៈឈ្មួញលួចនាំចេញពីកម្ពុជាតាមច្រករបៀងដោយខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម