Connect with us

កីឡា

សុខស៊ីដាន ស្ថិតក្នុង​កីឡាករវ័យ​ក្រោម​២៣​ឆ្នាំ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពាន ASEAN Club

បានផុស

នៅ

កីឡាករ​វ័យ​ក្រោម​២៣​ឆ្នាំ​៥​រូប​ត្រូវ​បាន​គេ​រំពឹង​នឹង​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ពាន​រង្វាន់ ASEAN Club Championship ដែល​នឹង​ចាប់​ផ្តើម​វគ្គសន្សំពិន្ទុ​ក្នុង​ពូល នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤។

  • កីឡាករ Nathan Mao អាយុ​​១៦​ឆ្នាំ ជា​ខ្សែ​បម្រើ​ របស់​ក្លិប Lion City Sailors FC
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Lion City Sailors FC ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី Borneo វេលា​ម៉ោង៨យប់ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៤ នៅ​ប្រទេស​ឥណ្ឌូណេស៊ី វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល B។

  • កីឡាករ Waris Chutong អាយុ​២០​ឆ្នាំ​ ជា​ខ្សែ​បម្រើ​ របស់​ក្លិប BG Pathum United

ក្រុម BG Pathum United ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី​ PSM Makassar វេលា​ម៉ោង៦:៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល A។

  • កីឡាករ Ananda Raehan អាយុ២០​ឆ្នាំ ជា​ខ្សែ​បម្រើ​ របស់​ក្លិប PSM Makassar

ក្រុម​ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី​ PSM Makassar ទទួល​ក្រុម​ខ្លាំង​ថៃ BG Pathum United វេលា​ម៉ោង៦:៣០​នាទី យប់ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល A។

  • កីឡាករ ញ៉ាន សុខស៊ីដាន អាយុ​២១​ឆ្នាំ ជា​ខ្សែ​បម្រើ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង

ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ប្រកួត​ជា​មួយ​ម្ចាស់​ផ្ទះ Terengganu FC វេលា​ម៉ោង​៨ យប់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤ នៅ​ប្រទេស​ម៉ាឡេស៊ី វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល A។

  • កីឡាករ Azam Azmi អាយុ​២៣​ឆ្នាំ ជា​ខ្សែ​ការពារ​ របស់ក្លិប Terengganu FC

ក្រុម​ម្ចាស់​ផ្ទះ Terengganu FC នឹង​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២៤ វគ្គ​សន្សំពិន្ទុ​​ក្នុង​ពូល A៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម