កីឡា
នេះជើងខ្លាំង៤រូបធ្លាប់គ្រងខ្សែក្រវាត់៦៥គីឡូក្រាមនៅស្ថាប័ន Glory
សង្វៀន Glory ជាស្ថាប័នប្រដាល់ឃីកបុកសុីងកំពូលមួយក្នុងពិភពលោកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១២ ដែលប្រជុំដោយជើងខ្លាំងទាំងនៅតំបន់អឺរ៉ុប និងអាស៊ី។ ស្ថាប័ននេះមានប្រភេទទម្ងន់ជាច្រើន ប៉ុន្តែដឹងស្រាប់ខ្សែក្រវាត់លំដាប់ពិភពលោកមានតែ១គត់ក្នុងមួយប្រភេទទម្ងន់ ដូច្នេះក៏មានឡាករតែម្នាក់គត់ដែលគ្រប់គ្រងខ្សែក្រវាត់នោះតាមរយៈការឡើងប្រកួតដណ្តើម និងការពារពីម្ចាស់ ដូច្នេះពីមួយសម័យកាលទៅមួយសម័យកាលមានកីឡាករច្រើនរូបដែលធ្លាប់គ្រប់គ្រង។
និយាយពីប្រភេទទម្ងន់៦៥គីឡូក្រាមវិញ បច្ចុប្បន្នកីឡាករថៃកំពុងគ្រប់គ្រង ហើយរូបគេបានឡើងការពារខ្សែក្រវាត់នេះជោគជ័យ៨ដងហើយដែលមិនទាន់មានកីឡាកររូបណាដណ្តើមពីគេបានឡើយ។ ខាងក្រោមជាប្រវត្តិម្ចាស់ខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាម។

១. កីឡាករកាណាដា Gabriel Varga
កីឡាករ Gabriel Varga ដែលកើតឆ្នាំ១៩៨៥ ជាកីឡាករទី១បានឈ្នះខ្សែក្រវាត់ Glory Featherweight ទម្ងន់៦៥គីឡូក្រាម បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករកូនកាត់ម៉ារ៉ុក-ហុល្លង់ Mosab Amrani កាលពីឆ្នាំ២០១៥ នៅទីក្រុងឌូបៃ។ កីឡាកររូបនេះគ្រប់គ្រងខ្សែក្រវាត់ Featherweight បានតែ២១៧ថ្ងៃប៉ុណ្ណោះ ក៏របូតទៅវិញ ក្រោយចាញ់កីឡាករអ៊ុយក្រែន Serhii Adamchuk នៅខែវិច្ឆិកា ឆ្នាំ២០១៥។
មួយឆ្នាំ ពោលគឺក្នុងខែកក្ដដា ឆ្នាំ២០១៦ កីឡាករ Gabriel Varga បានយកឈ្នះកីឡាករអ៊ុយក្រែន Serhii Adamchuk វិញ និងគ្រងខ្សែក្រវាត់ជាថ្មី។ នៅខែតុលា ឆ្នាំ២០១៦ កីឡាករបានបាត់បង់ខ្សែក្រវាត់ជាលើកទី២ដែលធ្លាក់ទៅកីឡាករហុល្លង់ Robin van Roosmalen។

២. កីឡាករអ៊ុយក្រែន Serhii Adamchuk
កីឡាករ Serhii Adamchuk ជាម្ចាស់ទី២សម្រាប់ខ្សែក្រវាត់ Featherweight ក្រោយឈ្នះកីឡាករកាណាដា Gabriel Varga នៅឆ្នាំ២០១៥ ក្នុងប្រទេសអុីតាលី។ រូបគេបានការពារខ្សែក្រវាត់ជោគជ័យបាន១លើក តាមរយៈជ័យជម្នះលើកីឡាករកូនកាត់ម៉ារ៉ុក-ហុល្លង់ Mosab Amrani នៅខែមីនា ឆ្នាំ២០១៦ នៅប្រទេសបារាំង។
ក្រោយគ្រងខ្សែក្រវាត់ Glory Featherweight បាន២៥៩ថ្ងៃ កីឡាករ Serhii Adamchuk បានបាត់បង់ទៅវិញក្រោយ ក្រោយចាញ់កីឡាករម្ចាស់ដើម Gabriel Varga នៅខែកក្ដដា ឆ្នាំ២០១៦។

៣. កីឡាករហុល្លង់ Robin van Roosmalen
កីឡាករ Robin van Roosmalen ជាម្ចាស់ទី៣ បន្ទាប់ពីដណ្តើមបានពីកីឡាករកាណាដា Gabriel Varga កាលពីខែតុលា ឆ្នាំ២០១៦ នៅសហរដ្ឋអាមេរិក។ កីឡាករគ្រប់គ្រងខ្សែក្រវាត់ Glory Featherweight បាន៩០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបគេធ្វើទម្ងន់បានតាមកាលកំណត់សម្រាប់ឡើងការពារ ដូច្នេះស្ថាប័ន Glory បានដកហូតនៅខែមករា ឆ្នាំ២០១៧។
ក្រោយខ្សែក្រវាត់នៅទំនេរមួយរយៈពេល នៅខែឧសភា ឆ្នាំ២០១៧ កីឡាករ Robin van Roosmalen បានឡើងប្រកួតដណ្ដើមខ្សែក្រវាត់ Glory Featherweight ជាថ្មី។ ពេលនោះរូបគេបានយកឈ្នះកីឡាករថៃ Petpanomrung ដើម្បីគ្រប់គ្រងជាលើកទី២។ រូបគេបានឡើងការពារខ្សែក្រវាត់ជោគជ័យ២លើក មុនពេលរបូតខ្សែក្រវាត់នេះ។

៤. កីឡាករថៃ Petpanomrung Kiatmuu9
កីឡាករថៃ Petpanomrung ជាម្ចាស់ទី៤ក្នុងការគ្រប់គ្រងខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាម។ ក្រោយបរាជ័យលើកទី១ រូបគេបានឡើងដណ្តើមជាមួយកីឡាករហុល្លង់ Robin van Roosmalen ម្តងទៀតនៅខែកញ្ញា ឆ្នាំ២០១៨ នៅប្រទេសហុល្លង់។ ពេលនោះ រូបគេបានយកឈ្នះកីឡាករម្ចាស់ផ្ទះដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មី។ ចាប់ពីក្លាយជាម្ចាស់ខ្សែក្រវាត់មក រូបគេបានឡើងការពារជោគជ័យជោគជ័យ៨លើកហើយគិតចាប់តាំងពីឆ្នាំ២០១៨។
កីឡាករ Petpanomrung ជាម្ចាស់ខ្សែក្រវាត់ទី១ក្នុងទម្ងន់៦៥គីឡូក្រាមដែលគ្រងខ្សែក្រវាត់នេះបានយូរជាងគេ ពោលគឺរូបគេបានគ្រប់គ្រងខ្សែក្រវាត់ចំនួន២១៥១ថ្ងៃហើយ។ បច្ចុប្បន្នរូបគេអាយុ២៩ឆ្នាំ ធ្លាប់ប្រកួត២១៥ដង ក្នុងនោះឈ្នះ១៧១ដង ចាញ់៤១ និងស្មើ៣ដង៕

ប្រែសម្រួល៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ