Connect with us

កីឡា

Salah អាចនឹងចាកចេញពី Liverpool ដោយគ្មានតម្លៃខ្លួនចុងរដូវកាលនេះ

បានផុស

នៅ

ខ្សែប្រយុទ្ធ Mohamed Salah វីរបុរសរបស់ Liverpool ត្រូវបានគេរាយការណ៍ថាអាចនឹងចាកចេញពីក្រុមហង្សក្រហមដោយគ្មានតម្លៃខ្លួន ក្រោយការប្រកួតពានរង្វាន់ Premier League រដូវកាលឆ្នាំ២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Salah កំពុងស្ថិតនៅ​រដូវ​កាល​ចុងក្រោយនៃកិច្ចសន្យាជាមួយក្លិប Liverpool។ គិតមកទល់ពេលនេះគ្មានសញ្ញា​ណា​មួយដែលបង្ហាញថា ក្លិប​​រៀបចំ​បន្ត​កុងត្រា​ថ្មី​។ ខ្សែប្រយុទ្ធ​អេហ្ស៊ីវ័យ៣២ឆ្នាំ​ស្ទើរតែចាកចេញពីក្រុម Liverpool ទៅក្លិបអារ៉ាប៊ីសាអូឌីតកាលពីរដូវក្តៅមុន​ ប៉ុន្តែរូបគេបានបានសម្រេចចិត្តស្នាក់នៅបន្ត​ទៀត។

នៅពេលលោក Jurgen Klopp អតីតគ្រូបង្វឹកក្រុម Liverpool បានចាកចេញនៅពេលបញ្ចប់ការប្រកួតរដូវកាលមុន​​ដោយ​មានពាក្យចចាមអារ៉ាមថា Salah អាចនឹងចាកចេញពីក្លិបផងដែរ។ ទោះជាយ៉ាងណា ក្រោយការមកដល់របស់លោក Arne Slot គ្រូបង្វឹកថ្មីគិតថា Salah នៅតែជាសមាជិកសំខាន់ក្នុងក្រុម ប៉ុន្តែក្លិបមិនទាន់បានបង្ហាញពីគម្រោងក្នុងការបន្ដកុងត្រាឲ្យ​រូប​គេ។

នៅថ្ងៃបើកឆាកក្នុងពានរង្វាន់ Premier League ជា​មួយ​ Ipswich Town កាលពីថ្ងៃសៅរ៍ កីឡាករ Salah បង្ហាញទម្រង់លេង​យ៉ាងល្អ ក្រោយស៊ុតបញ្ចូលទី១គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុត​ចូល​១​លើក។ ប្រសិនបើហង្សក្រហមបរាជ័យក្នុងការស្វែងរកអ្នកជំនួស Salah នៅរដូវកាលនេះ វានឹងក្លាយជាការសម្រេចចិត្តមិនល្អក្នុងការអនុញ្ញាតឱ្យខ្សែប្រយុទ្ធចាកចេញ៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម