កីឡា
ព្រះខ័នរាជស្វាយរៀង ទទួលបាន៣ពិន្ទុដ៏សំខាន់ពីការឈ្នះ Terengganu ៣-២
ក្លិបបាល់ទាត់តំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Terengganu FC ដោយលទ្ធផល ៣-២ សម្រាប់ការប្រកួតបើកឆាក វគ្គសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Club Championship នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
៣គ្រាប់របស់ព្រះខ័នរាជស្វាយរៀង រកបានដោយខ្សែបម្រើប្រយុទ្ធ Gabriel Silva នៅនាទីទី១២ ខ្សែប្រយុទ្ធ Pablo នៅនាទីទី១៦ និងកីឡាករវ័យក្មេង មិន រតនៈ នៅនាទីទី៨៦ ខណៈ២គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយកីឡាករ Manuel Gelito Ott នៅនាទីទី៥៥ និងកីឡាករ Safawi Rasid ដោយការស៊ុតប៉េណាល់ទីនៅនាទី៩០+១។ នៅម៉ោងបន្ថែម ម្ចាស់ផ្ទះស្ទើរតែទទួលបានប៉េណាល់ទីជាលើកទី២ ប៉ុន្តែបច្ចេកវិទ្យា VAR បានបញ្ជាក់ពីគ្មានកំហុសដែលអាចពិន័យ១១ម៉ែត្រ។
ការទទួលបាន៣ពិន្ទុពិតជាសំខាន់ណាស់សម្រាប់ព្រះខ័នរាជស្វាយរៀងក្នុងការប្រកួតដំបូងវគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ក្លិបអាស៊ាន ASEAN Club Championship ឆ្នាំ២០២៤-២៥។ វាក៏ជាកំណត់ត្រាថ្មីមួយទៀតរបស់ព្រះខ័នរាជស្វាយរៀងដែលទទួលបានជ័យជម្នះក្នុងពានរង្វាន់មួយនេះក្នុងនាមក្លិបតំណាងកម្ពុជា បន្ទាប់ពីចូលរួមប្រកួតពីរលើកកន្លងមកក្លិប Samart United និង ណាហ្គាវើលដ៍មិនស្គាល់ជ័យជម្នះ។
នៅក្នុងពូលជាមួយក្រុមវៀតណាម Dong A Thanh Hoa បានយកឈ្នះក្រុមមីយ៉ាន់ម៉ា Shan United ដោយលទ្ធផល ៣-១ ក្នុងដីរបស់ខ្លួន ខណៈក្រុមខ្លាំងថៃ BG Pathum United បានត្រឹមស្មើ ០-០ ជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី PSM Makassar ដើម្បីចែកគ្នា១ពិន្ទុម្នាក់៕
តារាងពិន្ទុពូល A បណ្តោះអាសន្ន
- Dong A Thanh Hoa មាន៣ពិន្ទុ
- ព្រះខ័នរាជស្វាយរៀង មាន៣ពិន្ទុ
- BG Pathum United មាន១ពិន្ទុ
- PSM Makassar មាន១ពិន្ទុ
- Terengganu មាន០ពិន្ទុ
- Shan United មាន០ពិន្ទុ
អត្ថបទ៖ វីរបុត្រ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១២ ម៉ោង ago
លោក សៅ សុខា បញ្ជាឲ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ និងមន្ដ្រី២នាក់ ទៅសួរនាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
៥ស្រុកនៅថៃ ប្រកាសអាសន្ន ដាក់ចូលជាតំបន់ក្រហមដោយសារ ហានិភ័យជំងឺអាសន្នរោគ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនៅថ្ងៃចូលឆ្នាំថ្មី ក្នុងប្រទេស ម៉ុងតេណេហ្គ្រោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់