Connect with us

កីឡា

Ronaldo បំបែកកំណត់ត្រាថ្មីនៅលើ YouTube

បានផុស

នៅ

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបំបែកឯតទគ្គកម្មពិភពលោកលើ YouTube មានអ្នកចុចតាមដានចំនួន១លាននាក់ត្រឹមរយពេល៩០នាទី ដែលមិនធ្លាប់មានពីមុនមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែប្រយុទ្ធ Ronaldo ​បានបើកដំណើរគណនី YouTube ផ្លូវការដំបូងរបស់​ខ្លួន​មានឈ្មោះ UR Cristiano ហើយមានអ្នកចុចតាមដានជាង១លាននាក់ ក្នុងរយៈពេល​៩០នាទីដំបូង។ ត្រឹម​រយៈពេល៤ម៉ោង មានអ្នកចុចតាមដានរហូតដល់៥លាននាក់។ គិតមកទល់ពេល​នេះ អ្នកចុចតាមដានចំនួន១១លាននាក់លើគណនី Youtube របស់កីឡាករ Ronaldo។

កីឡាករ Ronaldo បានបង្ហោះសារលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមថា ៖«ការ​រង់ចាំ​បាន​ចប់​ហើយ។
គណនី​ YouTube របស់ខ្ញុំបានមកដល់ហើយ SIUUU Subscribe និងចូលរួមជាមួយខ្ញុំក្នុងដំណើរថ្មីនេះ»។

ក្រោយរយៈពេល៣ម៉ោង បន្ទាប់ពីការបង្ហោះវីដេអូដំបូងរបស់គាត់មានអ្នកចុចតាមដានចំនួន១.៦៩លាននាក់បានចុចតាមដានលើប្រព័ន្ធឌីជីថលដែលទើបនឹងចាប់ផ្តើមថ្មី។ បច្ចុប្បន្ន​រូប​គេ​មានអ្នកតាមដាន ១១២.៥ លាននាក់នៅលើវេទិកាX ហើយមានអ្នកតាមដានចំនួន១៧០លាននាក់នៅលើ Facebook និង អ្នកតាមដានចំនួន៦៣៦លាននាក់នៅលើ Instagram៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម