កីឡា
លោក អាំង សិរីពិសិដ្ឋ ថា ក្រុមបាល់ទះវិសាខា ប្រឈមអត់បានលេងពានសម្តេច ស ខេង
ក្រុមបាល់ទះវិសាខាអាចនឹងអត់បានប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាលថ្មី បន្ទាប់ពីលក្ខន្តិកៈនៃការប្រកួតត្រូវបានកែប្រែដើម្បីឲ្យការប្រកួតប្រជែងកាន់តែទូលំទូលាយទាំងរាជធានី និងខេត្ត។
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង ជាព្រឹត្តិការណ៍បាល់ទះធំលំដាប់ទី២នៅប្រទេសកកម្ពុជា បន្ទាប់ពីលីគបាល់ទះកំពូលកម្ពុជាដែលហៅកាត់ថា តេជោលីគ។ សម្រាប់រដូវកាលថ្មីខាងមុខនេះនឹងមានការកែប្រែគោលការណ៍ប្រកួតខ្លះដើម្បីឲ្យកាន់តែមានស្មើភាពគ្នា។
លោកបន្តថា រដូវកាលមុន ពានរង្វាន់នេះតម្រូវឲ្យក្រុមកម្រិត B និងក្រុមតាមបណ្តាខេត្តចូលរួមប្រកួត ខណៈក្រុមកម្រិត A មិនអាចចូលរួមប្រកួតបានទេ ពួកគេត្រូវចូលរួមប្រកួតតេជោលីគ។ ទោះបីជាយ៉ាងណា ការកំណត់ឲ្យក្រុមកម្រិត B ចូលរួមបានធ្វើឲ្យមានបញ្ហាស្មុគស្មាញ ពីព្រោះក្រុមអាជីពខ្លះបែរជាដាក់កីឡាករខ្លះពីកម្រិត A មកកម្រិត B ហើយកីឡាករខ្លះពីកម្រិត B ទៅកម្រិត A វិញ។ ប្រការនេះបានធ្វើឲ្យមានការប្រកួតប្រជែងមិនសូវស្មើភាពគ្នាជាមួយក្រុមតាមបណ្តាខេត្ត។
លោក អាំង សិរីពិសិដ្ឋ បាននលើកឡើងថា ៖«តាមបណ្តាក្លិបដែលយើងបានរាយនាមកីឡាករទាំង២៧ដែលយើងបានចែកជូននោះគឺយើងចាត់ទុកពួកគាត់ជាកីឡាករមានគុណផលខ្ពស់ ដូច្នេះក្រុមអាចប្រើប្រាស់កីឡាករទាំងនោះបានតែ២នាក់ប៉ុណ្ណោះ។ ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមវិសាខា A ដែលយើងចាត់ទុកជាជម្រើសជាតិអត់បានលេង តែលើកនេះពួកគាត់នឹងបានលេង តែមិនមែនក្នុងនាមក្រុមវិសាខា។ យើងបានបើកទីផ្សារដោះដូរឲ្យខ្ចីជើង។ អីចឹងបណ្តាក្រុម២៥រាជធានី-ខេត្តអាចខ្ចីជើងកីឡាករលំដាប់ A ពីវិសាខា ពីក្លិបលំដាប់ A ផ្សេងទៀត។ ការបំបែកកីឡាករដែលមានគុណផលខ្ពស់ឲ្យទៅតាមតាមបណ្តាក្រុមរាជធានី-ខេត្ត ធ្វើឲ្យការប្រកួតប្រជែងផុសផុលខ្លាំង»។
«ទីពីរយើងបើកលទ្ធភាពឲ្យក្រុមទាំងអស់អាចនាំចូលកីឡាករបរទេស១នាក់។ ក្រុមដែលមានធនធានអាចនាំចូលកីឡាករបរទេសចូលរួមប្រកួតពានសម្តេចក្រឡាហោម ស ខេង បាន១នាក់។ ខ្ញុំចង់ឃើញពានរង្វាន់នេះបានទៅក្រុមថ្នាក់ខេត្តច្រើនជាង។ ដោយឡែកក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុ២០ឆ្នាំដាក់ឲ្យលេងពានសម្តេចក្រឡាហោម ហើយពួកគេមានកៅអីដោយស្វ័យប្រវត្តិទៀតលេងតេជោលីគ»។ លោក អាំង សិរីពិសិដ្ឋ បានរៀបរាប់។
លោកបានបញ្ជាក់ថា វិសាខា ជាក្រុមដែលមានកីឡាករគុណផលខ្ពស់គឺកម្រិត A ប៉ុន្តែនឹងត្រូវចែកផ្លូវគ្នាតាមរយៈការខ្ចីជើងទៅក្រុមផ្សេងដែលមួយក្រុមៗអាចដាក់កីឡាករកម្រិត A បាន២នាក់ ហើយក្រុមយុវជនវិសាខាភាគច្រើនជាក្រុមយុវជនម្រើសជាតិកម្ពុជាដែលចូលលេងក្នុងនាមក្រុមយុវជនជម្រើសជាតិ ដូច្នេះវិសាខាអាចប្រឈមអត់មានក្រុមលេងពានរង្វាន់នេះទេ។
កាលពីឆ្នាំ២០២៣ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ បានរៀបចំប្រកួតពីថ្ងៃទី១០-១៩ ខែវិច្ឆិកា ដោយក្រុមចំនួន២៩ចូលរួមប្រកួតប្រជែង។ ក្រុមបាល់ទះក្រសួងមហាផ្ទៃ B បានក្លាយជាជើងឯកជាមួយប្រាក់រង្វាន់៥០លានរៀល ខណៈលេខ២បានទៅក្រុមរដ្ឋបាលរាជធានីភ្នំពេញទទួលបានប្រាក់រង្វាន់២០លានរៀល និងក្រុមបញ្ជាការដ្ឋានកងអង្គរក្សទទួលបានលេខ៣ប្រាក់រង្វាន់១២លានរៀល៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច