កីឡា
មេដឹកនាំកំពូលឆាយនីសតៃប៊ិសរសើរ កីឡាការិនីមានក្រូម៉ូសូមបុរស Lin Yu-ting
ប្រធានាធិបតីឆាយនីសតៃប៊ិ លោក Lai Ching-te បានលើកសរសើរម្ចាស់មេដាយអូឡាំពិកកីឡាការិនី Lin Yu-ting ចំពោះភាពអត់ធ្មត់របស់នាងចំពេលមានការវាយប្រហារលើយេនឌ័ររបស់នាង។

កីឡាការិនី Lin ដែលដណ្ដើមបានមេដាយមាសក្នុងការប្រកួតប្រដាល់សាកលផ្នែកនារី នៅកីឡាអូឡាំពិក ប្រទេសបារាំង ត្រូវបានលើកយកមកជជែកដេញដោលអំពីសិទ្ធិយេនឌ័រដ៏ក្តៅគគុកជាមួយនឹងអ្នកប្រដាល់អាល់ហ្សេរីមួយរូបទៀត គឺកីឡាការិនី Imane Khelif ។ អត្តពលិកទាំងពីរនាក់បានប្រឈមមុខនឹងការចោទប្រកាន់ថាមានគុណសម្បត្តិជីវសាស្រ្តជាងគូប្រកួតរបស់ពួកគេ ព្រោះពួកគេស្ថិតក្នុងចំណោមអ្នកប្រដាល់អន្តរភេទដំបូងគេដែលប្រកួតប្រជែងក្នុងកម្រិតនេះ។ ទោះបីជាមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងក៏ដោយ Lin នៅតែប្រកាន់ខ្ជាប់ដោយបញ្ជាក់ថានាងមិនមានអ្វីត្រូវលាក់បាំងទេហើយមនសិការរបស់នាងច្បាស់លាស់។
ក្នុងពិធីនោះ លោកប្រធានាធិតបី Lai បានសម្តែងនូវការដឹងគុណ និងកោតសរសើរចំពោះ Lin ដោយនិយាយថា ៖«ក្នុងនាមប្រជាជន ខ្ញុំសូមថ្លែងអំណរគុណចំពោះ Lin Yu-ting ដែលសមិទ្ធផលគួរឲ្យកត់សម្គាល់។ ចេញពីសង្វៀន ដែលពិតជាទទួលបានការកោតសរសើរ និងការគោរពពីប្រជាជន”។
លោក Lai បានសរសើរចំពោះភាពក្លាហានរបស់ Lin ក្នុងការប្រឈមមុខនឹងទុក្ខលំបាក ដោយកត់សម្គាល់ថានាងនៅតែមិនរង្គោះរង្គើដោយសារការវាយប្រហារ និងបន្តរក្សាស្មារតីពិតនៃកីឡា។
នៅក្នុងសុន្ទរកថារបស់នាង Lin បានសម្តែងនូវកិត្តិយស និងការដឹងគុណរបស់នាង ដោយអរគុណ “ប្រទេស និងប្រជាជន” សម្រាប់ការគាំទ្រឥតឈប់ឈររបស់ពួកគេ។ រដ្ឋាភិបាល និងសាធារណជនឆាយនីសតៃប៊ិបានគាំទ្រយ៉ាងមុតមាំ Lin ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានហៅនាងថា “កូនស្រីតៃវ៉ាន់”។

ជ័យជំនះរបស់នាងត្រូវបានប្រារព្ធឡើងជាមួយនឹង “ក្បួនដង្ហែ” នៅកណ្តាលទីក្រុងនៃឆាយនីសតៃប៊ិ ជាកន្លែងដែលអ្នកគាំទ្ររាប់រយនាក់បានអបអរសាទរនៅពេល Lin និងម្ចាស់មេដាយអូឡាំពិកផ្សេងទៀតជិះក្នុងរថយន្ត Jeep បើកចំហ។
ភាពចម្រូងចម្រាសពាក់ព័ន្ធនឹង Lin និង Khelif បានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ ដោយមានតួលេខដូចជា Donald Trump និង J.K. Rowling ធ្វើអត្ថាធិប្បាយលើបញ្ហានេះ។ សមាគមប្រដាល់អន្តរជាតិ (IBA) បានដកសិទ្ធិអត្តពលិកទាំងពីរពីការប្រកួតជើងឯកពិភពលោកឆ្នាំ២០២៣ ដោយលើកឡើងពីការធ្វើតេស្តហ្សែនដែលត្រូវបានចោទប្រកាន់ថា ពួកគេមានក្រូម៉ូសូមបុរស។ ប្រធាន IBA លោក Umar Kremlev ដែលគេស្គាល់ថាមានទំនាក់ទំនងជាមួយវិមានក្រឹមឡាំងបានអះអាងថានេះបានផ្តល់ឲ្យពួកគេមានប្រៀបជាងអ្នកប្រដាល់ស្រីដទៃទៀត។
ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានការពារអត្តពលិក ដោយប្រធាន IOC លោក Thomas Bach អះអាងថា Lin និង Khelif កើត និងធំធាត់ជាស្ត្រី ហើយលិខិតឆ្លងដែនរបស់ពួកគេបញ្ជាក់ពីភេទរបស់ពួកគេ។ អត្តពលិកទាំងពីរមិនត្រូវបានស្គាល់ថាជាអ្នកកែភេទទេ ហើយការគាំទ្ររបស់ IOC គឺមិនផ្លាស់ប្តូរទេ។

ការប្រកួតក្រោមឈ្មោះថា ឆាយនីសតៃប៊ិ អត្តពលិកតៃវ៉ាន់បានបញ្ចេញស្នាដៃដ៏ឆ្នើមក្នុងព្រឹត្តិការណ៍អូឡាំពិក Paris Games ដោយនាំយកមេដាយចំនួន៧គឺមាស២ និងសំរឹទ្ធ៥។ នេះជាលទ្ធផលអូឡាំពិកល្អបំផុតទីពីរក្នុងប្រវត្តិសាស្ត្ររបស់ឆាយនីសតៃប៊ិ ហើយមេដាយមាសរបស់ Lin បានក្លាយជានិមិត្តរូបដ៏មានមោទនភាពសម្រាប់ជាតិ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់