Connect with us

កីឡា

ប៉ូឡូញនឹងដេញថ្លៃធ្វើ​ម្ចាស់ផ្ទះ កីឡាអូឡាំពិកឆ្នាំ២០៤០ ឬ២០៤៤

បានផុស

នៅ

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានបញ្ជាក់ជាផ្លូវការនូវដំណើរស្វែងរកសុទិដ្ឋិនិយម​ក្នុងការធ្វើ​ម្ចាស់ផ្ទះកីឡាអូឡាំពិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន​អាច​ឆ្នាំ​២០៤០ ឬ​២០២៤៤ បន្ទាប់ពីទីក្រុង Los Angeles ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក និង Brisbane ឆ្នាំ២០៣២ នៅអូស្ត្រាលី និងប្រទេសកាតារ អាចនឹងធ្វើនៅឆ្នាំ២០៣៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ប៉ូឡូញនឹងខិតខំប្រឹងប្រែងជាផ្លូវការដើម្បីធ្វើ​ម្ចាស់ផ្ទះកីឡាអូឡាំពិក។ មានតែពេលវេលាទេដែលនឹងប្រាប់ថាតើនេះជាគោលដៅជាក់ស្តែងឬអត់ ប៉ុន្តែយើងនឹងយកវាឱ្យច្បាស់»។ លោក Tusk បាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចនាពេលថ្មីៗនេះទៅកាន់កន្លែងកីឡានៅទីក្រុង Karczew ដែលជាទីក្រុងភាគខាងត្បូងរដ្ឋធានី វ៉ារស្សាវ៉ា។

អ្នកដឹកនាំដែលមានដើមកំណើតមកពី Gdansk បានពន្យល់ថា ឆ្នាំ២០៤០ និងឆ្នាំ២០៤៤ គឺជាកាលបរិច្ឆេទដំបូង និង​សមស្របបំផុតក្នុងគោលបំណងផ្តល់ការសម្រេចចិត្តរបស់អង្គការផ្សេងទៀតដែលធ្វើឡើងដោយ ក្រុម​ប្រឹក្សា​អូឡាំពិក​អន្តរជាតិ (IOC) ដែលសន្មតថាបានផ្តល់សិទ្ធិឱ្យទីក្រុង Doha ជាមួយនឹងការវិនិយោគរបស់កាតាយ៉ាងច្រើន ឯកសិទ្ធិនៃការធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅអាស៊ីខាងលិច។

ការប្រកាសជាផ្លូវការនឹងត្រូវបានធ្វើឡើងនៅចន្លោះឆ្នាំ២០២៦ និងឆ្នាំ២០២៧ ជាហេតុផល​ត្រូវ​រង់ចាំការបញ្ជាក់ជាផ្លូវការ។ ក្នុងរយៈពេលពីរទសវត្សរ៍នេះ ប្រទេសតូចមួយនៅ​ឧបទ្វីបអារ៉ាប់បានក្លាយជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ និងកីឡាអូឡាំពិកឆ្នាំ២០៣៦ ដែលបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការធ្វើជាការបង្ហាញអន្តរជាតិ។

នាយករដ្ឋមន្ត្រីវ័យ៦៧ឆ្នាំបានសារភាពថា ៖«ខ្ញុំប្រហែលជានឹងមិនអាចរត់នៅលើទីលានបានទេនៅពេល​កីឡាអូឡាំពិកត្រូវបានប្រារព្ធធ្វើនៅប្រទេសប៉ូឡូញ ប៉ុន្តែខ្ញុំអាចធ្វើបានច្រើនក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីប្រែក្លាយក្តីសុបិននេះទៅជាការពិត»។

យោងតាមរបាយការណ៍ ប្រទេសជិតខាងរបស់ប៉ូឡូញ និងប្រទេសយក្សនៅអឺរ៉ុបមួយទៀតគឺប្រទេសអាឡឺម៉ង់ ក៏មានគម្រោងដេញថ្លៃសម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០៤០ ផងដែរ ដែលអាចស្វែងរកការនាំយកកីឡាអូឡាំពិកមកទីក្រុងប៊ែរឡាំងវិញ។ វានឹងក្លាយជាលើកទីពីរហើយដែលរដ្ឋធានីរបស់អាឡឺម៉ង់បានធ្វើម្ចាស់ផ្ទះ បន្ទាប់ពីលើកដំបូងនៅឆ្នាំ១៩៣៦។

ប្រទេសប៉ូឡូញគឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាទ្វីបអឺរ៉ុបកាលពីឆ្នាំ២០២៣ ហើយក៏បានធ្វើជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ UEFA European Championship ឆ្នាំ២០១២ ជាមួយប្រទេសអ៊ុយក្រែនកាលពីមួយទសវត្សរ៍មុន។

តាមពិតទៅ រដ្ឋមន្ត្រីក្រសួងកីឡា លោក Slawomir Nitras បានគូសបញ្ជាក់អំពីលទ្ធភាពនេះថា ៖«ខ្ញុំបានមើលការប្រកួតនៅទីក្រុងប៉ារីស ហើយខ្ញុំអាចនិយាយបានថា តាមទស្សនៈរបស់អង្គការ យើងមានសមត្ថភាពរៀបចំព្រឹត្តិការណ៍មួយ​នេះ​បាន»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១៣ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម