កីឡា
ព្រឹត្តិការណ៍កីឡាជាតិលើកទី៤មានកីឡា៣៦ប្រភេទ
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៨ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងកំពង់ឆ្នាំង។

ការប្រកួតកីឡាជាតិ លើកទី៤ មានកីឡា៣៦ប្រភេទ ស្មើនឹង៣២៨វិញ្ញាសា និងកីឡាជាតិជនពិការមានកីឡា៧ប្រភេទ ស្មើនឹង៤៥វិញ្ញាសា ដែលសរុបប្រតិភូ កីឡាករ និងកីឡាការិនីចំនួន ៤៨៥០នាក់ មកពី២៥រាជធានី ក្រុង និងក្រសួង៣ (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

កីឡាទាំង៣៦ប្រភេទសម្រាប់កីឡាជាតិ លើកទី៤ មាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកួនឃ្លីលើតុ ហែលទឹក តេក្វាន់ដូ ITF តេក្វាន់ដូ WTF ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ គុនខ្មែរ វាយកូនបាល់ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុកគី ឃីកបុកស៊ីង កីឡារាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ប៊ីយ៉ា និងស្នូកឃ័រ ទ្រីយ៉ាថ្លុង វាយគុនគោល ម៉ូតូទឹក អុកចត្រង្គ និងវ៉ូវីណាម។

កីឡាជាតិជនពិការ លើកទី២ មាន៧ប្រភេទ គឺ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះជនពិការ បាល់ទះអង្គុយ ប៊ូស្សា វាយកូនឃ្លីលើតុជនពិការ និង អុកជនពិការ។
ក្រៅពីការប្រកួតក្នុងគោលដៅពង្រឹងបច្ចេកទេស សមត្ថភាព និងបទពិសោធដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការស្ថិតក្រោមប្រធានបទ«កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ»៕

អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ