កីឡា
មុនប៉ះកម្ពុជា ស្រីលង្កាតែងតាំងគ្រូបង្វឹកថ្មីមានបទពិសោធច្រើន
សហព័ន្ធកីឡាបាល់ទាត់ស្រីលង្កា បានតែងតាំងលោក Abdulla Almutairi ជាគ្រូបង្គោលបណ្តោះអាសន្នដើម្បីដឹកនាំក្រុមជម្រើសជាតិរបស់ខ្លួនប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា វគ្គជម្រុះជើងឯកអាស៊ី AFC Asian Cup នៅខែកញ្ញាខាងមុខនេះ។

លោក Almutairi នឹងដឹកនាំក្រុមជម្រើសជាតិស្រីលង្កាដែលមានប្រសិទ្ធភាពចាប់ពីពេលនេះតែម្តងដើម្បីដឹកនាំប្រកួតជាមួយជម្រើសជាតិកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ជើងទី១ ក្នុងទីក្រុង Colombo មុនពេលធ្វើដំណើរមកទឹកដីកម្ពុជា ជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា វគ្គជម្រុះ 2027AFC Asian Cup។
លោកជាគ្រូបង្វឹកម្នាក់ដែលមានបទពិសោធ និងមានសមិទ្ធផលល្អនៅពេលលោកបានដឹកនាំក្រុមជម្រើសជាតិនេប៉ាល់ឈានដល់វគ្គផ្តាច់ព្រ័ត្រ ជើងឯកអាស៊ីខាងត្បូង (SAFF Championship) កាលពីឆ្នាំ២០២១ ដោយទទួលបានជើងឯករង បន្ទាប់ពីចាញ់ឥណ្ឌានៅវគ្គផ្តាច់ព្រ័ត្រ។
លោក Abdulla Almutairi អាយុ៤២ឆ្នាំសញ្ជាតិគុយវែត ធ្លាប់ដឹកនាំក្រុមជាច្រើនដូចជា ក្រុមជម្រើសជាតិនេប៉ាល់ពីឆ្នាំ២០២១-២០២២។ នៅឆ្នាំ២០២៣ លោកបានដឹកនាំក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន និងក្លិបគុយវែត Al-Jahra មុនពេលចូលដឹកនាំក្រុមជម្រើសជាតិស្រីលង្កាជាបណ្តោះអាសន្ន។
ស្រីលង្កាបានរៀបចំផែនការជាច្រើនដើម្បីពង្រឹងក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួនទាំងកម្រិតយុវជន រហូតដល់ក្រុមធំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ពួកគេបានរៀបចំផែនការអភិវឌ្ឍរយៈពេល៣ឆ្នាំដែលបានសហការជាមួយសមាគមកីឡាបាល់ទាត់កាតារ (QFA) និងគម្រោងអភិវឌ្ឍដ៏ល្បីទូទាំងពិភពលោក Aspire Academy របស់កាតារដែលបានចាប់ផ្តើមកាលពីខែឧសភា ឆ្នាំ២០២២។

ក្រៅពីគម្រោងអភិវឌ្ឍដ៏សំខាន់ខាងលើ ស្រីលង្កាបានផ្តល់សញ្ជាតិដល់កីឡាករបរទេស និងមានកីឡាករកូនកាត់ជាច្រើនដែលកំពុងលេងនៅក្រៅប្រទេស។ ជាក់ស្តែងកីឡាករ Samuel Joseph David កើតនៅឆ្នាំ២០០២ ជាកូនកាត់អង់គ្លេស-ស្រីលង្កា កំពុងលេងឲ្យក្លិប Dundalk លីគប្រទេសអៀរឡង់ និងធ្លាប់ជាយុវជនរបស់ Everton និង Liverpool។
កីឡាករ Wade Dekker អាយុ៣០ឆ្នាំកើតនៅប្រទេសអូស្ត្រាលីទើបតែទទួលបានសញ្ជាតិស្រីលង្កា។ រូបគេលេងឲ្យក្លិបជាច្រើននៅប្រទេសអូស្ត្រាលីពីឆ្នាំ២០១២រហូតដល់ឆ្នាំ២០២៤។

កីឡាករ Barath Suresh អាយុ២១ឆ្នាំជាកីឡាកររបស់ក្លិបអូស្ត្រាលី Langwarrin។ កីឡាករ Dallon De Silva អាយុ២២ឆ្នាំលេងនៅក្លិបបារាំង Borgo B។ កីឡាករ Leon Heimer Pereira អាយុ២៧ឆ្នាំលេងនៅក្លិបអាល្លឺម៉ង់ Luneburger SK Hansa។ កីឡាករ Rahul Suresh លេងនៅ ក្លិបអូស្ត្រាលី Langwarrin។ កីឡាករ Ahmed Waseem Razeek អាយុ២៩ឆ្នាំលេងនៅ Estern District របស់ហុងកុង និង កីឡាករ Oliver Kelaat អាយុ២៦ឆ្នាំលេងនៅក្លិប Haukar របស់ប្រទេសអៀរឡង់ជាដើម៕
ប្រែសម្រួល៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ